Archive for the ‘ប្រាសាទព្រះវិហារ’ Category
Tuesday, September 29th, 2009
Posted in ប្រាសាទព្រះវិហារ, ព័ត៌មាន | 4 Comments »
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានទាត់ចោលទាំងស្រុងថាមិនមានតំបន់ត្រួតស៊ីគ្នា៤,៦គីឡូម៉ែត្រការ៉េជាមួយប្រទេសថៃឡើយហើយរិះគន់ថា ថៃបានគូផែនទីជាឯកតោភាគីរំលោភចូលក្នុងអធិបតេយ្យភាពជាតិខ្មែរ ។
សម្តេចមានប្រសាសន៍ថា“ វាគឺជាការមិនអាចទទួលយកបានឡើយចំពោះការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃរបស់ឧបនាយករដ្ឋមន្ត្រីថៃ និងរដ្ឋមន្ត្រីដទៃទៀតអំពីតំបន់ជម្លោះដី៤,៦គីឡូម៉ែត្រការ៉េ ។
Tuesday, September 29th, 2009
Posted in ប្រាសាទព្រះវិហារ, ព័ត៌មាន | 1 Comment »
កងទ័ពកម្ពុជា ដែលឈរជើងការពារអធិបតេយ្យនៅតំបន់ព្រំដែន បានបាញ់តដៃជាមួយនឹងក្រុមកងទ័ពថៃ កាលពីយប់ថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ កញ្ញា ឆ្នាំ២០០៩ នៅព្រំដែនខេត្តឧត្តរមានជ័យ ។ ក៏ប៉ុន្តែឧបទ្ទេវហេតុនោះ មិនបណ្តាលឲ្យភាគីណាមួយរងរបួស ឬស្លាប់ឡើយ ។
ទាហានព្រំដែន បានឲ្យដឹងថា ការប៉ះទង្គិចដោយអាវុធអស់ប្រមាណមួយគ្រាប់ បានកើតឡើង ខណៈដែលកងទាហានកម្ពុជាមួយក្រុម បានដើរល្បាត តាមទម្លាប់ នៅព្រំដែន ចំនុចក្បាលទន្សោង ខាងលិចជ្រកជាំស្រងាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាវេលាម៉ោង ២ និង ៣០ នាទីយប់ យប់ថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ កញ្ញា ។ អំឡុងពេលដើរល្បាតនោះ ទាហានកម្ពុជា ក៏ត្រូវបានកងទ័ពថៃ បាញ់រះជាច្រើនគ្រាប់ ។ ជាការការពារខ្លួន កងទាហានកម្ពុជា ក៏បានបាញ់តបតវិញ ។
Tuesday, September 29th, 2009
Posted in ប្រាសាទព្រះវិហារ, ព័ត៌មាន | No Comments »
មុនដំណើរទៅប្រជុំអាស៊ាននៅហួរហ៊ីន ប្រទេសថៃ ប្រមុខដឹកនាំកម្ពុជា,សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើរសារ ដោយតម្លើងសាច់ដុំដាក់ភាគីថៃ នៅក្នុងជម្លោះព្រំដែនប្រាសាទព្រះវិហារ។ក្នុងពិធីសម្ពោធអាគារថ្មីរបស់ក្រសួងទេសចរណ៍ នៅថ្ងៃច័ន្ទ ទី២៨កញ្ញានេះ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសមិនទទួលស្គាល់ដាច់ខាតនូវការអះអាងរបស់នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងមន្ត្រីអ្នកនយោបាយថៃ អំពីដីជម្លោះទំហំ ៤,៦ គីឡូម៉ែត្រការ៉េ នៅព្រំដែនប្រាសាទព្រះវិហារ។ សម្តេច ក៏បានព្រមានថា នឹងហែកចោលនូវផែនទីឯកតោភាគីរបស់ថៃ ប្រសិនបើថៃលើកមកកាន់តុចរចាបញ្ហាព្រំដែនជាថ្មី។
Thursday, September 24th, 2009
Posted in ប្រាសាទព្រះវិហារ | No Comments »
ទិដ្ឋភាពផ្សារខែ្មរ ត្រូវបានឆេះ ដោយគ្រាប់ រ៉ុកកែត របស់ទាហានថៃ។ រូបភាព
កិច្ចប្រជុំនៃគណៈកម្មាការកិច្ចការចំរុះព្រំដែន កម្ពុជា-ថៃ ដើម្បីពិភាក្សាអំពីបញ្ហព្រំដែន ដែលនៅសេសសល់
បានប្រព្រឹត្ដទៅ នាព្រឹកថ្ងៃទី ០៦ និង ទី ០៧ ខែមេសា ឆ្នាំ២០០៩ នេះ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។
Tuesday, August 18th, 2009
Tags: ប្រាសាទព្រះវិហារ
Posted in ប្រាសាទព្រះវិហារ | No Comments »
សំណុំរឿងប្រាសាទព្រះវិហ៊ារ (ការវិនិច្ឆ័យក្នុងសាច់រឿង) សាលក្រម ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ1962
ដោយ Oudom
Wednesday, August 12th, 2009
Posted in ប្រាសាទព្រះវិហារ | No Comments »
មានចម្ងល់ថាហេតុអ្វីបានជាប្រាសាទព្រះវិហារ ដែលជាកម្មសិទ្ធិរបស់ខ្មែរនោះ មានជណ្តើរឡើង ស្ថិតនៅក្នុងទឹកដីថៃ សព្វថ្ងៃនេះទៅវិញ? តើអ្នកណាជាអ្នកកសាងប្រាសាទព្រះវិហារនោះ?
Saturday, August 8th, 2009
Posted in ប្រាសាទព្រះវិហារ, អក្សរសាស្ត្រ | 4 Comments »
ក្នុងចំណោមប្រាសាទខ្មែរទាំងឡាយ ប្រាសាទព្រះវិហារជាបូជនីយដ្ឋាន ដ៏វិចិត្រមួយ ដែលឋិតយ៉ាងខ្ពស់ត្រង់ខ្ពង់រាបស្មើនៃភ្នំដងរែកក្នុងខែត្រ ព្រះវិហារ ។ ប្រាសាទព្រះវិហារនេះ បានកសាងឡើងដំបូងបង្អស់ដោយស្ដេចយសោវរ្ម័ន ក្នុងចុងសតវត្សទី៩ ដើម្បីឧទ្ទិសថ្វាយព្រះសិខារីសូរៈ ។
Wednesday, August 5th, 2009
Tags: ប្រាសាទព្រះវិហារ
Posted in ប្រទេសកម្ពុជា, ប្រាសាទព្រះវិហារ, ព័ត៌មាន | 4 Comments »
ក្រោយពេលដែលប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីជាសម្បត្តិបេតិក ភ័ណ្ឌពិភពលោកនាថ្ងៃទីខែកក្កដាឆ្នាំ២០០៨មួយសប្តាហ៍គឺនៅថ្ងៃទី ១៥ខែកក្កដាឆ្នាំ២០០៨ថៃបានលើកទ័ពចូលមកឈ្លនពានទឹកដីខ្មែរនៅ តំបន់ប្រាសាទព្រះវិហារ ហើយជាបន្តបន្ទាប់ថៃបានបញ្ជូនទ័ពចូលរំលោភឈ្លានពានទឹកដីខ្មែរ នៅតំបន់ផ្សេងៗទៀតតាមបណ្តោយព្រំដែនជាពិសេសតំបន់ប្រាសាទបុរាណ ដូចជានៅប្រាសាទតាមាន់និងប្រាសាទតាក្របីជាដើម។
Friday, July 24th, 2009
Posted in ប្រាសាទព្រះវិហារ | 2 Comments »
ប្រការសំខាន់មួយដែលត្រូវរំលឹកដល់គឺ ពីឆ្នាំ ១៨៦៣ រហូតដល់ឆ្នាំ ១៩៥៣ ប្រទេសកម្ពុជា ជាប្រទេសស្ថិតក្រោមអាណាព្យាបាលបារាំង (ក្រោយមកជាអាណានិគម) ក្នុងដែនដីឥណ្ឌូចិនបារាំង ដែលមានហ្គូវែនើ ហ្សេណេរ៉ាល (Gouverneur General = អគ្គទេសាភិបាល) អាស្រ័យនៅក្រុងហាណូយជាប្រមុខ ។
Tuesday, July 21st, 2009
Tags: ប្រាសាទព្រះវិហារ
Posted in ប្រាសាទព្រះវិហារ | 2 Comments »
For the past 46 years, the Thai authorities have never dared use Article 60 to ask the ICJ for clarification of the meaning or scope of its ruling. Such action may have caused further loss of territory, because in making its original decision, the court referred to a French-made map that swallowed up a large swathe of so-called “overlapping” area in Cambodia’s favour. The whole mountain where the temple stands may now be under Cambodian sovereignty.
Monday, July 20th, 2009
Posted in ប្រាសាទព្រះវិហារ | No Comments »
បើ តាមចំណារលើសិលាចារឹកនៅនឹងភ្នំសណ្ដក កាលេខ ១៩៤ និងនៅភ្នំព្រះវិហារ កាលេខ ៣៩៨ បានឲ្យដឹងថា ព្រាហ្មណ៍ម្នាក់ឈ្មោះ ទិវាក ឬ ទិវាការៈ បានទទួលងារធំជាងគេបំផុត ក្នុងចំណោមព្រាហ្មណ៍ និងជាទីប្រឹក្សាផ្ទាល់របស់ព្រះបាទ សុរិយវរ្ម័នទី២ ។
Monday, July 20th, 2009
Posted in ប្រាសាទព្រះវិហារ | No Comments »
លោក សាស្រ្តាចារ្យ ឃិន សុខ បង្រៀនប្រវត្តិសាស្រ្តខ្មែរ ថៃ លាវ និងភូមា មានប្រសាសន៍ថា ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ដែលជាព្រះរាជបុត្រានៃព្រះបាទជយវរ្ម័នទី២ ក្នុងរជ្ជកាលនៅពាក់កណ្តាលទី១ នៃសតវត្សរ៍ទី៩ ជាអ្នកនាំយកលិង្គអាទិទេព ស្រីសិខៈ រិស្វារៈ ទៅដាក់ប្រតិស្ឋនៅលើកំពូលភ្នំព្រះវិហារ ។
Monday, July 20th, 2009
Posted in ប្រាសាទព្រះវិហារ | 1 Comment »
ប្រាសាទ ព្រះវិហារត្រូវបានស្ថាបនាឡើងពីថ្មភ្នំ ដោយព្រះបាទ សុរិយវរ្ម័នទី១ នៅពាក់កណ្តាលទីមួយនៃសតវត្សរ៍ទី១១ នៅក្នុងដែនដីស្រុកខ្មែរ ដែលកាលណោះនៅពុំទាន់មានប្រទេសថៃ នៅឡើយទេ ។
Monday, July 20th, 2009
Posted in ប្រាសាទព្រះវិហារ | No Comments »
ឯកសារ ប្រវត្តិសាស្រ្តខ្មែរជាច្រើន បានឲ្យដឹងថា ប្រាសាទព្រះវិហារបានស្ថាបនាឡើងដោយព្រះមហាក្សត្រខ្មែរ តាំងពី១ពាន់ឆ្នាំមុនមកម្ល៉េះ គឺកសាងឡើងនៅក្នុងដែនដីខ្មែរ ។
Monday, July 20th, 2009
Posted in ប្រាសាទព្រះវិហារ | No Comments »
មាន ចម្ងល់ថា ហេតុអ្វីបានជាប្រាសាទព្រះវិហារ ដែលជាកម្មសិទ្ធិរបស់ខ្មែរនោះ មានជណ្តើរឡើង ស្ថិតនៅក្នុងទឹកដីថៃ សព្វថ្ងៃនេះទៅវិញ? តើអ្នកណាជាអ្នកកសាងប្រាសាទព្រះវិហារនោះ?