Archive for the ‘ប្រវត្តិសាស្ត្រ’ Category

សៀម​កាន់កាប់​-​ដកថយ​ពី​ភូមិភាគ​ពាយ័ព្យ​ខ្មែរ​និង​ប្រាសាទ​ព្រះវិហារ​យ៉ាង​ដូច​ម្តេច​?

Monday, December 21st, 2009

១-​ពេល​ដែល​ប្រវត្តិសាស្ត្រ​ប្រទេស​ កម្ពុជា​ចាប់ផ្តើម និង​ពេល​ដែល​ខ្មែរ​កសាង​ប្រាសាទ​ព្រះវិហារ​, ប្រវត្តិសាស្ត្រ​ប្រទេស​ថៃ​មិន​ទាន់​មាន​នៅឡើយ​ទេ​។
តាំងពី​សម័យ​នគរ​ភ្នំ (​គ​.​ស​.​ត​.​ទី​១-​គ​.​ស ៥៥០) រហូត​ដល់​សម័យ​ចេនឡា​(​គ​.​ស ៥៥០-​គ​.​ស ៨០២) និង​នៅក្នុង​ដំណាក់កាល​ដំបូង​នៃ​សម័យអង្គរ​ក៏​មិនទាន់​មាន​ប្រវត្តិ សាស្ត្រ​ប្រទេស​សៀម​ដែរ​។

នា​សម័យអង្គរ​រុងរឿង​(​គ​.​ស​.៨០២ -​គ​.​ស​.១២២០) ចាប់ពី​ស្តេច​ជ័យវរ្ម័ន​ទី​២ ដល់​ជ័យវរ្ម័ន​ទី​៧ មិនទាន់​មាន​ប្រទេស​សៀម​លើ​ផែនទី​ពិភពលោក​ទេ ហើយ​ប្រាសាទ ព្រះវិហារ​ត្រូវបាន​កសាង​ក្នុង​សម័យ​នោះ​(​សតវត្ស​ទី​៩-​ទី​១១)​។​

ដើមកំណើត​នៃ​ជនជាតិ​ថៃ​-​លា​វ

Monday, December 21st, 2009

ការធ្វើដំណើរ​មក​ទិស​ខាងលិច​ដោយ​ជនជាតិ​ថៃ​-​លា​វ ជា​ព្រឹត្តិការណ៍​ថ្មីថ្មោង​មួយ ពី ព្រោះ​វា​ទើប​បាន​ប្រព្រឹត្តឡើង នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​១៣​នៃ​គ្រិស្តសករាជ ។ រី​ឯ​ការបង្កើត​ប្រទេស​ថៃ​និង​លាវ​នៅលើ​ទឹកដី​ខ្មែរ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ ដែល​គេ​ស្គាល់​នូវ​ការវិវត្តន៍​ដ៏​ច្បាស់លាស់​របស់​វា ។
​ ​បញ្ហា​នេះ​ត្រូវបាន​អ្នកស្រាវជ្រាវ​ជាច្រើន​នាក់​យក​មក​លាតត្រដាង ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ នៃ​ភូមិភាគ​អាស៊ីអាគ្នេយ៍​យើង​នេះ ។

ថៃ​ជា​ប្រជាជាតិ​គ្មាន​វប្បធម៌​និង​អ្វីៗ​ទាំងអស់​ត្រូវ​ជំរុញ​ដោយ​សិច​

Monday, October 26th, 2009

ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍​ ក្នុង​ទសវត្សរ៍​ ៦០ លោក​ សៀ អែន​ថូ​នី រូ​ម​បូ​ល(Sir Anthony Rumbold) បាន​ធ្វើ​ការចាប់អារម្មណ៍​អំពី​សង្គម​ថៃ​ថា ​“​ពួក​គេ​គ្មាន​អក្សរសាស្ត្រ គ្មាន​គំនូរ​ និង​គ្រាន់តែ​មាន​តន្ត្រី​ដែល​ខុសប្លែក​ពី​គេ​ខ្លាំង​ណាស់ ​មួយចំណែក​រូបចម្លាក់ គ្រឿង​កុលាលភាជន៍​ និង​ក្បាច់​រាំ​សុទ្ធតែ​ខ្ចី​ពី​គេ​ ហើយ​ស្ថាបត្យកម្ម​របស់គេ​ដដែលៗ​គ្មាន​អ្វី​ប្រែប្រួល ​និង​ការដេក័ រ​(​លំអ​) ​ផ្នែក​ខាងក្នុង​ គួរអោយខ្លាច​”​ ។​

ប្រទេសសៀមប្ដូរឈ្មោះ ជាប្រទេសថៃ និង ទ្រឹស្ដីជាតិនិយមរបស់សៀម

Wednesday, October 14th, 2009

ទ្រឹស្ដី​ពង្រីក​ទឹក​ដី​និយម​ រឺ​ ទ្រឹស្ដី​ជាតិ​និយម​ ត្រូវ​បាន​បំផុស​បំផុល​ឡើង​ ដោយ​ជន​ជាតិ​សៀម​ម្នាក់​ ឈ្មោះ ​ ហ្លួង​ពល​ត្រី ​វិចិត្រ​វាទ​ការ ​។
ហ្លួង​ពល​ត្រី ​វិចិត្រ​វាទ​ការ​ កើត​នៅ ​ព.ស​. ២៤៤១​ នៅ​ខេត្ដ​ ឧទ័យ​ធានី​ហ្លួង​វិចិត្រ​វាទការ​ជា​មនុស្ស​ដ៏ពូកែ ​លោក​ជា​ជន​ទី១​ នៅ​ក្នុង​ប្រទេស​សៀម​ ដែល​មាន​អាយុ ​១៩​ឆ្នាំ ​បាន​ប្រលង​ជាប់​បរិញ្ញា​ ៥​ប្រយោគ​ហើយ​អាយុ ​៣៦​ឆ្នាំ​ប៉ុណ្ណោះ ​គឺ​នៅ​ឆ្នាំ ​ព.ស​. ២៤​៧៧ ​គ.ស​ ១៩​៣២​ បាន​ឡើង​កាន់​ដំនែង​ រដ្ឋមន្រ្ដី​ក្រសួង​ការ​បរទេស។​ ក្រោយ​ពី ​«រដ្ឋប្រហារ»​ ឆ្នាំ​១៩៣២​ ហ្លួង​ វិចិត្រ​វាទការ​ បាន​ចូល​កាន់​តំណែង​ជា ​នាយក​ក្រសួង​វិចិត្រ​សិល្បៈ ​(Directeur​ du ​Dépatement ​des ​Beaux-​ Arts)​ ។

ប្រភព​នៃ​ពាក្យ​“​បាងកក​”​រាជធានី​ប្រទេស​ថៃ

Friday, October 9th, 2009

​មាន​ជនជាតិ​ខ្មែរ​ជាច្រើន​ជជែក​ដេញដោល​គ្នា​ពី​អត្ថន័យ​នៃ​ពាក្យ​បាងកក ។ ខ្លះ ថា​ពាក្យ​បាងកក​មក​ពី​ពាក្យ​ខ្មែរ​បឹងកក់​, ខ្លះ​ថា​ជា​ពាក្យ​ថៃ​សុទ្ធ ។​

​ ​បាងកក​(Bangkok)​ជា​ឈ្មោះ​រាជធានី​នៃ​ព្រះរាជាណាចក្រ​ថៃ​បច្ចុប្បន្ន ដែល​បាន​ស្ថាបនា​ឡើង​ក្នុងសម័យ​រតនកូ​សិន ក្រោយ​ការបំផ្លាញ​ទីក្រុង​អយុធ្យា​ដោយ​កងទ័ព​ភូមា​នៅ​ឆ្នាំ ១៥៦៧ ។ ក្រោយ​ព្រឹត្តិការណ៍​ដ៏​ជូរ​ចត់​នា​ពាក់កណ្តាល​ទី​២​នៃ​សតវត្សរ៍​ទី​១៦​នោះមក ព្រះមហាក្សត្រ​ថៃ​ក៏បាន​សម្រេច​ព្រះទ័យ​ជម្លៀស​ទីក្រុង​ចាស់ ដែល​ត្រូវ​ខ្ទេចខ្ទាំ​ដោយ​ភ្លើងសង្គ្រាម​ទៅកាន់​តំបន់​មួយ​ថ្មី​ប្រកបដោយ​បឹងបួរ​ឆ្ងាយ​ពី​រាជវាំង​ចាស់​ប្រមាណ​៦០​គីឡូម៉ែត្រ ។ ទីក្រុង​ថ្មី​នេះ​មានឈ្មោះ​ថា​“​បាងកក​”​ឬ​“​ក្រុង​ថេប​មហានគរ​”​ស្ថិត​នៅ​ខាងឆ្វេង​នៃ​ទន្លេ​មេ​ណា​ម (MENAM) ឬ​“​មាតា​ទឹក​”​។
​ ​
​តើ​ឈ្មោះ​បាងកក​មក​ពី​ប្រភព​ណា ហើយ​មាន​អត្ថន័យ​យ៉ាង​ដូចម្តេច​?

ដែនដីកម្ពុជាក្រោម ក្នុងប្រវតិ្តសាស្រ្ត

Monday, August 31st, 2009

កម្ពុជា ​ក្រោម ជា​ផែនដី​មួយ​ភាគ​ស្ថិត​នៅ​ប៉ែក​ខាងកើត​ប្រទេស​កម្ពុជា​សម័យ​បច្ចុប្បន្ន ។​​កាលពី​សម័យ​ដើម​ផែនដី​នេះ​មានឈ្មោះ ហៅ​ថា​កម្ពុជា​ទឹក​លិច ។ តាម​ឯកសារ​ប្រវត្តិ​សាស្ត្រ​​ឲ្យដឹង​ថា​កាល​សម័យ​នោះ​ព្រះរាជា​ណាចក្រ​ កម្ពុជា​មាន​វិសាលភាព​ធំធេង​ណាស់​, អ្នកប្រវត្តិ​សាស្ត្រ​​សន្មតិ​ហៅថា ​ចក្រភព​ខ្មែរ​។ នៅក្នុង​សម័យ​នោះ ​ប្រទេស​កម្ពុជា ជា​ប្រទេស​ចក្រពត្តិ មាន​ឥទ្ធិពល ​និងឫទ្ធានុភាព​ទៅលើ​ប្រទេស​នានា​នៅ​ជិតខាង​ដូច​យ៉ាង​ប្រទេស​ចម្ប៉ា (Champa) ​ប្រទេស​មន​,​ប្រទេស​ជ្វា ។​ល​។

ការ​ដែល​មាន​ឈ្មោះ​កម្ពុជា​លិច​ទឹក​ពីព្រោះ​កាលសម័យ​នោះ​មាន​តែ​ប្រទេស​ កម្ពុជា​កណ្ដាល​នេះ​ទេ​​ដែល​ជា​ដែនដី​គោក ។

អាណា​និគម​បារាំង​មក​លើ​កម្ពុជា

Thursday, August 27th, 2009

ការតាំង​អាណានិគម​បារាំង ​មកលើ​កម្ពុជា​ធ្វើ​ឡើង​ដោយ​ពីរ​ដំណាក់​កាល ។ ទី​មួយ​កាន់កាប់​ត្រួតត្រា​កម្ពុជា​ក្រោម ​និង​ទី​ពីរ​ត្រួតត្រា​ ព្រះរាជា​ណាចក្រ​កម្ពុជា​ ។ ក្នុង​ដំណាក់​កាល​ទី​ពីរ​នេះ គឺ​ធ្វើឡើង​ដោយ​មាន​សំណូមពរ​ពី​ព្រះ​មហាក្សត្រ​ខ្មែរ ដែល​ចង់​គេចផុត​ពី​អាណា​ព្យាបាល​សៀម ​និង​ យួន ​។ ដូច្នេះ​ ការ​ដែល​បារាំង​យល់ព្រម​តាម​សំណូមពរ​របស់​ស្ដេច​ខ្មែរ​ពុំមែន​ជា​ការ​ចៃដន្យ ​ទេ ​ក៏ប៉ុន្តែ​សមស្រប​តាម​មនោគមន៍​វិជ្ជា ​ចក្រពត្តិ​និយម​នា​សម័យ​នោះ ​ដែល​ចង់​ត្រួតត្រា​ឥណ្ឌូចិន​ទាំងមូល ​។

រដ្ឋ​ខ្មែរ​ដំបូង​បង្អស់​កកើត​ឡើង​ដោយ​ឥណ្ឌូ​រូបនីយកម្ម

Thursday, August 27th, 2009

រដ្ឋ​ខ្មែរ​ដំបូងបង្អស់​មានឈ្មោះ​ថា «នគរ​ភ្នំ ឬ ហ្វូណន​» ក​កើតឡើង​នៅ​ដើម​សតវត្សរ៍​ទី ១ នៃ​គ្រិស្តសករាជ ​ដោយ​លទ្ធផល​នៃ​ការផ្សំផ្គុំ​នៃ​សហគមន៍​កុលសម្ព័ន្ធ​តូច​ធំ​មន​-​ខ្មែរ ជាច្រើន​នៅ​ជុំវិញ​ ព្រះមហាក្សត្រ​ តំណាង​នូវ​អំណាច​កណ្តាល​ក្រោម​ឥទ្ធិពល​ឥណ្ឌូរូបនីយ​កម្ម ​ដែល​តម្រូវ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​របប​នយោបាយ​ស៊ីជម្រៅ​មួយ​ពី​ ប្រពៃណីនិយម​មេ​ជា​ធំ​ពី​សំណាក់​ជនជាតិ​ខ្មែរ ទៅ​ជា​របប​រាជានិយម​បែប​ឥណ្ឌា​វិញ ។

លោក​បណ្ឌិត​មី​សែ​ល​ត្រា​ណេ អ្នក​ប្រវត្តិសាស្ត្រ​ខ្មែរ ​បានបញ្ជាក់​ថា ឥណ្ឌូ​រូបនីយកម្ម​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​សន្តិវិធី ​។ នៅក្នុង​រដ្ឋបាល​ថ្មី​ដែល​គេ​ទើបតែ​បាន​រៀបចំ​តាម​បែប​ឥណ្ឌា​នោះ គេ​ឃើញ​មាន​ព្រះរាជា ឬ ​ព្រះមហាក្សត្រ​បំពេញ​តួនាទី​ជំនួស​មេកន្ទ្រាញ​ដែលជា​អ្នក​គ្រប់គ្រង ដោយ​មាន​សព្វ​នាម៉ឺន​មន្ត្រី​ជា​ជំនួយការ ។

រាជវង្សានុវង្ស​ខ្មែរ​ដំបូង

Thursday, August 27th, 2009

តាម​កំណត់​ហេតុ​របស់​រាជទូត​ចិន ឈ្មោះ​កាំ​ង ថៃ ដែល​បាន​មក​ទស្សនា​កម្ពុជា នៅ​ពាក់​កណ្ដាល​សតវត្សរ៍​ទី ៣ បាន​រៀបរាប់​ថា នៅ​ដើម​សតវត្សរ៍​ទី ១ នៃ​គ្រិស្តសករាជ​មាន​ជនជាតិ​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ ហ៊ុន​ទៀន « កោណ្ឌ​ញ្ញ » បាន​ធ្វើដំណើរ​ពី​ប្រទេស​ឥណ្ឌា ជ្រោយ​ម៉ាឡាយូ​ ឬ «កោះ​ខាងត្បូង »​ មកកាន់​ប្រទេស​ភ្នំ​។

ដោយ​សំអាង​ទៅលើ​ព្រះ​រាជ​ ពង្សាវតារ​ខ្មែរ​ស្ដីពី​ពួក​ជ្វា​ព្រាហ្មណ៍ ដែល​សំដៅ​ទៅលើ​ពួក​ព្រាហ្មណ៍៑​ឥណ្ឌា​នៃ​កោះ​ជ្វា ​ស្រាវជ្រាវ​អាចសន្និដ្ឋាន​ថា កោះ​ភាគ​ខាងត្បូង​ពិពណ៌នា​ដោយ​លោក កាំ​ង​ថៃ​គឺជា​កោះ​ជ្វា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ​។ ហេតុនេះ​ព្រះបាទ​ហ៊ុន ទៀន ​ពិតជា​មកដល់​ស្រុក​ខ្មែរ​តាមរ​យៈកោះ​នេះ​ឬ​ជ្រោយ ម៉ាឡាយូ ។

តើ​«ខ្មែរ»​ជា«ខម»​ឬ?​ ហើយ​ខមជា​អ្នក​ណា?

Friday, August 21st, 2009

លោក​ឆត្រា​ប្រេម​ ឬឌី​បាន​ធ្វើ​អធិប្បាយ​និង​វែក​ញែក​យ៉ាង​ក្បោះ​ក្បាយ​នៅក្នុង​សៀវភៅ​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា​”ខ្មែរ=ខម”​ដែល​បាន​បោះ​ពុម្ភ​ក្នុងឆ្នាំ​១៩​៧៤។​ នៅ​ក្នុង​បណ្តាំ​របស់​លោក​ដែល​ជាពូជ​ខ្មែរ=ខម មួយ​រូប​នោះ​លោក​បានសំណូម​ពរបី​ប្រការ​ដល់​ពល​រដ្ឋខ្មែរ​។

ខ្ញុំ ​សូម​លើក​យក​តែ​ប្រការ​ទីបី​តែ​ប៉ុណ្ណោះ​មក​បង្ហាញ​នៅ​ទី​នេះ​។​ប្រការ​ទីបី ​របស់​លោក​ពោលថា​”សូម​អញ្ជើញ​វិញាណ​បុព្វបុរស​តំាង​ពី​អតីត​ឲ្យ​មក​បណ្តាល​ ឲ្យ​ខ្មែរ​គ្រប់​ឋានះ​បក្សពួក​គ្រប់​យោបល់​បាន​មករួប​រួមគ្នា​ចាប់​ដៃគ្នា​ រួមកំលំាង​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ជួយ​ព្រួតដៃ​រក្សា​ប្រទេស​ជាតិ​ មាតុភូមិ​កុំឲ្យ​សឹក​សត្រូវ​មក​បំបែក​បំបាក់​យើង​ឲ្យ​យើង​ទាស់ទែង​ខ្វែង​ គំនិត​គ្នាបាន​ ព្រោះ​គ្មាន​យុគ​ណា​ទៀត​ទេ​ដែល​ប្រទេស​ជាតិ​កំពុង​ត្រូវការ​សតិ​បញ្ញា​ និង​កំលាំង​កាយ​កំលាំង​ចិត្ត​អំពី​អស់​លោក​ដូច​យុគ​នេះ​។

ប្រវត្តិសាស្ត្រ​ប្រទេស​សៀម (២)

Wednesday, August 19th, 2009

ព្រះ​ឧទង បាន​បញ្ជូន ព្រះចៅ​រាមាសួន ទៅ​គ្រប់គ្រង​នៅ លព្វបុរី លុះ​​ទ្រង់​​សុគត​ គឺ​នៅ​ឆ្នាំ​១៣៦៩ ព្រះ​ចៅ​រាមាសួន​ក៏​វិល​ត្រឡប់​មក​គ្រងរាជ្យ​នៅ​អយុធ្យា​វិញ ។ សោយរាជ្យ​មិន​ដល់​មួយ​ឆ្នាំ​ផង ត្រូវ​ព្រះ​បិតុលា​ថ្លៃ ព្រះ​ងួ ទម្លាក់​ពី​រាជសម្បត្តិ ​ហើយ​ឡើង​សោយ​រាជ្យ​ក្រោម​ព្រះ​នាម ព្រះ​​បរម​រាជាធិរាជ ។

នៅ​ឆ្នាំ​១៣៨៨ បុត្រ​របស់​ព្រះ​បរមរាជា​ព្រះនាម​ទងឡាន ឡើង​គ្រងរាជ្យ​បន្ត ។ ឯ​ព្រះ​ចៅ​​រាមាសួន ដែល​​ភៀស​ព្រះកាយ​ទៅ​ លព្វបុរី បញ្ចុះ​បញ្ចូល​បណ្ដា​ប្រជានុរាស្ត្រ​ដែល​ធ្លាប់​ស្ថិត​ក្រោម​អំណាច​របស់​​ ព្រះអង្គ​​បាន​សម្រេច និង​លើក​ទ័ព​មក​​វាយ​ដណ្ដើម​រាជ​បល្ល័ង្ក​​ពី​ព្រះ​ទងឡាន​មក​គ្រប់គ្រង​​វិញ ។ រាមាសួន​គ្រងរាជ្យ​លើក​ទី​ពីរ​​ចាប់​ពី​ឆ្នាំ ១៣៨៨ រហូត​ដល់​ឆ្នាំ ១៣៩៥ ។ ស្ដេច​រាមាសួន ជា​ស្ដេច​ដែល​មាន​មហិច្ឆតា​វាត​ទឹកដី បាន​វាយ​យក​ជ័យ​ជម្នះ​លើ​នគរ​លាវ និង​វាយ​ដណ្ដើម​បាន​​នគរ​ខេមរា​នៅ​ឆ្នាំ​១៣៩៤​ ។ សូម​អាន​បន្ថែម​ក្នុង​អត្ថបទ ការឈ្លានពាន​របស់​សៀម​លើក​ទី២ ។ ស្ដេច​ដែល​សោយរាជ្យ​បន្ត​ពី​​ព្រះ​រាមាសួន ព្រះ​នាម រាមរាជាធិរាជ សោយរាជ្យ​ពី​ឆ្នាំ​១៣៩៥ ដល់​១៤០៩ ។

Preah Khan Reach and the Genealogy of Khmer Kings

Sunday, August 16th, 2009

Historically, Preah Khan Reach – The Khmer Royal Sacred Sword – was considered the symbol of Khmer sovereignty and legitimacy to the throne for whoever possessed it. However, in modern time this symbolism has lost some of its luster because the foundation of the country is governed by its Constitution. In the case of Cambodia, the requirements to be King are governed by Articles 13 and 14 of the Constitution.

ព្រះចៅ ភូមិពល អាឌុលយ៉ាដេតក្នុងប្រវត្តិសាស្ត្ររបស់ថៃ

Wednesday, August 12th, 2009

ព្រះ​ចៅ ភូមិ​ពល​ អាឌុល​យ៉ា​ដេត ( Bhumibol ​Aduly​adej ) គឺជា​មហាក្សត្រ​ដ៏​មាន​ប្រជា​ប្រិយ​ភាព​បំផុត​របស់​ប្រទេស​ថៃ បាន​ឡើង​សោយរាជ្យ​នា​ថ្ងៃទី ៩ ​មិថុនា​១៩៤៦ ​ក្រោយ​ពី​ការ​សោយ​ទីវង្គ​តដែល​មិន​អាច ​ពន្យល់​បាន​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ នៃ​ព្រះរាម​របស់​

សេ្ដច អាណាន់ដា ម៉ាហ៊ីដុល : លេចមួយភ្លែតក្នុងប្រវត្ដិសាស្ដ្រថៃ

Wednesday, August 12th, 2009

ស្តេច អាណាន់ដា ម៉ាហ៊ីដុល (Ananda Mahidol) បានឡើងស្នងរាជ្យបល្ល័ង្កថៃ នាថ្ងៃទី ២ ខែមីនា ១៩៣៥ បន្ទាប់ពីព្រះបិតុលា(ម្ចាស់មា)របស់ព្រះអង្គ ព្រះនាម ប្រាយ៉ាឌីប៉ុក

បរម្បរា​ថា ព្រះ​ពិស្ណុការ​ជា​អ្នក​កសាង​ប្រាសាទ​បុរាណ​របស់​​ខ្មែរ

Saturday, August 8th, 2009

ប្រទេស​កម្ពុជា សម្បូរណ៍​ទៅ​ដោយ​​សិលា​បុរាណ​ប្រាសាទ ដែល​ជា​កេរដំណែល​នៃ​បុព្វបុរស​ខ្មែរ​ពី​ក្នុង​បុរាណ​សម័យ ។ ប្រាសាទ​អង្គរវត្ត ជា​ប្រាសាទ​​សង់​អំពី​ថ្ម​ដែល​ល្អល្អះ​ផ្ដាច់​គេ មាន​ក្បូរក្បាច់​រចនា​គ្មាន​អ្វី​ប្រៀប​បាន នរណា​បាន​ទៅ​ដល់​ហើយ គង់​នឹង​ទប់​មាត់​មិន​ស្ងើច​សរសើរ​មិន​បាន ។ កុំ​ថា​ឡើយ​ត្រឹម​មនុស្ស បើ​ទោះ​ជា​ទេវតា​ក៏​គង់​ស្ងើច​សរសើរ​ពុំ​ខាន​ឡើយ​ ។