Archive for the ‘ប្រវត្តិសាស្ត្រ​ថៃ’ Category

ដើមកំណើត​នៃ​ជនជាតិ​ថៃ​-​លា​វ

Monday, December 21st, 2009

ការធ្វើដំណើរ​មក​ទិស​ខាងលិច​ដោយ​ជនជាតិ​ថៃ​-​លា​វ ជា​ព្រឹត្តិការណ៍​ថ្មីថ្មោង​មួយ ពី ព្រោះ​វា​ទើប​បាន​ប្រព្រឹត្តឡើង នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​១៣​នៃ​គ្រិស្តសករាជ ។ រី​ឯ​ការបង្កើត​ប្រទេស​ថៃ​និង​លាវ​នៅលើ​ទឹកដី​ខ្មែរ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ ដែល​គេ​ស្គាល់​នូវ​ការវិវត្តន៍​ដ៏​ច្បាស់លាស់​របស់​វា ។
​ ​បញ្ហា​នេះ​ត្រូវបាន​អ្នកស្រាវជ្រាវ​ជាច្រើន​នាក់​យក​មក​លាតត្រដាង ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ នៃ​ភូមិភាគ​អាស៊ីអាគ្នេយ៍​យើង​នេះ ។

ថៃ​ជា​ប្រជាជាតិ​គ្មាន​វប្បធម៌​និង​អ្វីៗ​ទាំងអស់​ត្រូវ​ជំរុញ​ដោយ​សិច​

Monday, October 26th, 2009

ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍​ ក្នុង​ទសវត្សរ៍​ ៦០ លោក​ សៀ អែន​ថូ​នី រូ​ម​បូ​ល(Sir Anthony Rumbold) បាន​ធ្វើ​ការចាប់អារម្មណ៍​អំពី​សង្គម​ថៃ​ថា ​“​ពួក​គេ​គ្មាន​អក្សរសាស្ត្រ គ្មាន​គំនូរ​ និង​គ្រាន់តែ​មាន​តន្ត្រី​ដែល​ខុសប្លែក​ពី​គេ​ខ្លាំង​ណាស់ ​មួយចំណែក​រូបចម្លាក់ គ្រឿង​កុលាលភាជន៍​ និង​ក្បាច់​រាំ​សុទ្ធតែ​ខ្ចី​ពី​គេ​ ហើយ​ស្ថាបត្យកម្ម​របស់គេ​ដដែលៗ​គ្មាន​អ្វី​ប្រែប្រួល ​និង​ការដេក័ រ​(​លំអ​) ​ផ្នែក​ខាងក្នុង​ គួរអោយខ្លាច​”​ ។​

ប្រទេសសៀមប្ដូរឈ្មោះ ជាប្រទេសថៃ និង ទ្រឹស្ដីជាតិនិយមរបស់សៀម

Wednesday, October 14th, 2009

ទ្រឹស្ដី​ពង្រីក​ទឹក​ដី​និយម​ រឺ​ ទ្រឹស្ដី​ជាតិ​និយម​ ត្រូវ​បាន​បំផុស​បំផុល​ឡើង​ ដោយ​ជន​ជាតិ​សៀម​ម្នាក់​ ឈ្មោះ ​ ហ្លួង​ពល​ត្រី ​វិចិត្រ​វាទ​ការ ​។
ហ្លួង​ពល​ត្រី ​វិចិត្រ​វាទ​ការ​ កើត​នៅ ​ព.ស​. ២៤៤១​ នៅ​ខេត្ដ​ ឧទ័យ​ធានី​ហ្លួង​វិចិត្រ​វាទការ​ជា​មនុស្ស​ដ៏ពូកែ ​លោក​ជា​ជន​ទី១​ នៅ​ក្នុង​ប្រទេស​សៀម​ ដែល​មាន​អាយុ ​១៩​ឆ្នាំ ​បាន​ប្រលង​ជាប់​បរិញ្ញា​ ៥​ប្រយោគ​ហើយ​អាយុ ​៣៦​ឆ្នាំ​ប៉ុណ្ណោះ ​គឺ​នៅ​ឆ្នាំ ​ព.ស​. ២៤​៧៧ ​គ.ស​ ១៩​៣២​ បាន​ឡើង​កាន់​ដំនែង​ រដ្ឋមន្រ្ដី​ក្រសួង​ការ​បរទេស។​ ក្រោយ​ពី ​«រដ្ឋប្រហារ»​ ឆ្នាំ​១៩៣២​ ហ្លួង​ វិចិត្រ​វាទការ​ បាន​ចូល​កាន់​តំណែង​ជា ​នាយក​ក្រសួង​វិចិត្រ​សិល្បៈ ​(Directeur​ du ​Dépatement ​des ​Beaux-​ Arts)​ ។

ប្រភព​នៃ​ពាក្យ​“​បាងកក​”​រាជធានី​ប្រទេស​ថៃ

Friday, October 9th, 2009

​មាន​ជនជាតិ​ខ្មែរ​ជាច្រើន​ជជែក​ដេញដោល​គ្នា​ពី​អត្ថន័យ​នៃ​ពាក្យ​បាងកក ។ ខ្លះ ថា​ពាក្យ​បាងកក​មក​ពី​ពាក្យ​ខ្មែរ​បឹងកក់​, ខ្លះ​ថា​ជា​ពាក្យ​ថៃ​សុទ្ធ ។​

​ ​បាងកក​(Bangkok)​ជា​ឈ្មោះ​រាជធានី​នៃ​ព្រះរាជាណាចក្រ​ថៃ​បច្ចុប្បន្ន ដែល​បាន​ស្ថាបនា​ឡើង​ក្នុងសម័យ​រតនកូ​សិន ក្រោយ​ការបំផ្លាញ​ទីក្រុង​អយុធ្យា​ដោយ​កងទ័ព​ភូមា​នៅ​ឆ្នាំ ១៥៦៧ ។ ក្រោយ​ព្រឹត្តិការណ៍​ដ៏​ជូរ​ចត់​នា​ពាក់កណ្តាល​ទី​២​នៃ​សតវត្សរ៍​ទី​១៦​នោះមក ព្រះមហាក្សត្រ​ថៃ​ក៏បាន​សម្រេច​ព្រះទ័យ​ជម្លៀស​ទីក្រុង​ចាស់ ដែល​ត្រូវ​ខ្ទេចខ្ទាំ​ដោយ​ភ្លើងសង្គ្រាម​ទៅកាន់​តំបន់​មួយ​ថ្មី​ប្រកបដោយ​បឹងបួរ​ឆ្ងាយ​ពី​រាជវាំង​ចាស់​ប្រមាណ​៦០​គីឡូម៉ែត្រ ។ ទីក្រុង​ថ្មី​នេះ​មានឈ្មោះ​ថា​“​បាងកក​”​ឬ​“​ក្រុង​ថេប​មហានគរ​”​ស្ថិត​នៅ​ខាងឆ្វេង​នៃ​ទន្លេ​មេ​ណា​ម (MENAM) ឬ​“​មាតា​ទឹក​”​។
​ ​
​តើ​ឈ្មោះ​បាងកក​មក​ពី​ប្រភព​ណា ហើយ​មាន​អត្ថន័យ​យ៉ាង​ដូចម្តេច​?

ប្រវត្តិសាស្ត្រ​ប្រទេស​សៀម (២)

Wednesday, August 19th, 2009

ព្រះ​ឧទង បាន​បញ្ជូន ព្រះចៅ​រាមាសួន ទៅ​គ្រប់គ្រង​នៅ លព្វបុរី លុះ​​ទ្រង់​​សុគត​ គឺ​នៅ​ឆ្នាំ​១៣៦៩ ព្រះ​ចៅ​រាមាសួន​ក៏​វិល​ត្រឡប់​មក​គ្រងរាជ្យ​នៅ​អយុធ្យា​វិញ ។ សោយរាជ្យ​មិន​ដល់​មួយ​ឆ្នាំ​ផង ត្រូវ​ព្រះ​បិតុលា​ថ្លៃ ព្រះ​ងួ ទម្លាក់​ពី​រាជសម្បត្តិ ​ហើយ​ឡើង​សោយ​រាជ្យ​ក្រោម​ព្រះ​នាម ព្រះ​​បរម​រាជាធិរាជ ។

នៅ​ឆ្នាំ​១៣៨៨ បុត្រ​របស់​ព្រះ​បរមរាជា​ព្រះនាម​ទងឡាន ឡើង​គ្រងរាជ្យ​បន្ត ។ ឯ​ព្រះ​ចៅ​​រាមាសួន ដែល​​ភៀស​ព្រះកាយ​ទៅ​ លព្វបុរី បញ្ចុះ​បញ្ចូល​បណ្ដា​ប្រជានុរាស្ត្រ​ដែល​ធ្លាប់​ស្ថិត​ក្រោម​អំណាច​របស់​​ ព្រះអង្គ​​បាន​សម្រេច និង​លើក​ទ័ព​មក​​វាយ​ដណ្ដើម​រាជ​បល្ល័ង្ក​​ពី​ព្រះ​ទងឡាន​មក​គ្រប់គ្រង​​វិញ ។ រាមាសួន​គ្រងរាជ្យ​លើក​ទី​ពីរ​​ចាប់​ពី​ឆ្នាំ ១៣៨៨ រហូត​ដល់​ឆ្នាំ ១៣៩៥ ។ ស្ដេច​រាមាសួន ជា​ស្ដេច​ដែល​មាន​មហិច្ឆតា​វាត​ទឹកដី បាន​វាយ​យក​ជ័យ​ជម្នះ​លើ​នគរ​លាវ និង​វាយ​ដណ្ដើម​បាន​​នគរ​ខេមរា​នៅ​ឆ្នាំ​១៣៩៤​ ។ សូម​អាន​បន្ថែម​ក្នុង​អត្ថបទ ការឈ្លានពាន​របស់​សៀម​លើក​ទី២ ។ ស្ដេច​ដែល​សោយរាជ្យ​បន្ត​ពី​​ព្រះ​រាមាសួន ព្រះ​នាម រាមរាជាធិរាជ សោយរាជ្យ​ពី​ឆ្នាំ​១៣៩៥ ដល់​១៤០៩ ។

ព្រះចៅ ភូមិពល អាឌុលយ៉ាដេតក្នុងប្រវត្តិសាស្ត្ររបស់ថៃ

Wednesday, August 12th, 2009

ព្រះ​ចៅ ភូមិ​ពល​ អាឌុល​យ៉ា​ដេត ( Bhumibol ​Aduly​adej ) គឺជា​មហាក្សត្រ​ដ៏​មាន​ប្រជា​ប្រិយ​ភាព​បំផុត​របស់​ប្រទេស​ថៃ បាន​ឡើង​សោយរាជ្យ​នា​ថ្ងៃទី ៩ ​មិថុនា​១៩៤៦ ​ក្រោយ​ពី​ការ​សោយ​ទីវង្គ​តដែល​មិន​អាច ​ពន្យល់​បាន​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ នៃ​ព្រះរាម​របស់​

សេ្ដច អាណាន់ដា ម៉ាហ៊ីដុល : លេចមួយភ្លែតក្នុងប្រវត្ដិសាស្ដ្រថៃ

Wednesday, August 12th, 2009

ស្តេច អាណាន់ដា ម៉ាហ៊ីដុល (Ananda Mahidol) បានឡើងស្នងរាជ្យបល្ល័ង្កថៃ នាថ្ងៃទី ២ ខែមីនា ១៩៣៥ បន្ទាប់ពីព្រះបិតុលា(ម្ចាស់មា)របស់ព្រះអង្គ ព្រះនាម ប្រាយ៉ាឌីប៉ុក

កំណើត​អក្សរ​ថៃ

Wednesday, August 5th, 2009

ដើមឡើយ​សៀម​មាន​ភាសា​មួយ​ដែល​ជា​ភាសា​កំណើត​មក​ពី​ស្រុក​ចិន ពាក្យ​មួយ​មាន​សំឡេង​តែ​មួយ​ព្យាង្គ ។ នៅ​ចុង​សម័យ​ទ្វារវតី ​សៀម​យក​ពាក្យ​ខ្មែរ​-មន​មក​ច្នៃ​ប្រើ​ជា​ពាក្យ​របស់​ខ្លួន​​បន្តិច​ម្ដងៗ រហូត​ភាសា​សំស្ក្រឹត និង​បាលី​ចូល​មក​ដល់ ពួក​នេះ​ក៏​​ខ្ចី​ពាក្យ​មួយ​ចំនួន​ពី​សំស្ក្រឹត និង​បាលី​​មក​ប្រើ​​ទៀត ដោយ​កាត់​សំឡេង​មួយ​ពាក្យ​ឲ្យ​មាន​ច្រើន​ព្យាង្គ​ខុសប្លែក​ពី​ពាក្យ​ចិន​ដើម ​របស់​ខ្លួន ។

ទំព័រ​ទីមួយ​នៃ​ប្រវត្តិសាស្ត្រ​ប្រទេស​សៀម

Saturday, July 25th, 2009

ទំព័រ​ប្រវត្តិសាស្ត្រ​របស់​សៀម ចាប់​បើក​ឡើង​នៅ​ឆ្នាំ ១២៣៨ យុគសម័យ​សុខោទ័យ ដែល​មាន​ព្រះបាទ ស្រីឥន្ទ្រាទិត្យ (ពញា​រោង) ជា​ស្ដេច​គ្រងរាជ្យ​ដំបូង​បង្អស់ ដែល​គ្រងរាជ្យ​រហូត​ដល់​ឆ្នាំ ១២៥៧ ក្រោយ​ពី​បាន​ទទួល​ឯករាជ្យ​ពី​នគរ​ខ្មែរ ក្នុង​រាជ្យ​ព្រះបាទសុរិយាវរ្ម័ន​ទី២ (?) ។

ការផ្លាស់ប្ដូរ​ឈ្មោះ​ប្រទេស​ពី សៀម មក ថៃ

Friday, July 24th, 2009

ប្រទេស​សៀម បាន​ប្ដូរ​ឈ្មោះ​មក​ថៃ នៅ​ថ្ងៃ​ទី​១១ មិថុនា ១៩៣៩ និង​ប្ដូរ​មក​សៀម​វិញ នៅ​ឆ្នាំ ១៩៤៥ រហូត​ដល់​ថ្ងៃទី ១១ ឧសភា ១៩៤៩ ទើប​ប្ដូរ​មក​ថៃ​វិញ ។

ការបាត់បងទឹក​ដី​​ដ៏ធំទាំង ១៤ ដំណាក់កាល​របស់ សៀម

Saturday, July 18th, 2009

កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ ខ្ញុំ​បាន​ទទួល​អ៊ីមែល​មួយ​ពី​ពួក​ម៉ាក​ដែល​ជា​ជាតិ​សៀម​របស់​ខ្ញុំ។ វា​ផ្ញើ​ត​ៗ​គ្នា​ទៅ​ឲ្យ​ជនជាតិ​វា តែ​ប្រហែល​វា​ភ្លេច ក៏​ដោយ​ខ្ញុំ​ម្នាក់​នៅ​ទី​នោះ​ដែរ​ទៅ។ ខ្ញុំ​ថា​រក​ប្រែ​សេចក្ដី​ដាក់​ក្នុង​ប្លក់​ដែរ តែ​ចេះ​តែ​គ្មាន​ពេល។ ក្រោយ​មក​លោក​វី បាន​ផ្ញើ អ៊ីមែល​ដូច​គ្នា​នេះ​ដែរ បន្ត​មក​ខ្ញុំ។ ខ្ញុំ​មិន​ដឹង​គាត់​បាន​ពី​ណា​ទេ។