អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រាមានសម្លេងនាំមុខនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោកអាប់ ភិស៊ីត វេចាជីវ៉ា នៅក្នុងការស្ទង់មតិរបស់សាកលវិទ្យាល័យ Assumption នៅពេលអ្នកឆ្លើយសំណួរគាំទ្រថាក់ស៊ីនច្រើនជាងអាប់ភិស៊ីតក្នុង ការដឹកនាំប្រទេស ។
អ្នកស្រង់មតិបានសួរមនុស្សជាង៤.០០០ នាក់នៅ២៧ខេត្តអំពីមនុស្សម្នាក់ដែលពួកគេចង់អោយដឹកនាំរដ្ឋាភិបាល និងបានរកឃើញថាអ្នកឆ្លើយតប២៥%គាំទ្រថាក់ស៊ីនហើយ២១,៦%គាំត្រអាប់ ភិស៊ីត ។
Archive for the ‘អន្តរជាតិ’ Category
ប្រជាជនថៃចង់បានថាក់ស៊ីនធ្វើជានាយករដ្ឋមន្ត្រីជាងអាប់ភិស៊ីត
Tuesday, October 27th, 2009ថៃជាប្រជាជាតិគ្មានវប្បធម៌និងអ្វីៗទាំងអស់ត្រូវជំរុញដោយសិច
Monday, October 26th, 2009ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ក្នុងទសវត្សរ៍ ៦០ លោក សៀ អែនថូនី រូមបូល(Sir Anthony Rumbold) បានធ្វើការចាប់អារម្មណ៍អំពីសង្គមថៃថា “ពួកគេគ្មានអក្សរសាស្ត្រ គ្មានគំនូរ និងគ្រាន់តែមានតន្ត្រីដែលខុសប្លែកពីគេខ្លាំងណាស់ មួយចំណែករូបចម្លាក់ គ្រឿងកុលាលភាជន៍ និងក្បាច់រាំសុទ្ធតែខ្ចីពីគេ ហើយស្ថាបត្យកម្មរបស់គេដដែលៗគ្មានអ្វីប្រែប្រួល និងការដេក័ រ(លំអ) ផ្នែកខាងក្នុង គួរអោយខ្លាច” ។
ថាក់ស៊ីនប្រាប់អោយនាយករដ្ឋមន្ត្រីថៃសុភាពបន្តិច
Monday, October 26th, 2009នៅក្នុងវេបសាយរបស់លោកកាលពីយប់ថ្ងៃសុក្រអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រាបាននិយយាថានាយករដ្ឋមន្ត្រីអាប់ភិស៊ីត វេចាជីវ៉ាមិនគួរគំរាមប្រទេសណាមួយពីព្រោះពួកគេទាំងអស់មាន អធិបតេយ្យភាព។
លោកបានឆ្លើយតបទៅនឹងសម្តីរបស់អាប់ភិស៊ី តដែលបាននិយាយថាបើនាយករដ្ឋមន្ត្រីកម្ពុជាតែងតាំងថាក់ស៊ីនជា ទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក នោះលោកហ៊ុនសែនត្រូវតែផ្តល់ការពន្យល់បកស្រាយមកអោយលោកបើមិន ដូច្នោះទេទំនាក់ទំនងរវាងថៃនិងកម្ពុជាអាចនឹងប៉ះពាល់។
ពួកអាវលឿងថៃប្រឆាំងកម្ពុជានៅកិច្ចប្រជុំអាស៊ានហើយគ្រោងធ្វើបាតុកម្មឡោមព័ទ្ធស្ថានទូតកម្ពុជានៅខែក្រោយ
Monday, October 26th, 2009ពួកប្រឆាំងតវ៉ាមកពីក្រុមសម្ពន្ធប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ ឬក្រុមអាវលឿងថៃកាលពីថ្ងៃសៅរ៍បានគំរាមធ្វើការប្រឆាំងតវ៉ានិង ឡោមព័ទ្ធស្ថានទូតកម្ពុជានៅក្រុងបាងកកនៅខែក្រោយប្រសិនបើកម្ពុជាមិន ដកកងទ័ពរបស់ខ្លួនចេញពីតំបន់ជាប់ប្រាសាទព្រះវិហារទេ។
ការគំរាមនេះត្រូវបានធ្វើឡើងនៅពេលពួកអាវលឿងប្រមាណ៣០នាក់ធ្វើ ការប្រឆាំងតវ៉ាមួយួភ្លែតនៅស្រុកចាអាំកាលពីថ្ងៃសៅរ៍ដោយទាមទារអោយ កម្ពុជាដកទាហានចេញពីតំបន់នោះជាបន្ទាន់។ពួកគេបាននិយាយថា“យើង នឹងធ្វើការប្រឆាំងតវ៉ានៅស្ថានទូតកម្ពុជានៅខែក្រោយ។បើរដ្ឋាភិបាល ប្រទេសនេះមិនដកទ័ពចេញពីតំបន់ជម្លោះទេ យើងនឹងឡោមព័ទ្ធស្ថានទូត”។
ប៊ូស : អាស៊ីដឹកនាំពិភពលោកចេញពីឱនភាព
Thursday, October 15th, 2009អតីតប្រធានាធិបតីអាមេរិកលោក ចច ដាប់ប៊ឺលយូ ប៊ូស កាលពីថ្ងៃពុធបានលើកសរសើរសេដ្ឋកិច្ចអាស៊ី ចំពោះការទាញសេដ្ឋកិច្ចពិភពលោក ចេញពីការធ្លាក់ចុះក្នុងពេលលោកព្រមានប្រឆាំងវិធានការគាំពារនិយម ។ ក្នុងសុន្ទរកថា ទៅកាន់វេទិកាចំណេះដឹងពិភពលោកនៅក្រុងសេអ៊ូល លោកប៊ូសបានមានប្រសាសន៍ថា “បញ្ហាមួយដែលខ្ញុំប្រាកដក្នុងចិត្តនោះគឺថា បណ្តាសេដ្ឋកិច្ចអាស៊ីកំពុងដឹកនាំពិភពលោកចេញពីវិបត្តិសេដ្ឋកិច្ច” ។
ថៃដាក់ប្រើច្បាប់រឹតបន្តឹងសន្តិសុខជាថ្មីដើម្បីត្រួតត្រាបាតុកម្មអាវក្រហម
Wednesday, October 14th, 2009ប្រូមពង់ ណុបផារិត អ្នកនាំពាក្យគណបក្សភឿថៃនិងក្រុមអ្នកច្បាប់បានបញ្ជូនលិខិតមួយទៅគណៈកម្មការប្រឆាំងអំពើពុករលួយជាតិដោយស្នើសុំអោយធ្វើការស៊ើបអង្កេតនាយករដ្ឋមន្ត្រីអាប់ភិស៊ីត វេចាជីវ៉ាចំពោះការទទួលអំណោយដែលអាចមានតម្លៃលើ៣.០០០បាត។
អ្នកនាំពាក្យបាននិយាយថាលោកអាប់ភិស៊ីតបានទទួលយកចិញ្ចៀនមួយពីអ្នកភូមិម្នាក់នៅខេត្តឧបុន រ៉ាតចាថានីពេលលោកចុះទៅខេត្តនេះកាលពីចុងសប្តាហ៍។ចិញ្ចៀនមាសនេះអាចថ្លៃប្រមាណ៤.០០០បាត។
ថៃនឹងដាក់ពង្រាយកងរក្សាសន្តិសុខ១៨.០០០នាក់នៅពេលប្រជុំកំពូលអាស៊ាន
Monday, October 12th, 2009ទីបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុងរបស់ថៃ (ISOC)កាលពីថ្ងៃសុក្របានយល់ព្រមលើផែនការរឹតបន្តឹងសន្តិសុខ មួយសម្រាប់ កិច្ចប្រជុំកំពូលអាស៊ាននៅពេលឆាប់ៗនេះ ដោយមានកងកម្លាំងថែរក្សាសន្តិសុខចំនួន ១៨.០០០នាក់ នឹងត្រូវដាក់ពង្រាយដើម្បីរក្សា សណ្តាប់ធ្នាប់នៅជិតកន្លែងបើកប្រជុំកំពូលនេះក្នុងតំបន់រមណីយ ដ្ឋានឆ្នេរសមុទ្រឆាអាំ និងហួ ហ៊ីន។
មុននេះ រដ្ឋាភិបាលថៃបានសម្រេចប្រើប្រាស់ច្បាប់សន្តិសុខផ្ទៃក្នុង (ISA) ដើម្បីថែរក្សាច្បាប់ និងសណ្តាប់ធ្នាប់ចាប់ពីថ្ងៃទី១២ដល់២៧ខែតុលា នៅតាមតំបន់ទាំង៥ជុំវិញស្រុកឆាអាំក្នុងខេត្តផេតឆាប៊ូរី និងតំបន់ចំនួន៤ទៀតនៅស្រុកហួ ហ៊ីនក្នុងខេត្តប្រាជួប គិរី ខាន់។
ពួកអាវក្រហមធ្វើបាតុកម្មនៅថ្ងៃអាទិត្យ
Friday, October 9th, 2009ពួកអាវក្រហមថៃនឹងធ្វើការជួបជុំអ្នកគាំទ្ររបស់ខ្លួននៅក្រុង បាងកកនៅថ្ងៃអាទិត្យនេះដើម្បីកត់សំគាល់កាលបរិច្ឆេទរបស់ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៧មុនពេលវាត្រូវរដ្ឋប្រហារឆ្នាំ២០០៧ផ្អាក មិនអោយប្រើ។នៅក្នុងការជួបជុំនេះក៏មានការចាប់ផ្តើមយុទ្ធនាការ ប្រមូលហត្ថលេខាមួយដើម្បីចោទសួរនិងបោះឆ្នោតសម្តែងការមិនទុកចិត្ត នាយករដ្ឋមន្ត្រីនៅក្នុងសភាដោយសារតែលោកនាយករដ្ឋមន្ត្រីប៉ុនប៉ងធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញ។
ពួកអាវក្រហមប្រឆាំងការកែប្រែរដ្ឋធម្មនុញ្ញែត៦ចំណុចតាមសំណើ របស់រដ្ឋាភិបាលហើយទាមទារអោយគេយកច្បាប់រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៧មក ប្រើឡើងវិញទាំងស្រុង។
ទាក់ទងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញោនះដែរ ឧបនាយករដ្ឋមន្ត្រីថៃលោកស៊ូថេប ធឿកស៊ូបានកាលពីថ្ងៃ០៨តុលាបានបញ្ជាក់អះអាងជាថ្មីថារដ្ឋាភិបាលនឹង បន្តជំរុញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញោទាះជាមានការជំទាស់ យ៉ាងខ្លាំងពីក្រុមសម្ពន្ធប្រជាជនដើម្បីលទ្ធិប្រជាធិបត្យេដែលគេ ស្គាល់ថាជាក្រុមអាវលឿងក្តី។
មេដឹកនាំអាវលឿងថៃក្លាយជាប្រធានបក្ស
Wednesday, October 7th, 2009មេដឹកនាំបាតុករអាវលឿងថៃនិងជាគូប្រឆាំងស្លាប់រស់របស់អតីត នាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីថ្ងៃ ០៦តុលា ត្រូវបាន សមាជិកបក្សបោះឆ្នោតអោយធ្វើជាប្រធាន គណបក្ស “នយោបាយថ្មី”របស់ចលនានេះ។សុនធិ លីមថុងគុល ដែលបានដឹកនាំបាតុករចូលកាន់កាប់វិមានរដ្ឋាភិបាលនិងអាកាសយានដ្ឋាន កាលពីឆ្នាំមុនដើម្បីបណ្តេញរដ្ឋាភិបាលដែលជាសម្ពន្ធមិត្តរបស់ ថាក់ស៊ីននោះ ត្រូវបាន ជ្រើស រើសដោយគ្មានការជំទាស់ដើម្បីដឹកនាំគណបក្សដែលទើប បង្កើតឡើងថ្មី ចូលប្រកួត ប្រជែង នៅ ក្នុងការបោះឆ្នោតសកលជាលើកដំបូងរបស់ ខ្លួន។ សំសាក់ កូសាយស៊ូក បានប្រាប់ ហ្វូងមនុស្សដោយផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ ASTVរបស់សុនធិថា “សូមជួបមេដឹកនាំ ថ្មីរបស់ យើងលោកសុនធិ”។
មេទ័ពថៃមិនបារម្ភអំពីបាតុកម្មប្រឆាំងរដ្ឋាភិបាល
Monday, October 5th, 2009មេបញ្ជាការជាន់ខ្ពស់ថៃលោកឧត្តមសេនីយ៍សុងគិតទី ចាកហ្កាបាតារាបាននិយាយកាលពីថ្ងៃសៅរ៍ថាលោកមិនបារម្ភអំពី បាតុកម្មធំមួយដើម្បីប្រឆាំងរដ្ឋាភិបាលនៅពាក់កណ្តាលខែតុលានេះដែល អាចរំខានដល់ជំនួបកំពូលអាស៊ាននោះទេ។
លោកឧត្តមសេនីយ៍បាននិយាយថាលោកមិនព្រួយទេទាក់ទងនឹងការជួបជុំដែល ពួកអាវក្រហមគ្រោងធ្វើឡើងពីព្រោះយោធាមានភារកិច្ចផ្តល់សន្តិសុខ។ ថៃនឹងយកមកប្រើវិញនូវច្បាប់សន្តិសុខផ្ទៃក្នុងដើម្បីបង្ការក្រែង មានការរារាំងរំខានក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន។
ពួកមេដឹកនាំអាវក្រហមបានប្តេជ្ញាធ្វើការជួបជុំនៅថ្ងៃ១៧តុលានៅ វិមានរដ្ឋាភិបាលដើម្បីកត់សំគាល់៦០ថ្ងៃនៃការប្រគល់ញត្តិសុំ ការលើកលែងទោសដល់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា។
កាត់ទោសមេដឹកនាំអាវលឿងអោយជាប់គុក ៦ ខែពីបទបរិហារកេរ្តិ៍
Saturday, October 3rd, 2009តុលាការព្រហ្មទណ្ឌកាលពីថ្ងៃសុក្រ បានប្រកាសសាលក្រមដាក់គុកមេដឹកនាំក្រុម ដែលហៅខ្លួនឯងថា សម្ព័ន្ធប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ(PAD) លោកសុនធិ លីមថុងគុល អោយជាប់គុក ៦ ខែចំពោះការបរិហារកេរ្តិ៍អតីតរដ្ឋមន្ត្រីការបរទេសណុបផាដុន ផាតាម៉ា ក្នុងអំឡុងកម្មវិធីមួយនៅទូរទស្សន៍ ASTV របស់លោកកាលពីខែមករា ឆ្នាំ២០០៧ ។
លោក សុនធិ បានចោទប្រកាន់លោកណុបផាដុនថាក្បត់អាហារូបករណ៍មួយ ដែលបានផ្តល់លុយកាក់ដល់លោក ដើម្បីរៀនច្បាប់នៅអង់គ្លេស តែបែរជាមកបំរើអោយនាយករដ្ឋមន្ត្រីដែលត្រូវបណ្តេញចេញពីតំណែងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រាទៅវិញ ។
រដ្ឋាភិបាលថៃត្រៀមរំលាយសភា
Monday, September 28th, 2009នាយករដ្ឋមន្ត្រីថៃ លោក អាប់ភិស៊ីត វេចាជីវ៉ា បាននិយាយក្នុងកិច្ចសម្ភាសន៍ នៅអាមេរិកថា បើសមាជិកសភាភាគច្រើនប្រឆាំងជំទាស់សំណើររបស់គណបក្សប្រជាធិបតេយ្យ ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ ២០០៧ នោះ លោកនឹងទទួលយកមតិនេះ ។
អាប់ភិស៊ីត បានបញ្ជាក់ថា លោកត្រៀមពិចារណារំលាយសភាក្រោយបញ្ចប់ដំណើរការវិសោធនកម្មរដ្ឋធ ម្មនុញ្ញដើម្បីបើកផ្លូវអោយមានការបោះឆ្នោតថ្មីមួយ ។
ស្របពេលជាមួយគ្នាការប៉ុនប៉ងរបស់គណៈកម្មការសភា ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ ២០០៧ ជួបបញ្ហាកាលពីថ្ងៃសុក្រនៅពេលប្រធានសភា លោក ឆៃ ឈីតឆប បានប្រកាសថា អាណត្តិរបស់គណៈកម្មការនេះផុតអាណត្តិ ។
ថាក់ស៊ីន : ខ្ញុំត្រៀមវិលមកវិញក្នុងនាមជានាយករដ្ឋមន្ត្រីតែអាប់ភីស៊ីតថា ស្វាគមន៍ដើម្បីនាំទៅចូលគុក
Thursday, September 24th, 2009នាយករដ្ឋមន្ត្រីដែលត្រូវទម្លាក់ចេញពីតំណែងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីថ្ងៃអង្គារបាននិយាយថា លោកត្រៀមវិលទៅថៃវិញ ដើម្បីធ្វើជានាយករដ្ឋមន្ត្រីបើប្រជាជនប្រាថ្នាចង់អោយលោកដោះស្រាយ បញ្ហាប្រទេសជាតិ ។ លោកក៏បានអំពាវនាវអោយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន អាប់ភីស៊ីត វេចាជីវ៉ា រំលាយសភាដើម្បីប្រគល់អំណាចទៅប្រជាពលរដ្ឋ ។
លោក ថាក់ស៊ីន បាននិយាយដូច្នេះតាមបណ្តាញវីដេអូ ទៅកាន់សិក្ខាសាលាមួយក្រោមប្រធានបទ “បីឆ្នាំក្រោយរដ្ឋប្រហារថ្ងៃ១៩ កញ្ញា ឆ្នាំ២០០៦” ដែលរៀបចំឡើងដោយមូលនិធិ111 Thai Rak Thai ។ មូលនិធិត្រូវបានបង្កើតឡើងដោយសមាជិកប្រតិបត្តិ ១១១ រូប នៃគណបក្សថៃរ៉ាក់ថៃដែលត្រូវគេរំលាយចោលក្រោមបញ្ជាពីតុលាការ ។
វិចិត្រករម្នាក់សាងសង់ប្រាសាទអង្គរវត្ត វិហារនិងអគារខ្ពស់ៗដ៏ល្បីៗនៅជុំវិញពិភពលោកដោយប្រើឈើចាក់ធ្មេញចំនួន៦លានដើម
Wednesday, September 16th, 2009មុខរបស់គាត់ពោរពេញទៅដោយការប្រមូលអារម្មណ៍នៅពេលដែលគាត់បញ្ចប់ការធ្វើរូបសំណាកអង្គរវត្ត។
ការផ្តោតអារម្មណ៍គឺជាអ្វីមួយដែលលោកStan Munro ត្រូវការខ្វះមិនបានបន្ទាប់ពីគាត់បានចំណាយពេលអស់រយៈពេល៦ឆ្នាំ ដើម្បីសាងសង់ប្រាសាទ វិហារ និង អគារខ្ពស់ៗដ៏ល្បីៗនៅជុំវិញពិភពលោកដោយប្រើប្រាស់ឈើចាក់ធ្មេញចំនួន ៦លានដើម។
អតីតពិធីករទូរទស្សន៍រូបនេះបានប្រើប្រាស់ជ័រកាវបិទជាង១៧០លីត្រ នៅពេលដែលគាត់បានធ្វើការពេញម៉ោងដើម្បីសាងសង់រូបដូចជានាឡិកាយក្ស Big Ben ស្ពានTower Bridge និងបុរីវ៉ាទីកង់។
ពួកអាវក្រហមចោលលាមកដាក់ក្បួនរថយន្តនាយករដ្ឋមន្ត្រី
Monday, September 14th, 2009ពួកប្រឆាំងរដ្ឋាភិបាលមកពីក្រុមអាវក្រហមដែលស្មោះនឹងអតីត នាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រាកាលពីថ្ងៃសៅរ៍បានចោលដបទឹក ដុំថ្មនិងលាមកដាក់ក្បួនរថយន្តនាយករដ្ឋមន្ត្រីអាប់ភិស៊ីត វេចាជីវ៉ាតែមិនមាននរណាម្នាក់រងរបួសទេ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលលោកអាប់ភិស៊ីតប្រុងចេញពី ការិយាល័យនៅក្រុងថាវុងនៅខេត្តឡប់ បុរី ចម្ងាយ១៤០គីឡូម៉ែត្រពីក្រុងបាងកក។លោកនាយករដ្ឋមន្ត្រីបានទៅទីនោះ ដើម្បីជួបប្រជុំនិងជូនព័ត៌មានដល់កសិករក្នុងខេត្តអំពីគោលនយោបាយ របស់រដ្ឋក្នុងការធានាថ្លៃកសិផល។
