Archive for the ‘ប្រវត្តិសាស្ត្រខ្មែរ’ Category
Monday, December 21st, 2009
Posted in ប្រវត្តិសាស្ត្រ, ប្រវត្តិសាស្ត្រខ្មែរ | 2 Comments »
១-ពេលដែលប្រវត្តិសាស្ត្រប្រទេស កម្ពុជាចាប់ផ្តើម និងពេលដែលខ្មែរកសាងប្រាសាទព្រះវិហារ, ប្រវត្តិសាស្ត្រប្រទេសថៃមិនទាន់មាននៅឡើយទេ។
តាំងពីសម័យនគរភ្នំ (គ.ស.ត.ទី១-គ.ស ៥៥០) រហូតដល់សម័យចេនឡា(គ.ស ៥៥០-គ.ស ៨០២) និងនៅក្នុងដំណាក់កាលដំបូងនៃសម័យអង្គរក៏មិនទាន់មានប្រវត្តិ សាស្ត្រប្រទេសសៀមដែរ។
នាសម័យអង្គររុងរឿង(គ.ស.៨០២ -គ.ស.១២២០) ចាប់ពីស្តេចជ័យវរ្ម័នទី២ ដល់ជ័យវរ្ម័នទី៧ មិនទាន់មានប្រទេសសៀមលើផែនទីពិភពលោកទេ ហើយប្រាសាទ ព្រះវិហារត្រូវបានកសាងក្នុងសម័យនោះ(សតវត្សទី៩-ទី១១)។
Monday, August 31st, 2009
Posted in ប្រវត្តិសាស្ត្រ, ប្រវត្តិសាស្ត្រខ្មែរ | No Comments »
កម្ពុជា ក្រោម ជាផែនដីមួយភាគស្ថិតនៅប៉ែកខាងកើតប្រទេសកម្ពុជាសម័យបច្ចុប្បន្ន ។កាលពីសម័យដើមផែនដីនេះមានឈ្មោះ ហៅថាកម្ពុជាទឹកលិច ។ តាមឯកសារប្រវត្តិសាស្ត្រឲ្យដឹងថាកាលសម័យនោះព្រះរាជាណាចក្រ កម្ពុជាមានវិសាលភាពធំធេងណាស់, អ្នកប្រវត្តិសាស្ត្រសន្មតិហៅថា ចក្រភពខ្មែរ។ នៅក្នុងសម័យនោះ ប្រទេសកម្ពុជា ជាប្រទេសចក្រពត្តិ មានឥទ្ធិពល និងឫទ្ធានុភាពទៅលើប្រទេសនានានៅជិតខាងដូចយ៉ាងប្រទេសចម្ប៉ា (Champa) ប្រទេសមន,ប្រទេសជ្វា ។ល។
ការដែលមានឈ្មោះកម្ពុជាលិចទឹកពីព្រោះកាលសម័យនោះមានតែប្រទេស កម្ពុជាកណ្ដាលនេះទេដែលជាដែនដីគោក ។
Thursday, August 27th, 2009
Posted in ប្រវត្តិសាស្ត្រ, ប្រវត្តិសាស្ត្រខ្មែរ | 2 Comments »
ការតាំងអាណានិគមបារាំង មកលើកម្ពុជាធ្វើឡើងដោយពីរដំណាក់កាល ។ ទីមួយកាន់កាប់ត្រួតត្រាកម្ពុជាក្រោម និងទីពីរត្រួតត្រា ព្រះរាជាណាចក្រកម្ពុជា ។ ក្នុងដំណាក់កាលទីពីរនេះ គឺធ្វើឡើងដោយមានសំណូមពរពីព្រះមហាក្សត្រខ្មែរ ដែលចង់គេចផុតពីអាណាព្យាបាលសៀម និង យួន ។ ដូច្នេះ ការដែលបារាំងយល់ព្រមតាមសំណូមពររបស់ស្ដេចខ្មែរពុំមែនជាការចៃដន្យ ទេ ក៏ប៉ុន្តែសមស្របតាមមនោគមន៍វិជ្ជា ចក្រពត្តិនិយមនាសម័យនោះ ដែលចង់ត្រួតត្រាឥណ្ឌូចិនទាំងមូល ។
Thursday, August 27th, 2009
Posted in ប្រវត្តិសាស្ត្រ, ប្រវត្តិសាស្ត្រខ្មែរ | 4 Comments »
រដ្ឋខ្មែរដំបូងបង្អស់មានឈ្មោះថា «នគរភ្នំ ឬ ហ្វូណន» កកើតឡើងនៅដើមសតវត្សរ៍ទី ១ នៃគ្រិស្តសករាជ ដោយលទ្ធផលនៃការផ្សំផ្គុំនៃសហគមន៍កុលសម្ព័ន្ធតូចធំមន-ខ្មែរ ជាច្រើននៅជុំវិញ ព្រះមហាក្សត្រ តំណាងនូវអំណាចកណ្តាលក្រោមឥទ្ធិពលឥណ្ឌូរូបនីយកម្ម ដែលតម្រូវឱ្យមានការផ្លាស់ប្តូររបបនយោបាយស៊ីជម្រៅមួយពី ប្រពៃណីនិយមមេជាធំពីសំណាក់ជនជាតិខ្មែរ ទៅជារបបរាជានិយមបែបឥណ្ឌាវិញ ។
លោកបណ្ឌិតមីសែលត្រាណេ អ្នកប្រវត្តិសាស្ត្រខ្មែរ បានបញ្ជាក់ថា ឥណ្ឌូរូបនីយកម្មបានប្រព្រឹត្តិទៅដោយសន្តិវិធី ។ នៅក្នុងរដ្ឋបាលថ្មីដែលគេទើបតែបានរៀបចំតាមបែបឥណ្ឌានោះ គេឃើញមានព្រះរាជា ឬ ព្រះមហាក្សត្របំពេញតួនាទីជំនួសមេកន្ទ្រាញដែលជាអ្នកគ្រប់គ្រង ដោយមានសព្វនាម៉ឺនមន្ត្រីជាជំនួយការ ។
Thursday, August 27th, 2009
Posted in ប្រវត្តិសាស្ត្រ, ប្រវត្តិសាស្ត្រខ្មែរ | No Comments »
តាមកំណត់ហេតុរបស់រាជទូតចិន ឈ្មោះកាំង ថៃ ដែលបានមកទស្សនាកម្ពុជា នៅពាក់កណ្ដាលសតវត្សរ៍ទី ៣ បានរៀបរាប់ថា នៅដើមសតវត្សរ៍ទី ១ នៃគ្រិស្តសករាជមានជនជាតិព្រាហ្មណ៍ម្នាក់ឈ្មោះ ហ៊ុនទៀន « កោណ្ឌញ្ញ » បានធ្វើដំណើរពីប្រទេសឥណ្ឌា ជ្រោយម៉ាឡាយូ ឬ «កោះខាងត្បូង » មកកាន់ប្រទេសភ្នំ។
ដោយសំអាងទៅលើព្រះរាជ ពង្សាវតារខ្មែរស្ដីពីពួកជ្វាព្រាហ្មណ៍ ដែលសំដៅទៅលើពួកព្រាហ្មណ៍៑ឥណ្ឌានៃកោះជ្វា ស្រាវជ្រាវអាចសន្និដ្ឋានថា កោះភាគខាងត្បូងពិពណ៌នាដោយលោក កាំងថៃគឺជាកោះជ្វានៃប្រទេសឥណ្ឌូនេស៊ី ។ ហេតុនេះព្រះបាទហ៊ុន ទៀន ពិតជាមកដល់ស្រុកខ្មែរតាមរយៈកោះនេះឬជ្រោយ ម៉ាឡាយូ ។
Friday, August 21st, 2009
Posted in ប្រវត្តិសាស្ត្រ, ប្រវត្តិសាស្ត្រខ្មែរ | 8 Comments »
លោកឆត្រាប្រេម ឬឌីបានធ្វើអធិប្បាយនិងវែកញែកយ៉ាងក្បោះក្បាយនៅក្នុងសៀវភៅរបស់លោកដែលមានចំណងជើងថា”ខ្មែរ=ខម”ដែលបានបោះពុម្ភក្នុងឆ្នាំ១៩៧៤។ នៅក្នុងបណ្តាំរបស់លោកដែលជាពូជខ្មែរ=ខម មួយរូបនោះលោកបានសំណូមពរបីប្រការដល់ពលរដ្ឋខ្មែរ។
ខ្ញុំ សូមលើកយកតែប្រការទីបីតែប៉ុណ្ណោះមកបង្ហាញនៅទីនេះ។ប្រការទីបី របស់លោកពោលថា”សូមអញ្ជើញវិញាណបុព្វបុរសតំាងពីអតីតឲ្យមកបណ្តាល ឲ្យខ្មែរគ្រប់ឋានះបក្សពួកគ្រប់យោបល់បានមករួបរួមគ្នាចាប់ដៃគ្នា រួមកំលំាងគ្នាជាធ្លុងមួយដើម្បីជួយព្រួតដៃរក្សាប្រទេសជាតិ មាតុភូមិកុំឲ្យសឹកសត្រូវមកបំបែកបំបាក់យើងឲ្យយើងទាស់ទែងខ្វែង គំនិតគ្នាបាន ព្រោះគ្មានយុគណាទៀតទេដែលប្រទេសជាតិកំពុងត្រូវការសតិបញ្ញា និងកំលាំងកាយកំលាំងចិត្តអំពីអស់លោកដូចយុគនេះ។
Sunday, August 16th, 2009
Posted in ប្រវត្តិសាស្ត្រ, ប្រវត្តិសាស្ត្រខ្មែរ, សិល្បៈ និងវប្បធម៌ | No Comments »
Historically, Preah Khan Reach – The Khmer Royal Sacred Sword – was considered the symbol of Khmer sovereignty and legitimacy to the throne for whoever possessed it. However, in modern time this symbolism has lost some of its luster because the foundation of the country is governed by its Constitution. In the case of Cambodia, the requirements to be King are governed by Articles 13 and 14 of the Constitution.
Saturday, August 8th, 2009
Posted in ប្រវត្តិសាស្ត្រ, ប្រវត្តិសាស្ត្រខ្មែរ | 1 Comment »
ប្រទេសកម្ពុជា សម្បូរណ៍ទៅដោយសិលាបុរាណប្រាសាទ ដែលជាកេរដំណែលនៃបុព្វបុរសខ្មែរពីក្នុងបុរាណសម័យ ។ ប្រាសាទអង្គរវត្ត ជាប្រាសាទសង់អំពីថ្មដែលល្អល្អះផ្ដាច់គេ មានក្បូរក្បាច់រចនាគ្មានអ្វីប្រៀបបាន នរណាបានទៅដល់ហើយ គង់នឹងទប់មាត់មិនស្ងើចសរសើរមិនបាន ។ កុំថាឡើយត្រឹមមនុស្ស បើទោះជាទេវតាក៏គង់ស្ងើចសរសើរពុំខានឡើយ ។
Friday, August 7th, 2009
Posted in ប្រវត្តិសាស្ត្រ, ប្រវត្តិសាស្ត្រខ្មែរ | 1 Comment »
ពេលវាយយកបានឥន្ទបត្ត ស្ដេចសៀមបានបញ្ជាឲ្យបោសសម្អាតសាកសពទាហានចេញពីបរិវេណអង្គរ និងរៀបចំអភិសេកពញាព្រែក ឲ្យឡើងសោយរាជសម្បត្តិក្រោមព្រះនាមថា ព្រះឥន្ទរាជា នៅនគរខ្មែរ ។
Tuesday, August 4th, 2009
Posted in ប្រវត្តិសាស្ត្រខ្មែរ | 1 Comment »
It has been one year long as of July 15, 2009 that Thailand has sent its troops to invade Cambodia seriously violating Cambodia’s sovereignty and territorial integrity as well as international law.
Friday, July 31st, 2009
Posted in ប្រវត្តិសាស្ត្រខ្មែរ, សិល្បៈ និងវប្បធម៌ | 5 Comments »
សៀមបានទទួលយកវប្បធម៌ខ្មែរហើយរួមគ្នាគោរព និងប្រតិបត្តិតាម កសាងជាគ្រួសារ កសាងជាសង្គមជាតិថ្មីមួយលើអតីតទឹកដីខ្មែរនិងមន បង្កឱ្យប្រទេសសៀមទទួលនូវការរីកចម្រើនជាងខ្មែរដែលជាម្ចាស់វប្បធម៌និងម្ចាស់ទឹកដី។ តើខ្មែរជាអ្នកណា? អ្វីខ្លះ ជាវប្បធម៌ខ្មែរ? តើសៀមជាអ្នកណា?មកពីទីណា? ខ្មែរជា មនុស្សស្រឡាញ់សេចក្តីសុខក្សេមក្សាន្ត មិនចូលចិត្តឈ្លោះគ្នាឡើយ និងជាជនជាតិមួយកើតនិងរស់នៅ លើទឹកដីជ្រោយ សុវណ្ណភូមិ តាំងពីយូរលង់ណាស់មកហើយ ដែលយោងតាមវត្ថុតាងនៅស្ថានីយបុរេប្រវត្តិល្អាងស្ពាននាភាគ ពាយ័ព្យប្រទេសកម្ពុជា បង្ហាញឱ្យដឹងថា
Friday, July 31st, 2009
Posted in ប្រវត្តិសាស្ត្រ, ប្រវត្តិសាស្ត្រខ្មែរ | 3 Comments »
ក្រោយពីសៀមវាយលុកដណ្ដើមបានក្រុងអង្គរ និងចាត់ចែងឲ្យព្រះចៅបាសាធឡើងគ្រងរាជ្យនៅមហានគរ ព្រះស្រីសុរិយោវង្សដែលយាងទៅស្រុកលាវ វិលត្រឡប់មកវិញជាមួយកងទ័ពមួយកង និងឈ្លើយសឹក៩ម៉ឺននាក់ (ឯកសាររបស់ អាដេម៉ារ ឡឺក្លែរ) ដែលដណ្ដើមបានពីសៀមពេលកំពុងកៀរពីឥន្ទបត្តទៅកាន់នគររាជ ហើយទ្រង់បានប្រមូលបណ្ដាខែត្រដែលមិនចំណុះនឹងសៀមមកក្នុងអំណាច របស់ព្រះអង្គ ។
Thursday, July 30th, 2009
Tags: Video Clip, ប្រវត្តិសាស្ត្រខ្មែរ
Posted in ប្រវត្តិសាស្ត្រ, ប្រវត្តិសាស្ត្រខ្មែរ | No Comments »
Video Clip Khmer History by International Relations Institute of Cambodia edit by full members of the Royal Academy of Cambodia
Thursday, July 30th, 2009
Posted in ប្រវត្តិសាស្ត្រ, ប្រវត្តិសាស្ត្រខ្មែរ | 16 Comments »
នេះជា Video Clip ដែលស្រាវជ្រាវ និងរៀបចំដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ត្រូតពិនិត្យ និងកែសម្រួលដោយ សមាជិកពេញសិទ្ធិនៃរាជបណ្ឌិតសភាកម្ពុជា
Thursday, July 30th, 2009
Tags: map
Posted in ប្រវត្តិសាស្ត្រ, ប្រវត្តិសាស្ត្រខ្មែរ | No Comments »
Animated TimeMap of the Khmer Empire 100 CE – 1550 CE: By TimeMap Project, University of Sydney, Australia. http://www.timemap.net