Archive for the ‘ទំនៀមទម្លាប់​ប្រពៃណី’ Category

ប្រវត្តិ​អ្នក​រាំ​ក្បាល​ទូក

Wednesday, November 4th, 2009

អ្នក​រាំ​ក្បាល​ទូក​ដែល​ភាគ​ច្រើន​ជា​បុរស​ពោរពេញ​ដោយ​កម្លាំង​កាយ​មាំមួន អង្គុយ​យ៉ាង​ប្រុង​ប្រយ័ត្ន​ដើម្បី​បញ្ជា​ទូក​របស់​ខ្លួន​ក្នុង​ការ​ប្រណាំង ​យក​ឈ្នះ​ចាញ់ ប៉ុន្តែ​ក្រោយ​មក​តួនាទី​នេះ​បែរ​ជា​ត្រូវ​ជំនួស​ដោយ​ស្រ្តី ដែល​មាន​រាង​តូច​​​ល្វតល្វន់​ទៅ​វិញ។

ស្ត្រី​មាន​លក្ខណ៍​ឬ​ស្រី​គ្រប់លក្ខណ៍​តាមរយៈ​អក្សរសិល្បិ៍​ខ្មែរ

Monday, September 14th, 2009

បើ​តាម​វចនានុក្រម​ខ្មែរ​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់ថា ស្ត្រី​គ្រប់លក្ខណ៍​មានន័យ​ថា “​ស្ត្រី​ដែល​បរិបូណ៌​ដោយ​លក្ខណៈ​ល្អ​” ។​តាម​ច្បាប់​ស្រី​របស់​បណ្ឌិត ម៉ឺន មៃ លោក​ពុំ​បាន​កំណត់​ថា ស្ត្រី​គ្រប់លក្ខណ៍​ត្រូវមាន​លក្ខណៈ​ល្អ​ប៉ុន្មាន​ប្រការ​ទេ ប៉ុន្តែ​លោក​បាន​ហៅ​ស្ត្រី​ខាតលក្ខណ៍​ចំពោះ​នារី​ណា​ដែល​ពុំ​មាន​ចរិយា​ល្អ​ ក្នុង​ឥរិយាបទ ដេក​, ដើរ​, ឈរ​, អង្គុយ ឬ​បង្ហាញ ប្ញកដាក់​ប្រុសៗ ហើយ​ប្រុសៗ​បាន​ចិត្តហ៊ាន​លូកលាន់​រូបរាងកាយ ។ ក្រៅពីនេះ​លោក​បណ្ឌិត​បាន​ដាក់ចេញ​នូវ​ក្រម សីលធម៌​ដ៏​តឹងរ៉ឹង​សម្រាប់​ស្រី​អំពី​ការថែរក្សា​ភ្នក់ភ្លើង​ទាំង​បី​គឺ​៖
“ ​ភ្លើង​ក្រៅ​កុំ​នាំ​ទៅ​ក្នុង ឱ្យ​ឆេះ​រីក​ធំ​ផ្តុំ​បង្កាត់ ភ្លើង​ក្នុង​មិន​ប្រុងប្រយ័ត្ន នាំ​មក​បង្កាត់​ឱ្យ​ឆេះ​ឯ​ក្រៅ អុជ​-​អាល​បណ្តាល​ឱ្យ​ក្តៅ ដាល​ដល់​កូនចៅ​អសោចិ៍​អប្រិយ​” ។

មាន​តែ​ខ្មែរ​ទេ​ដែលប្រារព្ធពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ

Wednesday, September 9th, 2009

មាន​អាហារ​ជា​ដើម​ទៅ​ផ្គត់ផ្គង់​ព្រះសង្ឃ​នៅក្នុង​វត្ត​ ដែល​កំពុង​គង់​ចាំ​វស្សា រយៈពេល​១៥​ថៃ្ង​គត់ ។
ដោយហេតុ​ពុទ្ធសាសនិក ​មានការ​ម​មា​ញឹក​ចំពោះ​កិច្ចានុកិច្ច​ប្រចាំ​ថៃ្ង និង ដើម្បី​ធានា​ថា ព្រះសង្ឃ​ត្រូវ​បាន​ផ្គត់ផ្គង់​ជា​ទៀងទាត់​នោះ ទើប​គេ​ចែក​ជា​ក្រុមៗ ដាក់​វេណគ្នា យក​ទេយ្យទាន​ទៅ​ប្រគេន​ព្រះសង្ឃ​រយៈពេល​១៤​ថៃ្ង ចាប់ពី ថៃ្ង​១​រោច​ដល់​ថៃ្ង​១៤​រោច​ខែ​ភទ្របទ ហើយ​អោយឈ្មោះ​ថា “​វេណ​ទី​១….​វេណ​ទី​១៤” ។ រយៈពេល​១៤​ថៃ្ង​នេះ អោយឈ្មោះ​ថា “​បុណ្យ​កាន់បិណ្ឌ ឬ បុណ្យ​ដាក់​បិណ្ឌ​” ។ ចំណែក​ថ្ងៃ​១៥​រោច ដែល​ជា​ថ្ងៃ​ចុងក្រោយ​នោះ ពុទ្ធសាសនិក ពី​គ្រប់​វេណ​ទាំងអស់​បាន​មកជួបជុំ​គ្នា ធ្វើ​ទាន​ចំពោះ​សង្ឃ​ជាមួយ​គ្នា​ដើម្បី​បញ្ចប់​បុណ្យកាន់បិណ្ឌ ។ ថ្ងៃទី​១៥ ត្រូវ​នឹង​ថ្ងៃ​១៥​រោច​ខែ​ភទ្របទ ដែល​ជា​ថ្ងៃ​ចុងក្រោយ​នេះ​អោយឈ្មោះ​ថា “​ភ្ជុំ​បិណ្ឌ ឬ ថ្ងៃ​ភ្ជុំបិណ្ឌ​” ។​

ការបោះ​បាយបិណ្ឌ​

Wednesday, September 9th, 2009

ការបោះ​បាយបិណ្ឌ (​ការបោះ​ដុំ​បាយ​) ជា​សកម្មភាព​មួយ​ដែល​មិន​ទាន់​មាន​ឯកភាព​គ្នា​នៅក្នុង​សង្គម​ពុទ្ធសាសនិក​ នៅឡើយ ដោយ​អ្នកខ្លះ​បាន​ចាត់​ទុក​ការបា​យ​បោះ​បិណ្ឌ​ជា​កិច្ច​ដ៏​សំខាន់​មួយ​មិន​ អាច​ខាន​បាន​នៅក្នុង​រដូវ​បុណ្យកាន់បិណ្ឌ​នេះ ខណៈ​ដែល​អ្នកខ្លះ​បាន​អះអាង និង រិះគន់ថា ការបោះ​បាយបិណ្ឌ​ជា​ទង្វើ​មិន​ត្រឹមត្រូវ ជា​ភាព​ខ្ជះខ្ជាយ ជា​ការ​ធ្វើ​មិន​គោរព​ទាន ជាដើម ។​

អ្នក​ដែល​ជឿ​ថា​បោះ​បាយបិណ្ឌ​ មាន​ប្រយោជន៍ គិត​ថា​បោះ​បាយបិណ្ឌ​គឺ​បោះ​អោយ​ពួក​ប្រេត ហេតុនេះ ទើប​នៅ​តំបន់​ខ្លះ​មិន​ហៅ​បាយបិណ្ឌ​ទេ តែ​ហៅ​ថា​“​បាយ​ប្រេត​” ។ ចំណែក​អ្នក​ពុទ្ធ​និយម​ខ្លះទៀត​បាន អះអាងថា ការបោះ​បាយបិណ្ឌ​ជា​ការ​ធ្វើ​ទាន​មិន​ត្រឹមត្រូវ​តាម​ការបង្រៀន​របស់​ ព្រះពុទ្ធ​ឡើយ ។

ភិក្ខុ ព្រះ​ញាណវង្ស ឃឹម សន ព្រះ​បាឡាត់​រាជធានី​ភ្នំពេញ និង ជា​ព្រះ​គ្រូសូត្រស្តាំ​ប្រចាំ វត្ត​បទុម​វត្តី​រាជរារា​មបាន​មានព្រះ​ថេរដី​កាថា​“ ការបោះ​បាយបិណ្ឌ​ត្រូវបាន​គេ​ធ្វើឡើង​ដើម្បី​អនុគ្រោះ​ដល់​ពួក​ប្រេត ដែល​មាន​បាបកម្ម​ធ្ងន់ មិន​អាច​ទទួលយក​ចំណែក​បុណ្យ​ដែល​គេ​ឧទ្ទិស​អោយបាន ” ។

ប្រភពអ្នកតា​ក្នុងសង្គម​ខ្មែរ ដែល​​មាន​ពាសពេញ​ខេត្ត​ និង និគម

Monday, September 7th, 2009

បច្ចុប្បន្ន​ប្រជាជន​ខ្មែរ​ចំនួន​ដ៏​ច្រើន​លើសលប់ មាន​ជំនឿ​លើ​ព្រះពុទ្ធសាសនា ។ ប៉ុន្តែ​មុន​នឹង​សាសនាព្រះពុទ្ធ​ចូលមក​ក្នុង​ប្រទេស​កម្ពុជា ប្រជាជន​ខ្មែរ​ធ្លាប់​មាន​ជំនឿ​លើ​សាសនាព្រាហ្មណ៍ ហើយ​នៅ​សម័យ​ដើម​មុននឹង​ទទួលយក​សាសនាព្រាហ្មណ៍​ដែល​នាំចូល​ដោយ​ជនជាតិ​ឥណ្ឌា ​នោះ ជនជាតិ​ខ្មែរ​ដើម​ជា​ម្ចាស់​ស្រុក​មាន​អរិយធម៌​និង​ជំនឿ​ ផ្ទាល់ខ្លួនរួចទៅហើយ ដូចជា ការជឿ​លើ​កម្លាំង​ធម្មជាតិ​, កម្លាំង​ក្រៅ​ខ្លួន ដែល​ហៅថា “​ជំនឿ​ជី​វច​ល​និយម​” ។

តាម​ឯកសារ​ខ្លះ​សរសេរថា​៖ ប្រពៃណី​អ្នក​កាន់​សាសនាព្រាហ្មណ៍​នៅ​ប្រទេស​ឥណ្ឌា តែង​ចាត់ទុក​វត្ថុ​បីយ៉ាង គឺ ព្រះព្រហ្ម, ព្រះ​សិវៈ​(​ឥ​សូរ​), ព្រះ​វិស្ណុ (​នារាយណ៍​)​ ថាជា​ព្រះ​អម្ចាស់​របស់គេ ប្រហែល​គ្នា​នឹង​អ្នក​កាន់​ព្រះពុទ្ធសាសនា ដែល​តែង​ចាត់ទុក​វត្ថុ​បី យ៉ាង គឺ​ព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ ជាទី​សក្ការៈ​ដែរ ។ ពួក​ព្រាហ្មណ៍​ទុក​ព្រះព្រហ្ម​ជា​ព្រះ​កសាង​លោក​, ព្រះ​សិវៈ​ជា​ព្រះ​បង្កើត​លោក និង​បំផ្លាញ​លោក​, ព្រះ​វិស្ណុ​ជា​ព្រះ​រក្សា​លោក គឺ​ពុំ​ឃើញ​មាន​ទុក​ព្រះ​សិវៈ​ជា​អ្នកតា​ទេ ។

បុណ្យ​ភ្ជុំបិណ្ឌ

Monday, August 31st, 2009

“​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​” ត្រូវ​បាន​ចែង​ក្នុង​មាត្រា​៤៣​ជំពូក​ទី​៣ នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សមស្រប​ទៅតាម​ផ្នត់គំនិត ចំណង់​ចំណូលចិត្ត​និង​ប្រពៃណី​ទំនៀមទម្លាប់​តាំងពី​បុរាណកាល​យូរលង់​ណាស់​មក​ហើយ​នៃ​ដូនតា​ខ្មែរ ។ អាស្រ័យ​ដោយ​ពុទ្ធ​សាសនា​ត្រូវបាន​ចាត់ទុក​ថា​ជា​សាសនា​ផ្លូវការ​ទើប​ពិធីបុណ្យ​នី​មួយៗ​នៅក្នុង​សាសនាព្រះពុទ្ធ បាន​ក្លាយ​ជា​បុណ្យ​ប្រពៃណី​ជាតិ​ហើយ​បាន​ក្លាយជា​ថ្ងៃ​ឈប់សម្រាក​របស់​ជាតិ​ដោយ​ស្របច្បាប់ ។​

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជា​ពិធីបុណ្យដ៏​ធំ​មួយ​ក្នុងចំណោម​ពិធីបុណ្យ​ធំៗ​ ជាច្រើន​នៅក្នុង​ពិធី​បុណ្យ​ប្រពៃណី​ជាតិខ្មែរ​ដែល​ត្រូវបាន​ប្រារព្ធ​ ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​មិន​ដែល​អាក់ខាន​ឡើយ ។​

ការ​ចូល​ម្លប់​របស់​កូន​ស្រី​ក្នុង​សង្គម​ខ្មែរ​ សម័យ​បុរាណ

Monday, August 31st, 2009

ខ្មែរ​បុរាណ​និយម​ឱ្យ​កូន​ស្រី​ចូល​ម្លប់​នៅ​ពេល​ដែល​កូន​ស្រី​ពេញ​ក្រមុំ​ គឺ​នៅ​ពេល​នាង​មាន​រដូវ​គ្រា​ដំបូង​។
ពិធី​ចូល​ម្លប់​របស់​កូន​ស្រី ​ក្នុង​សង្គម​ខ្មែរ​ គេ​មិន​បាន​ដឹង​ថា ​កើត​មាន​តាំង​ពី​សម័យ​ណា ​ឬ​ឆ្នាំ​ណា​មក​ទេ ​តែ​គេ​បាន​ដឹង​តាម​រយៈ​រឿង​ទុំទាវ​ ដែល​កើត​ឡើង​នៅ​សម័យ​លង្វែក​ ក្នុង​រវាង​សតវត្សរ៍​ទី១៦​ ហើយ​បាន​បន្ត​ មក​ដល់​សម័យ​ព្រះ​បាទ​ស៊ីសុវត្ថិ​ មុនី​វង្ស​ ក្នុង​រវាង​ឆ្នាំ១៩៣០​ដល់​ឆ្នាំ​១៩៤០​ ទើប​ប្រជា​ពល​រដ្ឋខ្មែរ​យើង​ បាន​បោះ​បង់​ចោល​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​។ ចំពោះ​វត្ថុ​បំណង​នៃ​ការ​ធ្វើ​ពិធី​ចូល​ម្លប់​របស់​កូន​ស្រី​នោះ​មាន​បួន​ យ៉ាង​គឺ៖

រាំវង់​ជា​កេរដំណែល​មន​-​ខ្មែរ​

Friday, August 28th, 2009

រាំវង់​ដែល​មិនចេះ​សាប​សំរាប់​ជនជាតិខ្មែរ​មាន​អាយុ​រាប់ពាន់​ឆ្នាំ​ មកហើយ​។​អ្នកសិក្សា​ស្រាវជ្រាវ​បាន​អះអាង​ថា​របាំ​កំសាន្ត​នេះ​ ​មាន​ដើមកំណើត​តាំងតែ​ពី​សម័យ​មន​-​ខ្មែរ​ម្លេះ​។

លោក​បណ្ឌិត​មី​សែ​ ល​ត្រាណេ​អ្នក​ដែល​បាន​សិក្សា​យ៉ាងច្រើន​ពី​វប្បធ៌ម អារិយ​ធ៌ម​និង​ប្រវត្តិសាស្ត្រ​ខ្មែរ​បាន​និយាយ​ថា​របាំ​រាំវង់​ ​ជា​កេរ្តដំណែ​លពី​សម័យមន​-​ខ្មែរ ដែល​បាន​ប្រសូត​ពី​ខឿន​វប្បធ៌ម​បុរេប្រវត្តិសាស្ត្រ​ពោលគឺ​តាំងពី​មុន​ពេល​ ដែល​ខ្មែរ​ទទួល​ឥទ្ធព​លពី​ឥណ្ឌា​ម្លេះ​។​ ​មាន​តឹកតាង​មួយចំនួន​គឺ​គំនូរ​ផាត់​ព៌ណនៅ​តាម​ជញ្ជាំង​ភ្នំ​ដែល​បញ្ជាក់​ពី ​ការអះអាង​នេះ​។

ប្រពៃណីលេងបង្ហោះខ្លែង

Tuesday, August 25th, 2009

ការ​លេង​បង្ហោះ​ខ្លែង​ប្រពៃណី​ខ្មែរ​ នៅ​តែ​ជា​ការ​បង្ហាញ​មួយ​ផ្សេង​ ទៀត​ នៃ​មរតក​វប្បធម៌​ដែល​គ្មាន​រូបរាង​របស់​ប្រជាជន​កម្ពុជា។​ ការ​ស្រាវជ្រាវ​បាន​បង្ហាញថាៈ​ ការ​លេង​បង្ហោះ​ខ្លែង​មាន​ជីវិត ​ប្រហែល​៤០០​ឆ្នាំ​មុន​គ្រឹស្ត​សករាជ​ ដោយ​ត្រូវ​បាន​អះអាង​ តាម​ការ​កត់ត្រា​ទាំងឡាយ​នៃ​ប្រវត្តិ​សាស្ត្រ ​និង​រឿង​ព្រេង​ បូរាណ​ខ្មែរ​ “ធនញ្ជ័យ”​ ដែល​ត្រូវ​បាន​គេជឿថា​បាន​នាំ​យក​ខ្លែង​ទៅ ​ប្រទេស​ចិន​។ ការ​លេង​បង្ហោះ​ខ្លែង​ត្រូវ​បាន​ណែនាំ​ជាថ្មី​ជាមួយ​និង​កិច្ច​ខិត​ខំប្រឹង​ ប្រែង​នានា​ផ្តួច​ផ្តើម​ ដោយ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ។​ នៅ​ឆ្នាំ​១៩​៩៤​ ពិធី​បង្ហោះ​ខ្លែង​ត្រូវ​បាន​រៀប​ចំឡើង​លើក​ ដំបូង​ចាប់​តាំង​ពីស្តេច​អង្គ​ដួង​ចូល​ទីវង្គត​ក្នុង​ឆ្នាំ​១៨៥៩​។ ពិធី​នេះ​ត្រូវ​បាន​គេ​ប្រារឰតៗ​រហូត​នៅទី​ ក្រុង​ភ្នំពេញ​ ឆ្នាំ​១៩៩៦​, ១៩៩៩​, ២០០០​ និង​ឆ្នាំ២០០១​។

ជា​ធម្មតា​ការ​លេង​បង្ហោះ​ខ្លែង​ចាប់​ផ្តើម​នៅ ​រដូវ​ប្រាំង​ រវាង​ខែ​វិច្ឆិកា​ ដល់​ខែ​មិនា​។

ឧបករណ៍​តន្ត្រី​គែន គឺជា​របស់​ខ្មែរ​

Saturday, August 22nd, 2009

ដោយសារ​បច្ចុប្បន្ន​ឧបករណ៍​តន្ត្រី​គែន​បាន​ឃ្លាត​ចាក​ឆ្ងាយ​ពី​ជីវិត​ របស់​ប្រជារាស្ត្រ​ខ្មែរ បាន​ធ្វើឲ្យ​ខ្មែរ​មួយចំនួន​មាន​មតិយ​ល់​ច្រឡំ​ថា ៖« ឧបករណ៍​គែន​មិនមែន​ជាមរ​ត​កដូនតា​ខ្មែរ​ទេ គឺជា​របស់​ឡាវ » ព្រោះ​បងប្អូន​ខ្មែរ​ទាំងនោះ​សំ​អាង​ថា សព្វថ្ងៃនេះ​ឧបករណ៍​តន្ត្រី​គែន​ជាទី​ពេញ​និយម​របស់​បងប្អូន​ឡាវ ។

តើ ​ឧបករណ៍​តន្ត្រី​គែន​ជា​របស់​ខ្មែរ​ឬ​ជា​របស់​ឡាវ ?« តាម​អ្នកស្រាវជ្រាវ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ បានបញ្ជាក់​ថា : ឧបករណ៍​តន្ត្រី​គែន​មិនមែន​ពេញនិយម​តែ​នៅ​ប្រទេសឡាវ​នោះទេ សូម្បីតែ​នៅ​ប្រទេស​ខ្មែរ​យើង​ក៏​ជាទី​ពេញនិយម​ខ្លាំងក្លា​ណាស់ដែរ ពិសេស​ក្នុង​ស្រទាប់​បងប្អូន​ខ្មែរលើ​នៅ​ខេត្ត​ស្ទឹងត្រែង​ដែល​មាន​ ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ឡាវ ។

ប្រភព​ចាប៉ីដងវែង​ខ្មែរ​

Saturday, August 22nd, 2009

ជា​ឧបករណ៍​ភ្លេង​ប្រពៃណី​ខ្មែរ​មួយ​ប្រភេទ​ដែល​មាន​ប្រអប់​ស្នូ​កមួយ និង​ដង​មួយ ។ នៅ​លើ​ដង​ប្រវែង​ជា មួយ​ម៉ែត្រ ៤០ ទៅ មួយ​ម៉ែត្រ ៥០ គេឃើញ​មាន​ខ្សែ ២ ឬ ៤ សម្រាប់​ដេញ​ប្រគំ​ទោល ឬ ក៏​រួម​ជាមួយ​តន្ត្រី​ផ្សេងៗ​ឯទៀត ។

ជាទូទៅ​អ្នកលេង​ចា​ប៉ី គឺ​ដេញចាប៉ី​ផង​ច្រៀង​និទាន​រឿងព្រេង​ខ្មែរ​បុរាណ ឬ ក៏​រៀបរាប់​ព្រឹត្តិការណ៍​អ្វីមួយ​ក្នុង​បំណង​ដាស់តឿន​អប់រំ ។ ជួនកាល​សម្លេង​ពីរោះ​រណ្តំ​បូ​ក​នឹង​រឿង​រ៉ាវ​សំខាន់​ផង អាច​ធ្វើឱ្យ​មនុស្ស​ជក់ចិត្ត ឬ ហូរ​ទឹកភ្នែក ។

តើ​ចាប៉ី​កើត​មក​ពី​សម័យ​ណា ? ឧបករណ៍​ភ្លេង​នេះ​ជា​មរតក​វប្បធម៌​របស់​សម័យ​ក្លិង្គ​ចូល​ស្រុក ឬ ក៏​មាន​ប្រភព​ចេញពី​ឥណ្ឌា ដោយ​ខ្មែរ​យើង​យក​មក​កែច្នៃ​ឱ្យមាន​លក្ខណៈ​ជាតិ​របស់​ខ្លួន ?

គតិ​បណ្ឌិត​ខ្មែរ​ចំពោះ​អ្នក​ម្នាង​ផ្ទះ

Monday, August 17th, 2009

ត់​គំនិត​មនុស្ស​ខ្មែរ ក្រៅពី​ខ្លួន​របស់​គេ​ដែល​មាន​ជីវិត ​និង​ព្រលឹង វត្ថុ​ទាំងឡាយ​ដែល​នៅ​ជុំវិញ​ខ្លួន​របស់​គេ​ដែល​គេ​គិត​ថា ​មានតម្លៃ គឺ​គេ​គិតថា​មាន​ជីវិត​ដែរ ដែល​ទស្សនៈ​នេះ មាន​នៅ​លទ្ធិ​ព្រលឹង​និយម ។ ការ​រចនា​ផ្ទះ​ដែល​យើង​នៅ​កំណត់​បាន​ថា ជា​របស់​ខ្មែរ គឺ​សុទ្ធតែ​បង្កប់​នូវ​មនោគមន៍​អភិ​សុខ​ម​លោក ។ តួនាទី​អ្នក​ម្នាង​ផ្ទះ គឺជា​ធាតុ​មួយ​ធ្វើឲ្យ​ផ្ទះ​មាន​ព្រលឹង​មានជីវិត ពីព្រោះ​សក្ការៈ​ដែល​មាន​ជីវិត​តែងតែ​រក្សា​ជីវិត​ឲ្យ​គង់​ផង ​ថែរក្សា ​សម្បក​ខ្លួន​ផង (​ផ្ទះ​) ឲ្យ​គង់ និង​សុខដុម​រម្យនា​ផង ​។ ​ដូចនេះ​ហើយ​វត្ថុ​ស័ក្ក​សិទ្ធ​ដែល​នៅក្នុង​ផ្ទះ និង​រួម​ទាំង​ផ្ទះ​ផង ត្រូវបាន​បុព្វបុរស​ខ្មែរ​កំណត់ថា ​មាន​ព្រលឹង​វិញ្ញាណ​ដែលជា​អ្នក​ការពារ​ផ្ទះ និង​ជួយ​មនុស្ស​ដែល​ជា​ម្ចាស់​ឲ្យបាន​សេចក្តី​សុខ ​និង​ចម្រើន​ជឿន​លឿន ។

ហេតុអ្វី​បានជា​ខ្មែរ​បូជា​សព​?

Monday, August 17th, 2009

ដើម្បី​ស្វែងយល់​ពី​ពិធី​នេះ គប្បី​ត្រូវ​ដឹងថា នា​ដើម​សតវត្សរ៍​ទី ១ នៃ​គ្រិស្ត​សករាជ​ខ្មែរ​យើង​បាន​ទទួល​ឥទ្ធិពល​នៃ​វប្បធម៌​ក្លិង្គ​ដែលមាន​ ព្រហ្មញ្ញ​សាសនា និង​ពុទ្ធ​សាសនា​ជា​មូលដ្ឋាន ​។ ដូច្នេះ​ក្នុង​បរិស្ថាន​វប្បធម៌​សំ​ស្ត្រឹត ​ជន​ជាតិ​ខ្មែរ​យើង​បាន​ផ្លាស់ប្ដូរ​ទម្រង់​វប្បធម៌​របស់​ខ្លួន​បន្តិច​ ម្ដងៗ ពី​ពិធី​កប់​សព​ទៅ​ពិធី​បូជាសព ​ដូចដែល​បាន​កត់ត្រា​ទុក​ក្នុង​កំណត់ហេតុ​ចិន​នា​សម័យ​បុរាណ ។

តាម​ កំណត់​ហេតុ​ចិន បានឲ្យ​គេ​ដឹងថា​ ខ្មែរ​យើង​បូជាសព​ដោយ​មាន​វត្តមាន​របស់​ព្រះ​ភិក្ខុសង្ឃ មិន​ខុស​ពី​ប្រពៃណី​ដែល​ខ្មែរ​ប្រារព្ធ​នៅក្នុង​ពេល​បច្ចុប្បន្ន​ប៉ុន្មាន​ ទេ ។ ពេល​ឪពុក​ម្ដាយ​ទទួល​មរណ​ភាព ​កូនចៅ​អត់​បាយ​ទឹក ​៧ ថ្ងៃ ។​

បរិយាយ​ពី​ដើម​កំណើត​មហោស្រព

Saturday, August 15th, 2009

អស់​លោក​ទាំងឡាយ !
នៅ​ប្រទេស​កម្ពុជា​យើង មហោស្រព​ព្រះ​រាជ​ទ្រព្យ នឹង​មហោស្រព​អ្នក​ស្រុក គេ​ហៅ​ថា “ល្ខោន” តែ​នៅ​ប្រទេស​ជ្វា នឹង​សៀម គេ​ហៅ​ថា “លៈខន” ។

ពាក្យ​ខ្មែរ ថា “ល្ខោន”, នឹង​ពាក្យ​សៀម ថា “លៈខន” សរសេរ​ស្រដៀង​គ្នា ប្លែក​បន្តិច​ប្តួច​តែ​ខ្យល់​អាន, អក្សរ​បារាំង​ក៏​ប្លែក​តែ​ខ្យល់​អាន​ដែរ ។
ពាក្យ​ថា “ល្ខោន” ឬ​ថា “លៈខន” បើ​តម្រូវ​ទៅ​តាម​ក្បាច់​រាំ​តាំង​ពី​កាល​នៅ​យឺត ៗ ងាយ ៗ នៅ​ឡើយ ទំនង​ជា​មក​ពី​ពាក្យ​ជ្វា ថា “ឡាគូ” ដែល​ប្រែ​ថា “ដើរ” ហើយ​ដោយ​ហេតុ​ខ្មែរ – សៀម – លាវ – ភូមា ធ្លាប់​ជាប់​ទាក់ទង​ទំនៀម​ទម្លាប់​គ្នា​យ៉ាង​ជិត​ដិត ទើប​ក្បាច់​មហោស្រព​នៃ​ប្រទេស​ទាំង​នេះ​មាន​លំនាំ​ស្រដៀង​គ្នា ។ ប្រហែល​ជា​មែន, ពីព្រោះ​ពាក្យ​ថា “ល្ខោន” ឬ “លៈខន” នឹង​ពាក្យ​ថា “ឡាគូ” មាន​ឫសកែវ​ជា​មួយ​គ្នា​តាំង​ពី​ព្រេងនាយ​មក ។

ប្រភពនៃព្រះរាជពិធីអុំទូក បណ្ដែតប្រទីប សំពះព្រះខែ

Saturday, August 15th, 2009

ប្រភពនៃព្រះរាជពិធីអុំទូក បណ្ដែតប្រទីប សំពះព្រះខែ
ជំនឿរបស់ខ្មែរ ក្នុងទំនៀមព្រះរាជពិធីប្រណាំងទូក បណ្ដែតប្រទីប សំពះព្រះខែ អាងដល់ប្រភពនានា ដូចពណ៌នាដោយសង្ខេបខាងមុខ ៖
ប្រភពនៃព្រះរាជពិធីប្រណាំងទូក
1.ក) សៀវភៅ «ជយវរ្ម័នទី ៧» របស់វិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត្យ មានចែងថា ៖
«នៅ សម័យអង្គរ នាគ្រិស្តសតវត្សទី ១២ ក្រុងកម្ពុជាមានសេចក្ដីសុខក្សេមក្សាន្ត រុងរឿងណាស់ ដោយព្រះបាទជ័យវរ្ម័នទី ៧ ស្ដេចចេញធ្វើសង្គ្រាមជើងទឹកបង្ក្រាបពួកចាម ដោយកងទ័ពទូក ជាចម្បាំងដោះក្រុងកម្ពុជាឲ្យរួចផុតស្រឡះចេញពីខ្មាំងសត្រូវ ( គ។ស. ១១៧៧-១១៨១ ) ។ រឿងចម្បាំងគ្រានេះ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន នឹងបន្ទាយឆ្មារ» ។