Archive for the ‘រឿង​ព្រេង​ខ្មែរ’ Category

រឿង ដើមស្លា -​ម្លូ

Thursday, September 10th, 2009

មាន​សេចក្ដី​ដំណាល​ថា ៖ កាល​ពី​យូរ​យា​ណាស់​មក​ហើយ​ មាន​បង​ប្អូន​ប្រុស​ពីរ​នាក់​ នៅ​រួម​សុខ​ទុក្ខ​​ជា​មួយ​គ្នា​ ពុំ​ដែល​ឃ្នើសឃ្នង​អ្វី​ឡើយ​ ។ ពេល​មួយ​បាន​ដំណឹង​ថា​ មាន​គ្រូ​អាចារ្យ​ម្នាក់​ដែល​នៅ​ក្នុង​នគរ​ក្បែរ​នោះ​ចេះ​បង្រៀន​​វិទ្យា​ សាស្ត្រ​ផ្សេង​ ៗ បុរស​ទាំង​ពីរ​នេះ

រឿង ដើម​រលួស​មាស​

Thursday, September 10th, 2009

រលួស​មាស​ ជា​សន្ដាន​ដើម​ផ្កា​មួយ​ប្រភេទ ប៉ុន្តែ​​ចំ​ឡែក​​ត្រង់​ដើម​នេះ​គ្មាន​ផ្កា​ទេ​ គេ​ដាំ​យក​លំអ​ត្រង់​ស្លឹក​វា​នោះ​ឯង​ ។ ស្លឹក​រលួស​មាស​ ផ្លាស់​​ប្ដូរ​បាន​ជា​បី​ពណ៌​ក្នុង​មួយ​ឆ្នាំ​ គឺ​ដំបូង​ ពណ៌​ស​ មាន​សណ្ឋាន​ដូច​​ចម្ប៉ា​អស់​រយៈ​

រឿង ដើម​ភ្លៅ​នាង​

Wednesday, September 9th, 2009

គ្រាន់​តែ​ឮ​ឈ្មោះ​ថា​ ដើម ” ភ្លៅ​នាង ” គេ​នឹក​ឆ្ងល់​ភ្លាម​ ចង់​ដឹក​ប្រវត្តិ​ដើម​នេះ​ថា តើ​រឿង​រ៉ាវ​ដូច​ម្ដេច​ បាន​ជា​រុក្ខ​ជាតិ​នេះ​ មាន​នាម​ពីរោះ​​ម្ល៉េះ​? បើ​សង្កេត​ពី​រូប​ភាព​នៃ​ដើម​នេះ​វិញ​ គេ​ឃើញ​ថា​​ មាន​ដើម​នោះ​ត្រសូល​ស្អាត​ពុំ​សូវ​មាន​

រឿង ដើម​ចេក​ជ្វា និង ដើម​បាយ​ម៉ាត​

Monday, September 7th, 2009

ចាស់​បុរាណ​ខ្មែរ​យើង​ ច្រើន​ជឿ​ហើយ​ហាម​ប្រាប់​កូន​ចៅ​ មិន​អោយ​ដាំ​ដើម​ចេក​ជ្វា​ នៅ​ជិត​សំយាប​ផ្ទះ​ ព្រោះ​គេ​យល់​ថា​ ​វា​ដាក់​ម្ចាស់​ផ្ទះ ។ បាន​ជា​មាន​ជំនឿ​យ៉ាង​នេះ ដោយ​មាន​រឿង​ដំណាល​ដូច​ត​ទៅ​៖
ជា​យូរ​អង្វែង​ណាស់​មក​ហើយ​ មាន​គ្រួសារ​មួយ ជា​អ្នក​ទី​ទ័ល​ក្រ​ ប្រកប​រប​រក​ស៊ី​ជា​កសិករ​ ។ ក្នុង​ពេល​មួយ​ដែល​ជា​រដូវ​រាំង​​ឬ​ស​ ឥត​មាន​ភ្លៀង​ធ្វើ​ស្រែ​ បុរស​ប្ដី​ក៏​លា​ប្រពន្ធ​ទៅ​រក​ស៊ី​ឈ្នួល​គេ​ នៅ​ស្រុក​ឆ្ងាយ​។ ក្រោយ​ដែល​បុរស​នេះ​ចេញ​ផុត​ទៅ​ ស្រុក​ក៏​កើត​ជំងឺ​អហិវាត​រោគ​ រាតត្បាត​ ពាស​ពេញ​ បណ្ដាល​អោយ​អ្នក​ភូមិ​​ទាំង​មូល​ ភ័យ​ជ្រួល​ច្របល់​យ៉ាង​សំបើម​។ មិន​ដំបូង​ ជំងឺ​នោះ​បណ្ដាល​ឡើង​ពី​សត្វ​តូច​តាច​ លុះ​យូរ​បន្តិច​ទៅ​ ក៏​រាល​ដាល​រហូត​ដល់​សត្វ​ធំ​ ៗ រហូត​ដល់​ជីវិត​មនុស្ស​នៅ​ក្នុង​ភូមិ​ផង​ គ្មាន​នរណា​អាច​ជួយ​នរណា​បាន​ឡើយ​ ។ ផ្ទះ​និមួយៗ​​ ស្ងាត់​ឈឹង​ ពេល​យប់​គេ​ឮ​តែ​សំឡេង​ឆ្កែ​លូ​ និង ពន្លឺ​ភ្លើង​ប្រទីប​ ផ្លុង ៗ ត្រង់​នេះ​មួយ​ ត្រង់​នោះ​មួយ​ គួរ​អោយ​ព្រឺក្បាល​ពន់​ពេក​។
នៅ​ភូមិ​ខ្លះ​ ដែល​រោគ​នេះ​មិន​ទាន់​រាល​ដាល​ទៅ​ដល់​ អ្នក​និគម​ជន​បទ​ទាំង​នោះ​ ក៏​ពុំ​ហ៊ាន​ដើរ​ស្វែង​រក​ប្រកប​កិច្ច​ការ​រហេតរហូត​ ដូច​ប្រក្រតី​ឡើយ​មនុស្ស​ទាំង​នោះ​ មាន​កាល​ស្ងប់​ស្ងៀម​ មាន​ទឹក​មុន​​ក្រៀម​ក្រំ​ ស្រពាប់​ស្រពោន​ជា​និច្ច​ និយាយ​រក​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ខ្សឹប​ខ្សៀវ​ មិន​ហ៊ាន​និយាយ​គ្នា​កោកកាក​ ឬ នឹក​ឈ្មោះ​ទៅ​កន្លែង​ ដែល​​ ​កើត​ជំងឺ​ចង្រៃ​ទាំង​នោះ​ផង​ទេ​។
មាន​ថ្ងៃ​មួយ នៅ​ពេល​ដែល​​ជំងឺ​ [...]

រឿង ដើម​កោង​កាង​និង​ឈើទាល​

Saturday, September 5th, 2009

តាម​បុរាណ​បាន​ដំណាល​ត​ៗ មក​ថា​ កាល​ពី​ដើម​ឡើយ​ ដើម​កោង​កាង​ ជា​ឈើ​មួយ​ពួក​នៅ​តែ​លើ​ភ្នំ​ និង​ ជើង​ភ្នំ​ ។ ចំណែក​ដើម​ឈើ​ទាល​ទាំង​ឡាយ​ ដុះ​នៅ​តែ​ក្បែរ​មាត់​ព្រែក​មាត់​ស្ទឹង​ មាន​មាត់​អូរ​ ម្ល៉ោះ​ហើយ​ តែ​ដល់​រដូវ​ទឹក​ជ

រឿង ប្រាជ្ញា​អណ្ដើក​

Friday, September 4th, 2009

អណ្ដើក​ជា​សត្វ​រស់​នៅ​ក្នុង​ទឹក​បឹង​ក៏​បាន​លើ​គោក​ក៏​បាន​។​ហេតុ​ដើម​នោះ មាន​រឿង​ព្រេង​មួយ​និទាន​ថា​៖
ក្នុង​គ្រា​យូរ​យារ​អង្វែង​ហើយ​ ពេល​នោះ​មាន​ទឹក​ជំនន់​ធំ​ណាស់​។​សត្វ​ខ្លា ដំរី រាជ​សី​ហ៍​ រមាំង​ រមាស ក្ដាន់​ជា​ដើម​ អំពាវ​នាវ​បបួល​គ្នា​ទៅ​ពួន​នៅ​ព្រៃ​ហេមពាន្ត​ នៅ​សល់​តែ​អណ្ដើក​សកល​មួយ​ មិន​ព្រម​ទៅ​នា​នឹង​គេ​សោះ​។ លុះ​ទឹក​ជន់​មក​ដល់​ គាត់​ក៏​ហែល​លេង​ជា​មួយ​នឹង​ពពួក​មច្ឆជាតិ​ ស៊ី​មើម​ឈើ​ ឬ​ស​ឈើ​​​ ។ កំពុង​តែ​សប្បាយ​ ស្រាប់​តែ​ទឹក​ស្រក​ទៅ​វិញ​អណ្ដើក​ភ្លេច​ខ្លួន​ក៏​ជាប់​នៅ​នឹង​បង្គា ប​ឈើ​ តែលតោល​ពុំ​ដឹង​ជា​ទៅ​ខាង​ណា​នឹក​ថា​អាត្មា​អញ​​​​មុខ​ជា​ស្លាប់​ហើយ​ ព្រោះ​ដៃ​ខ្លី​ជើង​​ខ្លី​ ។ លុះ​ទឹក​ស្រក​ផុត​ពី​គល់​ឈើ​ទៅ​វិញ​ មាន​ល្បះ​ស្មៅ​ខ្ចី​ ដុះ​នៅ​គល់​ឈើ​ជា​ច្រើន​ ពេល​នោះ​មាន​ដំរី​មួយ​ ដើរ​មក​រក​បរិភោគ​ស្មៅ​ខ្ចី​ អណ្ដើក​ឃើញ​ដំរី​ហើយ​នឹក​ថា​ ” អើ​បាន​ការ​ហើយ​អញ​បោក​ដំរី​នេះ​ម្ដង​ ឲ្យ​វា​ដឹង​ដៃ​ ” អណ្ដើក​ក៏​ពន្លឺ​វាចា​ថា​ ” នរណា​មក​ធ្វើ​អ្វី​ ក្រោម​ដើម​​ឈើ​នេះ​ ?” ដំរី​ឆ្លើយ​ថា​” ខ្ញុំ​ជា​ដំរី​ “។​អណ្ដើក​ថា​ ” យើ​បង​ដំរី​ បង​ឯង​មិន​ទាន់​ដឹង​ខ្លួន​ទេ​ឬ​ ខ្លួន​ខ្ញុំ​នេះ​ ជា​អគ្គរាជ​ទូត​ ព្រះ​បាទ​ពារាណសី​ ឈ្មោះ​ថា​អ្នក​ហ្លួង​ចូល​ចិត្ត​មាណព​ ព្រះ​ករុណា​បាន​​​​ប្រើ​អញ​ឲ្យ​ចាំ​រក​ឯង​ក្នុង​ទី​នេះ​ ឥឡូវ​ប្រទះ​គ្នា​ហើយ​ ចាំ​អញ​និយាយ​ប្រាប់​ឯង​ ពូជ​ពង្ស​បង​ឯង​នេះ​ ពី​ដើម​​មក​នៅ​បម្រើ​ជា​បរិពារ​ព្រះ​រាជា​ហើយ​ស្រាប់​តែ​លួច​រត់​បាត់​យក​ទាំង​ផ្លិត​ចាមរី​របស់​លោក​ មក​ជា​មួយ​ផង​ ” ។ [...]

រឿង​ ឆ្កែ​មើល​ឃើញ​ខ្មោច

Thursday, September 3rd, 2009

ជា​ហេតុ​ភេទ​ស្រុក​ ខ្ញុំ​បាទ​ធ្លាប់​បាន​ឮ​ម្ដាយ​និង​ឪពុក​ខ្ញុំ​ គាត់​និទាន​ប្រាប់​ខ្ញុំ​ថា​៖​ បើ​ឮ​ឆ្កែ​លូ​ ឬ​ព្រុស​នៅ​ពេល​កណ្ដាល​អធ្រាត្រ​ស្ងាត់​​ នៅ​ភូមិ​ណា​ស្រុក​ណា​ ដែល​ក្រៅ​អំពី​ក្រុង​ ព្រោះ​ពុំ​សូវ​មាន​មនុស្ស​កុះ​ករ​ក្នុង​ពេល​យប់​ស្រុក​ភូមិ​នោះ​ ៗ ច្រើន​កើត​ជំងឺ​ ពុំ​សូវ​មាន​សេចក្ដី​

រឿង ជ្រូក​បាន​ជា​ឈ្មោះ​ឆ្នាំ​កុរ​

Thursday, September 3rd, 2009

រឿង​នេះ ​ដើម​ឡើយ​ មាន​សេចក្ដី​និទាន​ថា​ៈ
មាន​សេដ្ឋី​កុដុម្ពិក​ម្នាក់​ មាន​​សម្បត្តិ​ទ្រព្យ​​​ស្ដុក​ស្ដម្ភ​ ហើយ​មាន​កូន​មួយ តែ​អកុសល​ កូន​នោះ​កើត​មក​ មាន​ខ្លួន​ប្រាណ​ជា​សត្វ​ជ្រូក​ ។ ឪពុក​ម្ដាយ​អន់​ចិត្ត​ ពន់​ពេក​ ព្រោះ​កូន​មាន​ភាព​ជា​សត្វ​ កូន​នោះ​ឆាប់​ចេះ​ដើរ​ ចេះ​និយាយ​ភាសា​មនុស្ស​ ឧស្សាហ៍​ព្យាយាម​ មិន​មាន​

រឿង បក្សី​លៀង​អរក្ខ

Wednesday, September 2nd, 2009

នេះ​នឹង​ថ្លា​ថ្លែង​ពី​រឿង​សត្វ​ទាំង​ឡាយ កើត​ចលាចល​ដោយ​សារ​សត្វ​ផង​គ្នា​ មាន​ជំងឺ​ ហើរ​ដើរ​ស្វែង​រក​មេមត់​មក​ជួយ​មើល​។
កេរ​​​​កាល​នោះ​ មាន​សត្វ​ព្រាប​មួយ​មាន​ទុក្ខ​ដោយ​ឆ្លង​ទន្លេ​មិន​រួច​ ម្ល៉ោះ​ហើយ ព្រាប​ចេះ​ត្រូវ​ថ្ងូរ​រហ៊ឹះ​សុំ​អោយ​គេ​ជួយ​ ។ ត្រង់​នេះ​

រឿង តា​ដក់​ជាន់​កូន​ក្រួច​

Wednesday, September 2nd, 2009

សត្វ​តា​ដក់​បាន​ជា​មាន​ក្បាល​ទំពែក​ ព្រោះ​ហេតុ​ត្រូវ​សត្វ​ដទៃ​ទៀត​ខោក​-​ថង​ទាល់​តែ​របើក​រុះ​សក់​អស់​ ដូច​មាន​សេចក្ដី​និទាន​ត​ទៅ​នេះ​
រឿង​បុរាណ​មួយ​ដំណាល​ថា​ មាន​សត្វ​តា​ដក់​ចាស់​មួយ​ ដើរ​ស្វែង​រក​អាហារ​ សព្វ​​ទិស​ទី​ភូមិ​ស្ថាន​ ដោយ​សារ​ខ្លួន​ជរា​បន្តិច​ទៅ​ផង​ ម៉្លោះ​​ហើយ​ភ្នែក​ក៏​មិន​សូវ​ប៉ិន​មើល​ផ្លូវ​ ឬ​មើល​សត្វ​តូច​តាច​ ក៏​ពុំ​សូវ​ឃើញ​។​តា​ដក់​ដើរ​ទៅ​ៗ​ស្ទើរ​ដាច់​សង្វែង​ ក៏​ទៅ​ជាន់​កូន​ក្រួច​ ដែល​ពួន​ជ្រក​នៅ​ក្នុង​គុម្ព​ត្រែង​ ស្លាប់​បង់​ជីវិត​ទៅ​ ។ មេ​ក្រួច​ក្ដៅ​ចិត្ត​ខ្លាំង​ណាស់​ តែ​មិន​ដឹង​ធ្វើ​ដូច​ម្ដេច​ ព្រោះ​ខ្លួន​តូច​តាច​ ពុំ​ហ៊ាន​តវ៉ា​​ជា​មួយ​តា​ដក​់​​ ដែល​មាន​មាឌ​ធំ​ជង្គ្រោង​​នោះ​ឡើយ​។
មេ​ក្រួច​ដើរ​ស្វែង​រក​សត្វ​ណា​មួយ​ដែល​ស្លូត​បូត​ មាន​គតិ​ទៀង​ទ្រង់​អាច​រក​យុត្តិ​ធម៌​ឲ្យ​ខ្លួន​បាន​ ខ្លួន​នឹង​នាំ​រឿង​ទៅ​ប្ដឹង​សត្វ​នោះ​ ឲ្យ​ជួយ​ជំ​រះ​​ក្ដី​សំ​រាល​​ខ្លួន​។

រឿង សត្វ​ប្រឡាំង​កាស​

Tuesday, September 1st, 2009

កាល​ណា​គេ​ឃើញ​សត្វ​ប្រ​ឡាំង​​កាស​ គេ​តែង​នឹក​ឆ្ងល់​ចំពោះ​ភាព​ប្លែក​របស់​សត្វ​នេះ​ គឺ​តែ​ឃើញ​ញី​ ក៏​នឹង​ឃើញ​ឈ្មោល​ រស់​នៅ​ជាប់​​លើ​ខ្នង​ញី​នោះ​ជា​ដរាប​ ។ ដូច​នេះ​ ទើប​មាន​ពាក្យ​គេ​ចំអន់​គ្នា​លេង​ចំពោះ​មនុស្ស​ប្រុស​​ដែល​ខ្ជិល​រក​ស៊ី​ រស់​តែ​ដោយ​សារ​ស្រី​ថា​ ” កុំ​ធ្វើ​

រឿង កណ្ដុរ​​ស​ឡើង​ជា​ស្ដេច​

Tuesday, September 1st, 2009

អ្នក​ផង​តែង​នឹក​ឆ្ងល់​ថា​ ៈ សត្វ​កណ្ដុរ​តូច​តាច​ពេក​ណាស់​ ហើយ​ពុំ​មែន​ជា​សត្វ​ជា​មាន​ឫទ្ធិ​ផង​ ហេតុ​អ្វី​​ក៏​គេ​លើក​ធ្វើ​ជា​តំណាង​ឆ្នាំង​ទី​១​ គឺ​ឆ្នាំ​ ជូត ? បាន​ជា​ដូច្នេះ​ ព្រោះ​មាន​រឿង​ព្រេង​មួយ​ទាក់​ទង​នឹង​កណ្ដុរ​។
មាន​សេចក្ដី​និទាន​ថា​ ៈ មាន​ប្ដី​ប្រពន្ធ​ជា​អ្នក​​ទ័ល​ក្រ​មាន​កូន​ ១៧ នាក់​សុទ្ធ​តែ​ស្រី​ ។ ថ្ងៃ​មួយ​ ឪពុក​ម្ដាយ​ជំនុំ​គ្នា​ថា​ ៈ យើង​បើ​ទ័ល​ក្រ​ម្ល៉ោះ​ នឹង​ទ្រ​ទ្រាំ​ចិញ្ចឹម​កូន​ពុំ​បាន​ទេ​ ត្រូវ​តែ​យើង​ដាច់​ចិត្ត​ នាំ​យក​ទៅ​ប្រោស​ចោល​ តាម​តែ​ផល​កម្ម​របស់​វា​ចុះ​។ ហើយ​និយាយ​ទៅ​កូន​ទាំង​នោះ​ថា​ៈ
-កូន​អើយ​យើង​នៅ​ក្នុង​ស្រុក​រក​ស៊ី​​​ចិញ្ចឹម​ជីវិត​មិន​រស់​ទេ​​​ គួរ​ទាំង​គ្នា​ទៅ​នៅ​ព្រៃ​​វិញ​​។
ឯ​កូន​ក៏​ស្រុះ​ស្រួល​តាម​ទាំង​អស់​ ។ ឪពុក​ម្ដាយ​ គិត​គ្នា​ហើយ​ស្រេច​ថា​យើង​នាំ​វា​ទៅ ឲ្យ​ដល់​ព្រៃ​ធំ​ ហើយ​ចូល​ឲ្យ​ជ្រៅ​ទៅ​ទៀត​ សឹម​យើង​គេច​ចេញ​ពី​វា​។ គិត​ហើយ​ ក៏​នាំ​គ្នា​ចេញ​ទៅ​ ដឹង​ថា​បាន​ឆ្ងាយ​អង្វែង​ហើយ​ ក៏​ឈប់​សំ​រាប់​នៅ​ទី​នោះ​ ហៅ​កូន​អោយ​​មក​ជុំ​គ្នា​ និយាយ​ទៅ​កូន​ថា ៈ​
-កូន​ឯង​កុំ​ដើរ​បែក​គ្នា​ បាន​ចំណី​អ្វី​ចែក​គ្នា​ស៊ី​ ឥឡូវ​ទាំង​អស់​គ្នា​នៅ​ទី​នេះ​ចុះ​ ឪ​ម៉ែ​ទៅ​រក​ផ្លែ​ឈើ​។
ថា​ហើយ​ ក៏​ដើរ​ចេញ​ទៅ​ នាំ​គ្នា​គេច​ទៅ​ភូមិ​ផ្ទះ​វិញ​ ។ លុះ​បាត់​យូរ​ពេក​កូន​ទាំង​អស់​គ្នា​នាំ​គ្នា​ដើរ​រក​។ ដើរ​ទៅ​ចូល​ទៅ​ក្នុង​​ស្រុក​យក្ស​។ យក្ស​ដែល​ជា​ធំ​ នៅ​កំលោះ​តែ​គ្មាន​ឪ​​ម្ដាយ​ មាន​តែ​ប្អូន​ស្រី​ក្រមុំ​ម្នាក់​។​ថ្ងៃ​មួយ​យក្ស​ប្រុស​អោយ​ប្អូន​ស្រី​ដាំ​បាយ​ដំណើប​អោយ​ច្រើន​ ហើយ​វា​​រែក​យក​ចាក់​ពូន​ធ្វើ​ជា​ទំនប់​ភ្លឺ​ស្រែ​​ ។ ចាក់​ហើយ​ក៏​ត្រ​ឡប់​ទៅ​លំនៅ​វិញ​ ទទួល​ពេល​នោះ​នាង ១៧ នាក់​ដើរ​ទៅ​បាន​ជួប​ប្រទះ​ [...]

រឿង សត្វ​រមាស​

Monday, August 31st, 2009

រមាស​ជា​សត្វ​ព្រៃ​មាន​ប្រក្រតី​នៅ​តែ​ក្នុង​ព្រៃ​ជា​និច្ច​។ សត្វ​នេះ​បរិភោគ​បន្លា​ជា​អាហារ​ ហើយ​ផឹក​តែ​ទឹក​ល្អក់​ បើ​គ្មាន​ទឹក​ល្អក់​ទេ​ វាយ​យក​ជើង​ជ្រំ​ឲ្យ​​ទាល់​តែ​ល្អក់​ ទើប​វា​ផឹក​ ។ នៅ​លើ​ខ្នង​សត្វ​នេះ​ មាន​ដុះ​សាច់​មួយ​ស្រទាប់​មើល​ទៅ​ហាក់​ដូច​ជា​អាន​សេះ​មាន​ស្បែក​គ្រោត​គ្រាក​កំពីកកំពក​ជ្រៅ​ខ្លះ រាក់​ខ្លះ​ ជា​ជំ​រក​​​នៃ​សត្វ​ល្អិត​ មាន​ខ្ទួយ​ជា​ដើម​ ។ សត្វ​នេះ​ជា​ទី​ប្រាថ្នា​នៃ​ព្រាន​ព្រៃ​ព្រោះ​ថា​សាច់​ ឈាម ស្បែក​ រោម សរសៃ លាមក​ ឬ​ទឹក​មូត្រ​របស់​វា​ សុទ្ធ​សឹង​ជា​ឱសថ​ យ៉ាង​​​វិសេស​​ទាំង​អស់​ ។ រមាស​មាន​ជើង​មុខ​ -​ក្រោយ​ប្រហែល​នឹង​ជើង​ដំរី​ តែ​មិន​ធំ​ដល់​ដំរី​ទេ​ ប្រហែល​ប៉ុន​ក្របី​ព្រៃ​ណា​ដែល​ធំ​​។ បាត​ជើង​ មាន​ក្រឡា​បួន​ជ្រុង​ ដូច​ក្រឡា​ចត្រង្គ​ វា​ច្រើន​តែ​រស់​ក្នុង​ហ្វូង​ដំរី​ជា​សត្វ​មាន​ អានុភាព​​ជាង​ដំរី​ ព្រោះ​ដំរី​​ខ្លាច​​រមាស​ណាស់​ ។
រមាស​បាន​ជា​មាន​រូប​រាង​ដូច​ពណ៌នា​មក​នេះ​ ដោយ​សារ​មាន​ដំណើរ​រឿង ក្នុង​រឿង​ព្រេង​មួយ​និទាន​ថា​ ៈ
កាល​នោះ មាន​ស្ដេច​មួយ​អង្គ​ មាន​នាម​ពុំ​ប្រាកដ​ ទ្រង់​មាន​ជាប់​ជំពាក់​ព្រះ​ទ័យ​ប្រតិព័ទ្ធ​លើ​ស្រី​ម្នាក់​ ឈ្មោះ​នាង​ មុខ​រា​ហ៍​ ។ យប់​មួយ​ព្រះ​អង្គ​ទ្រង់​គង់​លើ​រមាស​ជា​ទីន័ង​​​ជា​មួយ​អមាត្យ​ជា​ទ្រម័ក​ ធ្វើ​ដំណើរ​ទៅ​កាន់​លំ​នៅ​នាង​មុខ​រាហ៍​នោះ​។ ទៅ​បាន​ពាក់​កណ្ដាល​ផ្លូវ​ ព្រះ​អង្គ​ទ្រង់​យល់​ស្រី​ម្នាក់​ មាន​រូប​រាង​ ភិន​ភាគ​ដូច​នាង​មុខ​រាហ៍​ តែ​លុះ​ព្រះ​អង្គ​ពិនិត្យ​បញ្ជាក់​ទៅ​ ក៏​ឈប់​យល់​​ថា​ច្រឡំ​ទេ​ ទើប​ព្រះ​អង្គ​ទ្រង់​យាង​ហួស​ទៅ​ប្រញាប់​អោយ​បាន​ដល់​ទី​ដៅ​ឆាប់ ៗ​ ។ [...]

រឿង សត្វ​ក្អែក​ការ​កូន​

Monday, August 31st, 2009

សេចក្ដី​ដំណាល​ថា​ ៈ មាន​ស្ដេច​ក្អែក​មួយ​ នៅ​អាស័យ​លើ​​ចុង​ត្នោត​យ៉ាង​ខ្ពស់​ ។​ថ្ងៃ​មួយ​ក្អែក​​នេះ​ ក៏​បាន​ប្រុង​រៀប​ចំ​ការ​កូន​ ឲ្យ​មាន​គូស​ស្រករ​។ សត្វ​ក្អែក​ក៏​ចាប់​ឲ្យ​ពួក​ពល​ខ្លះ​ហើរ​ហៅ​ភ្ញៀវ​សត្វ​ទាំង​អស់ មក​ស៊ី​ការ​ចាត់​ពល​​ខ្លះ​ទៀត​ អោយ​ហើរ​រក​ចំណី ផ្លែ​ឈើ​ ស្រូវ​អង្ករ ត្រី​សាច់​គ្រប់​មុខ​ទាំង​អស់​ ដើម្បី​យក​មក​រៀប​ចំ​ទទួល​ភ្ញៀវ​សត្វ ។ លុះ​ដល់​ថ្ងៃ​កំណត់​រៀប​ចំ​ ផ្សំ​ផ្គុំ​កូន​ប្រុស​-​ស្រី​ទាំង​ពីរ​ហើយ​ ពពួក​សត្វ​ទាំង​អស់​ ដែល​​ស្ដេច​សត្វ​ក្អែក​បាន​អញ្ជើញ​ បាន​មក​ជួប​ជុំ​យ៉ាង​គគ្រឹក​គគ្រេង​ ស៊ី​ផឹក​សប្បាយ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​លាន់​ទ្រហឹង​ពេញ​ព្រៃ ។​និយាយ​ពី​សត្វ​អណ្ដើក​ ដែល​ស្ដេច​ក្អែក​បាន​អញ្ជើញ​ដែរ​ ក៏​ខំ​វា​រក​កខ្វេសកខ្វាស​ទៅ​នឹង​​​​គេ​ដែរ តែ​ដោយ​ហេតុ​ជើង​គាត់​ខ្លី​ពេក​ ក៏​មក​ដល់​ក្រោយ​គេ​ ។ លុះ​ទៅ​ដល់​ដើម​ត្នោត​ ដក​ក​មើល​ទៅ​លើ ឃើញ​ពពួក​សត្វ​គេ​ស៊ី​ផឹក​អ៊ូអរ​យ៉ាង​ក្រៃ​លែង​ ក៏​នឹក​ឃ្លាន​ស្រក់​ទឹក​មាត់​មិន​ដឹង​គិត​ធ្វើ​ម្ដេច​នឹង​ឡើង​ទៅ​លើ​ចុង​ត្នោត​បាន​ ។​ពេល​នោះ​ស្រាប់​តែ​មាន​ពស់​មួយ​លូន​មក​ដល់​ អណ្ដើក​ក៏​សួរ​ទៅ​ពស់​ថា​ ៈ បង​ពស់​ទៅ​ណា​ដែរ ? ពស់​ឆ្លើយ​ថា​ ​ៈ ខ្ញុំ​​​ទៅ​ស៊ី​ការ​កូន​បង​ក្អែក​ ។​ចុះ​បង​អណ្ដើក​ឯង​មក​ទី​នេះ​ធ្វើ​អី​ដែរ​​​? ខ្ញុំ​បម្រុង​ទៅ​ស៊ី​ការ​កូន​បង​ក្អែក​ដែរ ។ ពស់​ថា ៈ​បើ​ដូច្នេះ​ចូរ​បង​អណ្ដើក​​ឯង​ខាំ​កន្ទុយ​ខ្ញុំ​មក​ ខ្ញុំ​នឹង​លូន​យោង​ឡើង​ទៅ​លើ​ តែ​សូម​ប្រយ័ត្ន​មាត់​បន្តិច​ ។ អណ្ដើក​ត្រេក​អរ​ណាស់​ ក៏​ខាំ​កន្ទុយ​ពស់​ភ្លាម​ ពស់​ក៏​លូន​ឡើង​ទៅ​លើ​ចុង​ត្នោត​។ លុះ​ទៅ​ដល់​ក​ត្នោត​ ស្ដេច​ក្អែក​ក្រឡេក​ឃើញ​អណ្ដើក​ ក៏​ស្រែក​សួរ​ជា​ការ​គួរ​សម​ថា​ ៈ [...]

រឿង កំណើត​សត្វ​ឆ្មា​

Monday, August 31st, 2009

អតីត​ក្នុង​កាល​នោះ​ មាន​មហា​ឬ​សី​មួយ​អង្គ​គង់​នៅ​ព្រៃ​ភ្នំ​មួយ​ឈ្មោះ​វុឌ្ឍីប​ព៌ត​ តាំង​ចង្ក្រម​ភាវ​នា​ក្នុង​ទី​ភ្នំ​នោះ​ ជា​អង្វែង​ឆ្នាំ​មក​ ។ នៅ​កន្លែង​នោះ​មាន​ស្រះ​បួន​គឺ​ទិស​ បូព៌ា​១​ ទក្សិណ​១ ​ បស្ចិម​១​ និង​ ឧត្តរ​១​ ។ ស្រះ​នោះ​មាន​ទឹក​រង​ថ្លា​ មាន​ដុះ​ឈូក​ក្រហម​ឈូក​ស​ និង​បុប្ផា​ផង​ទាំង​ពួង​ ជា​ទី​សប្បាយ​នៃ​មច្ឆា​គ្រប់​បែប​ ឯ​មាត់​ច្រាំង​ក៏​ជ្រាល​ មុខ​គួរ​​អោយ​សប្បាយ​ពេក​ណាស់​ ។ ស្រះ​ទាំង​បួន​នៅ​ឆ្ងាយ​ពី​អាស្រម​ប្រហែល​ ១ យោជន៍​ ព្រះ​ឥ​សី​ក៏​ធ្លាក់​​តែ​ទៅ​ស្រង់​ទឹក​រាល់​ដង​ផង​ ។ មាន​សម័យ​ថ្ងៃ​មួយ​ ព្រះ​ឥ​សី​​​គង់​ចម្រើន​​​មេត្តា​ភាវនា​ដោយ​ញាណ​ឈាន​លោកិយ​សព្វ​គ្រប់​ទៅ​ឃើញ​ថា​ ៈ ​” ឪ ! មាន​ទេព​ធីតា​មក​ចាប់​កំណើត​ ក្នុង​ផ្កា​ឧត្បល​ ដែល​ដុះ​ក្នុង​ស្រះ​ខាង​ឧត្តរ​ បាន​អាយុ​៩​ថ្ងៃ​ហើយ​តើ អាត្មា​អញ​ ក៏​ខាន​ទៅ​ស្រង់​ទឹក​ឯ​ស្រះ​នោះ​៩​ថ្ងៃ​ហើយ​ដែរ​។ ព្រះ​ឥ​សី​ ក៏​ដាក់​ស្មឹង​ស្មាធិ៍​គិត​ថា​ អាត្មា​គួរ​តែ​យក​មក​ចិញ្ចឹម​បី​បាច់​រក្សា​ចុះ​ គិត​​ហើយ​ក៏​​រៀប​អង្គ​ផ្ចង់​ដំណើរ​តម្រង់​ទៅ​ទិស​ឧត្តរ​ ដល់​ស្រះ​ហើយ​ ព្រះ​ឥ​សី​ឈរ​សម្លឹង​មើល​គ្រប់​ផ្កា​ឃើញ​ផ្កា​ឧត្បល​មួយ​ធំ​ខ្ពស់​ ឃើញ​នាង​ទេព​ធីតា​ អង្គុយ​​ក្នុង​ផ្កា​នោះ​ ព្រះ​ឥ​សី​ក៏​ចុះ​ទៅ​កាច់​នោះ​មក​​ហើយ​និមន្ត​ត្រឡប់​មក​កាន់​អាស្រម​​វិញ​ ចិញ្ចឹម​ថែ​រក្សា​ជា​សុខ​សប្បាយ​ ។ លុះ​ដល់​នាង​ធំ​ ក៏​ឲ្យ​ឈ្មោះ​ថា​ ” ឧត្តរ​បុប្ផា​ ” [...]