Archive for the ‘ចម្រៀង’ Category

ប្រវតិ្តដើម នៃបទចំរៀង« រំដួលដងស្ទឹងសង្កែ!»

Saturday, August 22nd, 2009

អ្នក ​ដែល​ធ្លាប់​ស្គាល់​លោក គ​ង្គ ប៊ុន​ឈឿន ភាគច្រើន​គេ​តែង​និយាយ​ថា លោក​ចូលចិត្ត​តែង​បទ​ចម្រៀង ដែល​ពណ៌នា​ទេសភាព​នៅ​ស្ទឹង​សង្កែ និង​រឿងរ៉ាវ​ជីវិត​នៅ​ខេត្ត​បាត់ដំបង ។ មែន ការនិយាយ​បែបនេះ​ឥត​ខុស​ទេ ព្រោះ​លោក​មាន​ដើម​កំណើត​នៅ​ខេត្ត​បាត់ដំបង លោក​ចេះតែមាន​មនោសញ្ចេតនា​នឹករលឹក​ទៅដល់​ទឹកដី​កំណើត​ជា​និច្ច ទោះបីជា​លោក​ឃ្លាត​ឆ្ងាយ​មក​យូរ​ឆ្នាំ​ហើយក៏ដោយ ។​
ដូច្នេះ ការដែល​លោក គ​ង្គ ប៊ុន​ឈឿន និយាយ​ពី​រឿង​ស្នេហា​នៅ​ខេត្ត​បាត់ដំបង គឺ​មួយ​ផ្នែក​ជាការ​រំលឹក​នូវ​អនុស្សារ​វីយ៍​នៃ​ជីវិត​ស្នេហា​បឋមវ័យ​របស់លោ ​ក និង​មួយ​ផ្នែក​ទៀត គឺ​រំលឹក​ដល់​ទឹកដី​កំណើត​តែប៉ុណ្ណោះ ។​

ប្រវតិ្តដើម នៃបទចំរៀង«ឧត្តមដួងចិត្ត!»

Saturday, August 22nd, 2009

ភូមិ​បាក់​ព្រា គឺ​ជា​ភូមិ​មួយ​នៅក្នុង​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ។ ជា​ភូមិ​ចុងកាត់មាត់ញក ស្ថិត​នៅលើ​ផ្លូវ​ទឹក​ទៅ​កាន់​ពាម​ទន្លេសាប ប្រកប​ដោយ​ទេសភាព​ស្រងេះស្រងោច ខ្លោចផ្សារ​ពន់ប្រមាណ ។
កាលពី​សម័យ​សង្គមរាស្ត្រនិយម មាន​ទូកដរ​ខ្លះ​បាន​ដឹក​អ្នកដំណើរ​តាំងពី​ភូមិ​ព្រែក​ហ្លួង រហូត​ទៅ​ដល់​ភូមិ​បាក់​ព្រា​នេះ​ទៀត​ផង ដល់​ក្រោយមក​ទើប​មាន​ទូក​បំពាក់​ម៉ាស៊ីន ឬ​កាណូត ចុះ​ឡើង​រហូត​ដល់​ព្រែក​ទាល់​ទន្លេសាប ។

ប្រវតិ្តដើម នៃបទចំរៀង «លាហើយ ស៊ូម៉ាត្រា!»

Saturday, August 22nd, 2009

បទ ​«លា​ហើយ​ស៊ូ​ម៉ា​ត្រា​»​ក៏​មាន​ប្រវត្តិ​ស្រដៀង​គ្នា​នឹង​បទ រា​ហ៊ូ​ចាប់​ច័ន្ទ ដែរ ។ គឺ​សុទ្ធតែ​ដកស្រង់​ចេញពី​ប្រលោមលោក រឿង​រា​ហ៊ូ​ចាប់​ច័ន្ទ​ដូចគ្នា គឺ​ចង់​ត្រដាង​ពី​ឆាក​ស្នេហា​ដ៏​ផ្អែមល្ហែម​មួយ​លើ​កោះ​ស៊ូ​ម៉ា​ត្រា រវាង​រា​ហ៊ូ​ជាមួយ​កុលាប​ឥណ្ឌូនេស៊ី​នោះ ។​
អ្នក​ដែល​មិន​បានដឹង​រឿង​នេះ​ពិតប្រាកដ ក៏​ស្មាន​តែ​ស៊ូ​ម៉ា​ត្រា​ជា​ឈ្មោះ​តួអង្គ​ស្រី ក៏​ទៅ​ជា​ដាក់​ឲ្យ​តួ​ប្រុស​ហៅ​ឈ្មោះ​តួ​ស្រី​ថា ស៊ូ​ម៉ា​ត្រា​ទៅវិញ ។

ប្រវតិ្តដើម​ នៃបទ​ចំរៀង «កូនស្រីអ្នកនេសាទ»

Saturday, August 22nd, 2009

ភូមិ​បាក់​ព្រា គឺ​ជា​ភូមិ​មួយ​នៅក្នុង​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ។ ជា​ភូមិ​ចុងកាត់មាត់ញក ស្ថិត​នៅលើ​ផ្លូវ​ទឹក​ទៅ​កាន់​ពាម​ទន្លេសាប ប្រកប​ដោយ​ទេសភាព​ស្រងេះស្រងោច ខ្លោចផ្សារ​ពន់ប្រមាណ ។​​
កាលពី​សម័យ​សង្គមរាស្ត្រនិយម មាន​ទូកដរ​ខ្លះ​បាន​ដឹក​អ្នកដំណើរ​តាំងពី​ភូមិ​ព្រែក​ហ្លួង រហូត​ទៅ​ដល់​ភូមិ​បាក់​ព្រា​នេះ​ទៀត​ផង ដល់​ក្រោយមក​ទើប​មាន​ទូក​បំពាក់​ម៉ាស៊ីន ឬ​កាណូត ចុះ​ឡើង​រហូត​ដល់​ព្រែក​ទាល់​ទន្លេសាប ។​

កាល ​នៅ​រៀន​ពី​ក្មេង លោក គ​ង្គ ប៊ុន​ឈឿន បាន​ទៅ​លេងភ្លេង​ក្នុង​ពិធី​បុណ្យ​ផ្កាប្រាក់​នៅ​ភូមិ​បាក់​ព្រា ហើយ​លោក​បាន​ជាប់​ចិត្តនឹង​បុប្ផា​មួយទង ដែល​ជា​កូនស្រី​អ្នកនេសាទ នៅ​តំបន់​នោះ ទើប​លោក​ចាប់​ផ្ដើម​កត់ត្រា​ទុក​ក្នុង​បេះដូង​នូវ​បទ​ចម្រៀង​មួយ​ដើម្បី​ ឧទ្ទិស​ដល់​បេះដូង​ស្រគត់ស្រគំ​នៃ​ក្រមុំ​ស្រុក​ទន្លេ ដែល​រស់នៅ​ឃ្លាតឆ្ងាយ​ពី​អរិយធម៌​នៃ​អ្នក​ដីគោក ។​

សុះ ម៉ាច អ្នក​ស្នង​មរតក​ចម្រៀង​របស់​លោក​សុះ ម៉ាត់

Wednesday, August 19th, 2009

លោក​សុះ ម៉ាច ជា​បុត្រ​បង្កើត​របស់​លោក​សុះ ម៉ាត់ ​ដែល​ជា អតីត​តារា​ចម្រៀង​ដ៏​ល្បី​មួយ​រូប​នៅ​ក្នុងជំនាន់​លោក​ស៊ីន ស៊ីសាមុត។ បាន​ទទួល​និស្ស័យ​សិល្បៈ​ពី​ឪពុក លោក​សុះ ម៉ាច​ចាប់​អារម្មណ៍​ស្រឡាញ់​សិល្បៈ​ចម្រៀង​តាំង​ពី​ពេល​ដែល​លោក​បាន​ជាប់​បាក់​នៅ​ឆ្នាំ ១៩៩០​ម៉្លេះ។ ប៉ុន្តែ ជីវភាព​គ្រួសារ​ខ្សត់​ខ្សោយ​ពុំ​អាច​អនុញ្ញាត​ឲ្យ​សុះ ម៉ាច​បន្ត​ការសិក្សា​ក្នុង​មហាវិទ្យាល័យ​ដូច​ក្តី​បំណង​ទេ។ លោក​សុះ ម៉ាច​គិត​ថា​មាន​តែ​សិល្បៈ​ចម្រៀង​នេះ​ ដែល​អាច​ឲ្យ​លោក​មាន​មុខ​របរ​មួយ​ចិញ្ចឹម​ជីវិត។

ស៊ីន ច័ន្ទឆាយា កូន​របស់​លោក​ស៊ីនស៊ីសាមុត អធិរាជ​សម្លេង​មាស

Wednesday, August 19th, 2009

ចាប់​កំណើត​នៅថ្ងៃ​ច័ន្ទ​ទី ២​មិថុនា​ឆ្នាំ១៩៥៨​​ ក្នុង​សង្កាត់​ទី​៣​ នា​ទី​ក្រុង​ភ្នំពេញ ​​លោក​ ស៊ិន​ ច័ន្ទ​ឆាយា​ជាកូន​ទី២​របស់​លោក​ ស៊ិន​ ស៊ី​សាមុត និង​ អ្នក​ស្រី​ ខាវ ថោងញ៉ុក​។​ លោកស៊ិន​ ច័ន្ទ​ឆាយាបាន​រៀប​ការ​ជា​មួយ​អ្នក​ស្រី​ សំ សាន។ ​ភរិយារបស់​លោក​ ស៊ិន​ ច័ន្ទ​ឆាយាក៏ បាន​បំរើ​សិល្បៈ​ចម្រៀង​ដែរ ​ក្នុង​ឆ្នាំ​១៩៧៩​ ដល់ ឆ្នាំ១៩៨៩។​ អ្នក​ទាំង​ពីរ​មាន​កូន​៣​នាក់​ គឺ​កូន​ប្រុស​២​នាក់​ និង​កូន​ស្រី​ម្នាក់។

National Song: Khmer​ Chronology

Wednesday, July 22nd, 2009

ខ្មែរ​អើយ​ចូរចាំ​ជាក់​ថា តាម​សាវតារ ជាតិ​ខេមរា​ធ្លាប់​តែ​ថ្កើង ទឹកដី​ខ្មែរ​ធំ​ទូលំ​ទូលាយ សព្វសាយ​រុងរឿង គេ​ឯង​តែង​លើក​តម្កើង តម្កល់​ជាតិ​យើង ចាត់ទុក​ឡើង​ជា​ជាតិ​ច្បង ។