ខេត្តពោធិ៍សាត់ ៖ កម្លាំងការពារព្រំដែនគោក២នាក់ ម្នាក់បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរង របួសស្រាលដោយសារ ផ្ទុះមីនខណៈពេលកំពុងដើរល្បាតតាមបណ្ដោយខ្សែក្រវាត់ព្រំដែន ។ ហេតុការណ៍ អកុសលនេះបានកើតឡើងកាលពីថ្ងៃទី២៥ វិច្ឆិកា វេលា
១ឆ្នាំតាមព្រំដែនឧត្ដរមានជ័យទាហានឈុតខ្មៅសៀមបាញ់ពលរដ្ធខ្មែរស្លាប់៤នាក់ របួស៣នាក់និងចាប់ដាក់គុក៩៤នាក់
ដាក់ដោយ oukphalenខេត្តឧត្តរមានជ័យ៖ យោងតាមរបាយការណ៍បានឱ្យដឹងថា ចាប់ពីដើមឆ្នាំ២០០៩ រហូតមកដល់ខែវិច្ឆិកា ក្រុមទាហានសៀម បានធ្វើសកម្មភាពមកលើប្រជាពលរដ្ឋខ្មែរ ដោយបាញ់ប្រហារបណ្ដាលឱ្យស្លាប់បាត់បង់ ជីវិតនៅតាមខ្សែបន្ទាត់ព្រំដែនខ្មែរ-សៀមចំនួន៤នាក់
ប្រវត្តិអ្នករាំក្បាលទូក
ដាក់ដោយ sreykosalអ្នករាំក្បាលទូកដែលភាគច្រើនជាបុរសពោរពេញដោយកម្លាំងកាយមាំមួន អង្គុយយ៉ាងប្រុងប្រយ័ត្នដើម្បីបញ្ជាទូករបស់ខ្លួនក្នុងការប្រណាំង យកឈ្នះចាញ់ ប៉ុន្តែក្រោយមកតួនាទីនេះបែរជាត្រូវជំនួសដោយស្រ្តី ដែលមានរាងតូចល្វតល្វន់ទៅវិញ។
សម រង្ស៊ីមិនបារម្ភចំពោះការប្ដឹងរបស់អាជ្ញាធរខេត្តស្វាយរៀង
ដាក់ដោយ sreykosalប្រធានបក្សប្រឆាំងលោក សម រង្ស៊ី មានប្រសាសន៍ថា លោកមិនភ័យព្រួយចំពោះការប្តឹងរបស់អាជ្ញាធរស្រុកចន្ទ្រា ខេត្តស្វាយរៀង ពីបទចោទប្រកាន់លោកថាបានប្រព្រឹត្តបទព្រហ្មទណ្ឌបំផ្លាញទ្រព្យ សម្បត្តិសាធារណៈកាលពីថ្ងៃ២៥ តុលានោះទេ។
លោក ថាក់ស៊ីន ចង់មកអរគុណលោកនាយករដ្ឋមន្ត្រីខ្មែរ
ដាក់ដោយ sreykosalសារព័ត៌មានក្នុងស្រុករបស់ថៃបានផ្សាយអោយដឹងថា អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានមានបំណងចង់មកនិយាយអរគុណចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងទឹកដីកម្ពុជា។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ខៀវ កាញារីទ្ធ បានថ្លែងថា លោកបានទទួលព័ត៌មានបែបនេះដែរ តែមិនទាន់ដឹងអំពីកាលបរិច្ឆេទនៃការមកដល់របស់លោកថាក់ស៊ីននោះ ទេ។
បរាជ័យទៀតហើយ ថៃឡេនដ៍
ដាក់ដោយ ilovekhmerថ្ងៃនេះ* គឺជាថ្ងៃប្រវត្តិសាស្ត្រងថ្មីមួយទៀតហើយ សម្រាប់ប្រទេសកម្ពុជា។ សម្រាប់កម្ពុជា គឺថ្ងៃជោគជ័យ និងរីករាយ ឯសម្រាប់ប្រទេសថៃវិញ គឺជាថ្ងៃបរាជ័យ និងអាម៉ាសមុខ ម្ដងហើយម្ដងទៀត។
កម្ពុជា ថ្ងៃនេះបានសម្រេចដោយជោគជ័យនៅលើសមរភូមិការទូតរបស់ខ្លួន ប្រឈមនឹងប្រទេសថៃជាមារ ដោយបានជាប់ឆ្នោតចូលជាសមាជិក គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាមហាសន្និបាទលើកទី១៧ របស់អង្គការយូណេស្កូ នៅឯទីក្រុងប៉ារីស ប្រទេសបារាំង។
ទ័ពកម្ពុជាប្រុងជើងការចលនាទាហានសៀមកំពុងស្ថិតក្រោមការឃ្លាំមើលព្រោះតែមានសភាពមិនប្រក្រតី
ដាក់ដោយ oukphalenប្រាសាទព្រះវិហារ៖បណ្ដាកងកម្លាំងកម្ពុជាដែលឈរជើងនៅតំបន់ ប្រាសាទព្រះវិហាររបស់ខ្មែរ ត្រូវបានដាក់ឱ្យពង្រឹងជើងព្រួលគ្រប់ទីតាំងតាមបន្ទាត់ខ្សែត្រៀម ទាំងអស់ខណៈការឃ្លាំមើលពីសកម្មភាព ទាហានសៀមហាក់ដូចជាមានការចាប់ផ្ដើមពង្រឹង កម្លាំងខុស
ប្រជាជនថៃចង់បានថាក់ស៊ីនធ្វើជានាយករដ្ឋមន្ត្រីជាងអាប់ភិស៊ីត
ដាក់ដោយ sreykosalអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រាមានសម្លេងនាំមុខនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោកអាប់ ភិស៊ីត វេចាជីវ៉ា នៅក្នុងការស្ទង់មតិរបស់សាកលវិទ្យាល័យ Assumption នៅពេលអ្នកឆ្លើយសំណួរគាំទ្រថាក់ស៊ីនច្រើនជាងអាប់ភិស៊ីតក្នុង ការដឹកនាំប្រទេស ។
អ្នកស្រង់មតិបានសួរមនុស្សជាង៤.០០០ នាក់នៅ២៧ខេត្តអំពីមនុស្សម្នាក់ដែលពួកគេចង់អោយដឹកនាំរដ្ឋាភិបាល និងបានរកឃើញថាអ្នកឆ្លើយតប២៥%គាំទ្រថាក់ស៊ីនហើយ២១,៦%គាំត្រអាប់ ភិស៊ីត ។
កម្ពុជាបង្កើនការប្រុងប្រយ័ត្នតាមព្រំដែនជាមួយថៃ បន្ទាប់ពីសង្គ្រាមពាក្យសម្តីរវាងនាយករដ្ឋមន្ត្រីទាំងពីរកើតឡើង
ដាក់ដោយ sreykosalយ៉ាងហោចណាស់កងកំលាំង ២.០០០ នាក់ និងសំភារៈសឹកផង ត្រូវបានបញ្ជូនទៅសមរភូមិជួរមុខនៅតំបន់ប្រាសាទព្រះវិហារដើម្បី ពង្រឹងខ្សែត្រៀមជួរមុខ និងមានការបង្កើនការប្រុងប្រយ័ត្ននៅតាមតំបន់ព្រំដែនជាមួយប្រទេសថៃ បន្ទាប់ពីមានសង្គ្រាមពាក្យសម្តី រវាងសម្តេចតេជោ ហ៊ុន សែន និងលោក អាប់ភីស៊ីត នៅជំនួបកំពូលអាស៊ាន ដែលទើបតែចប់កាលពីថ្ងៃទី ២៥ ខែតុលា ។
លោកឧត្តមសេនីយទោ ស្រី ឌឹក ប្រធានកងពលអន្តរាគមន៍លេខ៣ ប្រចាំតំបន់ប្រាសាទព្រះវិហារអះអាងថា ស្ថានភាព នៅព្រំដែនមិនទាន់មានអ្វីតឹងតែងខ្លាំងនៅឡើយនោះទេ ។
ឧប្បត្តិហេតុថ្មីនៅលើខ្នងភ្នំដងរែកព្រំដែនខ្មែរ-សៀមទាហានសៀមបាញ់និងព័ទ្ធចាប់ខ្លួនប្រជាពលរដ្ឋខ្មែរ២នាក់
ដាក់ដោយ oukphalenខេត្តឧត្តរមានជ័យ ៖ តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី២២ តុលា កន្លងមកនេះ ពលរដ្ឋខ្មែរ ១ក្រុមមានគ្នា៦នាក់ ដែលឡើងទៅរកកាប់ឈើលើខ្នងភ្នំដងរែក ចំណុចព្រំប្រទល់រវាងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ត្រូវក្រុមទាហានសៀមដេញបាញ់
ថៃជាប្រជាជាតិគ្មានវប្បធម៌និងអ្វីៗទាំងអស់ត្រូវជំរុញដោយសិច
ដាក់ដោយ sreykosalឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ក្នុងទសវត្សរ៍ ៦០ លោក សៀ អែនថូនី រូមបូល(Sir Anthony Rumbold) បានធ្វើការចាប់អារម្មណ៍អំពីសង្គមថៃថា “ពួកគេគ្មានអក្សរសាស្ត្រ គ្មានគំនូរ និងគ្រាន់តែមានតន្ត្រីដែលខុសប្លែកពីគេខ្លាំងណាស់ មួយចំណែករូបចម្លាក់ គ្រឿងកុលាលភាជន៍ និងក្បាច់រាំសុទ្ធតែខ្ចីពីគេ ហើយស្ថាបត្យកម្មរបស់គេដដែលៗគ្មានអ្វីប្រែប្រួល និងការដេក័ រ(លំអ) ផ្នែកខាងក្នុង គួរអោយខ្លាច” ។
ថាក់ស៊ីនប្រាប់អោយនាយករដ្ឋមន្ត្រីថៃសុភាពបន្តិច
ដាក់ដោយ sreykosalនៅក្នុងវេបសាយរបស់លោកកាលពីយប់ថ្ងៃសុក្រអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រាបាននិយយាថានាយករដ្ឋមន្ត្រីអាប់ភិស៊ីត វេចាជីវ៉ាមិនគួរគំរាមប្រទេសណាមួយពីព្រោះពួកគេទាំងអស់មាន អធិបតេយ្យភាព។
លោកបានឆ្លើយតបទៅនឹងសម្តីរបស់អាប់ភិស៊ី តដែលបាននិយាយថាបើនាយករដ្ឋមន្ត្រីកម្ពុជាតែងតាំងថាក់ស៊ីនជា ទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក នោះលោកហ៊ុនសែនត្រូវតែផ្តល់ការពន្យល់បកស្រាយមកអោយលោកបើមិន ដូច្នោះទេទំនាក់ទំនងរវាងថៃនិងកម្ពុជាអាចនឹងប៉ះពាល់។
ពួកអាវលឿងថៃប្រឆាំងកម្ពុជានៅកិច្ចប្រជុំអាស៊ានហើយគ្រោងធ្វើបាតុកម្មឡោមព័ទ្ធស្ថានទូតកម្ពុជានៅខែក្រោយ
ដាក់ដោយ sreykosalពួកប្រឆាំងតវ៉ាមកពីក្រុមសម្ពន្ធប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ ឬក្រុមអាវលឿងថៃកាលពីថ្ងៃសៅរ៍បានគំរាមធ្វើការប្រឆាំងតវ៉ានិង ឡោមព័ទ្ធស្ថានទូតកម្ពុជានៅក្រុងបាងកកនៅខែក្រោយប្រសិនបើកម្ពុជាមិន ដកកងទ័ពរបស់ខ្លួនចេញពីតំបន់ជាប់ប្រាសាទព្រះវិហារទេ។
ការគំរាមនេះត្រូវបានធ្វើឡើងនៅពេលពួកអាវលឿងប្រមាណ៣០នាក់ធ្វើ ការប្រឆាំងតវ៉ាមួយួភ្លែតនៅស្រុកចាអាំកាលពីថ្ងៃសៅរ៍ដោយទាមទារអោយ កម្ពុជាដកទាហានចេញពីតំបន់នោះជាបន្ទាន់។ពួកគេបាននិយាយថា“យើង នឹងធ្វើការប្រឆាំងតវ៉ានៅស្ថានទូតកម្ពុជានៅខែក្រោយ។បើរដ្ឋាភិបាល ប្រទេសនេះមិនដកទ័ពចេញពីតំបន់ជម្លោះទេ យើងនឹងឡោមព័ទ្ធស្ថានទូត”។
កម្ពុជាធ្វើកំណត់ទូតស្នើឱ្យថៃ មានវិធានការទប់ស្កាត់អំពើអមនុស្សធម៌មកលើពលរដ្ឋកម្ពុជា
ដាក់ដោយ sreykosalរាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យអាជ្ញាធរថៃពាក់ព័ន្ធមានវិធានការសមស្រប ដើម្បីទប់ស្កាត់អំពើដ៏អមនុស្ស ធម៌មកលើប្រជាពលរដ្ឋកម្ពុជា ដែលអំពើជាបន្តបន្ទាប់នោះ បានប្រព្រឹត្តដោយទាហានឈុតខ្មៅថៃ ឈរ ជើងនៅតាមព្រំដែនកម្ពុជា-ថៃ និងស្នើឱ្យមានការស៊ើបអង្កេត ដើម្បីនាំខ្លួនជនប្រព្រឹត្តអំពើឃោរឃៅមកផ្តន្ទាទោសតាមច្បាប់ ។
បើតាមកំណត់ទូត ចុះថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០០៩ ដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ញើជូនស្ថានទូតថៃនៅភ្នំពេញ បានលើកឡើងថា កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០០៩ វេលាម៉ោង ៥ និង ២០ ល្ងាច មានទាហានឈុតខ្មៅថៃ នៃកងអង្គភាពលេខ ២៦០៨ បានធ្វើការបាញ់រះ មកលើអ្នកភូមិកម្ពុជាមួយក្រុម ដែលត្រូវគេចោទថា បានកាប់ឈើនៅតំបន់ព្រំដែនចន្លោះបង្គោលឡាក់លេខ ១៤ និង ១៥ ។
កម្ពុជា ប្រតិកម្មនឹងសភាថៃ ចំពោះការរារាំងកម្ពុជា មិនឲ្យចូលជាសមាជិក UNESCO
ដាក់ដោយ sreykosalសមាជិកសភា លោក ជាម យៀប បានប្រតិកម្មដោយពាក្យសម្តីខ្លាំងៗ ក្នុងអង្គប្រជុំរដ្ឋសភា កាលពីព្រឹកថ្ងៃ ពុធ ទី២១ តុលា ឆ្នាំ២០០៩ ដើម្បីជាការឆ្លើយតបនឹងសមាជិកសភាថៃ ចំពោះការរារាំងកម្ពុជា មិនឲ្យចូលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់អង្គការ UNESCO និងរឿងប្រាសាទព្រះវិហារ ។
ចំណែករដ្ឋាភិបាលកម្ពុជាវិញ ក៏នឹងរៀបចំវេទិកាពិភាក្សាតុមូល ដែលមានការចូលរួមពីសមាជិករដ្ឋសភា ព្រឹទ្ធសភា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងអង្គទូតនានា នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២២ តុលា ឆ្នាំ២០០៩ ។
