Archive for the ‘សិល្បៈ និង​វប្បធម៌’ Category

ប្រភព​នៃ​កាំបិតផ្គាក់​ខ្មែរ

Tuesday, December 15th, 2009

ជាទូទៅពេល​អ្នកធ្វើ​ដំណើរ​នៅ​តំបន់​ព្រៃភ្នំ ឬ​តាម​តំបន់​ខ្ពង់រាប​នៃ​ប្រទេស​ខ្មែរ​, ​ថៃ និង​វៀតណាម​ខាងត្បូង រមែង តែង​ជួប​អ្នកស្រុក​ប្រើ​កាំបិតផ្គាក់​ជាប់​នឹង​ខ្លួន ។ តើការនិយម​ប្រើ​កាំបិតផ្គាក់​នេះ​កើតឡើង​តាំងពី​ពេលណា​មក ​?

​ផ្គាក់​គឺជា​កាំបិត​មួយ​ប្រភេទ ដែល​ខ្មែរ​ប្រើ​តាំងពី​បុរាណកាល​មក​ម្ល៉េះ ។ ផ្គាក់​មាន​ដង​វែង​ធ្វើ​អំពី​ឈើ ឬ​ប្ញ​ស្សី ហើយ​មាន​ផ្លែ​ធ្វើ​អំពី​ដែក​ដ៏​មុត ។ គេ​ប្រើ​កាំបិតផ្គាក់​នេះ​ក្នុង​កិច្ចការ​ជាច្រើន​ដូចជា ការត្រួសត្រាយ​កាប់ឆ្ការ​ព្រៃ ឬក៏​ការពារ​ខ្លួន​ទប់ទល់​នឹង​សត្វ​សាហាវ​ក្នុង​ពេល​ធ្វើដំណើរ​ជិត​ឆា្ងយ​តាម ​ព្រៃ​ ភ្នំ ផ្លូវ​សា្ង​ត់ ។ កាំបិតផ្គាក់​មាន​ប្រយោជន៍​ច្រើនប្រការ​ណាស់​ក្នុង​ជីវិត​ប្រចាំថៃ្ងរ​បស់​ អ្នកស្រុក ក៏ប៉ុន្តែ​កាំបិតផ្គាក់​ក៏​ជា​អាវុធ ឬ​សាស្ត្រាវុធ​មួយ​គួរ​ឱ្យ​ភ័យខ្លាច​ក្នុង​ពេល​សង្គ្រាម ។​

ប្រវត្តិ​អ្នក​រាំ​ក្បាល​ទូក

Wednesday, November 4th, 2009

អ្នក​រាំ​ក្បាល​ទូក​ដែល​ភាគ​ច្រើន​ជា​បុរស​ពោរពេញ​ដោយ​កម្លាំង​កាយ​មាំមួន អង្គុយ​យ៉ាង​ប្រុង​ប្រយ័ត្ន​ដើម្បី​បញ្ជា​ទូក​របស់​ខ្លួន​ក្នុង​ការ​ប្រណាំង ​យក​ឈ្នះ​ចាញ់ ប៉ុន្តែ​ក្រោយ​មក​តួនាទី​នេះ​បែរ​ជា​ត្រូវ​ជំនួស​ដោយ​ស្រ្តី ដែល​មាន​រាង​តូច​​​ល្វតល្វន់​ទៅ​វិញ។

ស្ត្រី​មាន​លក្ខណ៍​ឬ​ស្រី​គ្រប់លក្ខណ៍​តាមរយៈ​អក្សរសិល្បិ៍​ខ្មែរ

Monday, September 14th, 2009

បើ​តាម​វចនានុក្រម​ខ្មែរ​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់ថា ស្ត្រី​គ្រប់លក្ខណ៍​មានន័យ​ថា “​ស្ត្រី​ដែល​បរិបូណ៌​ដោយ​លក្ខណៈ​ល្អ​” ។​តាម​ច្បាប់​ស្រី​របស់​បណ្ឌិត ម៉ឺន មៃ លោក​ពុំ​បាន​កំណត់​ថា ស្ត្រី​គ្រប់លក្ខណ៍​ត្រូវមាន​លក្ខណៈ​ល្អ​ប៉ុន្មាន​ប្រការ​ទេ ប៉ុន្តែ​លោក​បាន​ហៅ​ស្ត្រី​ខាតលក្ខណ៍​ចំពោះ​នារី​ណា​ដែល​ពុំ​មាន​ចរិយា​ល្អ​ ក្នុង​ឥរិយាបទ ដេក​, ដើរ​, ឈរ​, អង្គុយ ឬ​បង្ហាញ ប្ញកដាក់​ប្រុសៗ ហើយ​ប្រុសៗ​បាន​ចិត្តហ៊ាន​លូកលាន់​រូបរាងកាយ ។ ក្រៅពីនេះ​លោក​បណ្ឌិត​បាន​ដាក់ចេញ​នូវ​ក្រម សីលធម៌​ដ៏​តឹងរ៉ឹង​សម្រាប់​ស្រី​អំពី​ការថែរក្សា​ភ្នក់ភ្លើង​ទាំង​បី​គឺ​៖
“ ​ភ្លើង​ក្រៅ​កុំ​នាំ​ទៅ​ក្នុង ឱ្យ​ឆេះ​រីក​ធំ​ផ្តុំ​បង្កាត់ ភ្លើង​ក្នុង​មិន​ប្រុងប្រយ័ត្ន នាំ​មក​បង្កាត់​ឱ្យ​ឆេះ​ឯ​ក្រៅ អុជ​-​អាល​បណ្តាល​ឱ្យ​ក្តៅ ដាល​ដល់​កូនចៅ​អសោចិ៍​អប្រិយ​” ។

រឿង ដើមស្លា -​ម្លូ

Thursday, September 10th, 2009

មាន​សេចក្ដី​ដំណាល​ថា ៖ កាល​ពី​យូរ​យា​ណាស់​មក​ហើយ​ មាន​បង​ប្អូន​ប្រុស​ពីរ​នាក់​ នៅ​រួម​សុខ​ទុក្ខ​​ជា​មួយ​គ្នា​ ពុំ​ដែល​ឃ្នើសឃ្នង​អ្វី​ឡើយ​ ។ ពេល​មួយ​បាន​ដំណឹង​ថា​ មាន​គ្រូ​អាចារ្យ​ម្នាក់​ដែល​នៅ​ក្នុង​នគរ​ក្បែរ​នោះ​ចេះ​បង្រៀន​​វិទ្យា​ សាស្ត្រ​ផ្សេង​ ៗ បុរស​ទាំង​ពីរ​នេះ

រឿង ដើម​រលួស​មាស​

Thursday, September 10th, 2009

រលួស​មាស​ ជា​សន្ដាន​ដើម​ផ្កា​មួយ​ប្រភេទ ប៉ុន្តែ​​ចំ​ឡែក​​ត្រង់​ដើម​នេះ​គ្មាន​ផ្កា​ទេ​ គេ​ដាំ​យក​លំអ​ត្រង់​ស្លឹក​វា​នោះ​ឯង​ ។ ស្លឹក​រលួស​មាស​ ផ្លាស់​​ប្ដូរ​បាន​ជា​បី​ពណ៌​ក្នុង​មួយ​ឆ្នាំ​ គឺ​ដំបូង​ ពណ៌​ស​ មាន​សណ្ឋាន​ដូច​​ចម្ប៉ា​អស់​រយៈ​

រឿង ដើម​ភ្លៅ​នាង​

Wednesday, September 9th, 2009

គ្រាន់​តែ​ឮ​ឈ្មោះ​ថា​ ដើម ” ភ្លៅ​នាង ” គេ​នឹក​ឆ្ងល់​ភ្លាម​ ចង់​ដឹក​ប្រវត្តិ​ដើម​នេះ​ថា តើ​រឿង​រ៉ាវ​ដូច​ម្ដេច​ បាន​ជា​រុក្ខ​ជាតិ​នេះ​ មាន​នាម​ពីរោះ​​ម្ល៉េះ​? បើ​សង្កេត​ពី​រូប​ភាព​នៃ​ដើម​នេះ​វិញ​ គេ​ឃើញ​ថា​​ មាន​ដើម​នោះ​ត្រសូល​ស្អាត​ពុំ​សូវ​មាន​

មាន​តែ​ខ្មែរ​ទេ​ដែលប្រារព្ធពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ

Wednesday, September 9th, 2009

មាន​អាហារ​ជា​ដើម​ទៅ​ផ្គត់ផ្គង់​ព្រះសង្ឃ​នៅក្នុង​វត្ត​ ដែល​កំពុង​គង់​ចាំ​វស្សា រយៈពេល​១៥​ថៃ្ង​គត់ ។
ដោយហេតុ​ពុទ្ធសាសនិក ​មានការ​ម​មា​ញឹក​ចំពោះ​កិច្ចានុកិច្ច​ប្រចាំ​ថៃ្ង និង ដើម្បី​ធានា​ថា ព្រះសង្ឃ​ត្រូវ​បាន​ផ្គត់ផ្គង់​ជា​ទៀងទាត់​នោះ ទើប​គេ​ចែក​ជា​ក្រុមៗ ដាក់​វេណគ្នា យក​ទេយ្យទាន​ទៅ​ប្រគេន​ព្រះសង្ឃ​រយៈពេល​១៤​ថៃ្ង ចាប់ពី ថៃ្ង​១​រោច​ដល់​ថៃ្ង​១៤​រោច​ខែ​ភទ្របទ ហើយ​អោយឈ្មោះ​ថា “​វេណ​ទី​១….​វេណ​ទី​១៤” ។ រយៈពេល​១៤​ថៃ្ង​នេះ អោយឈ្មោះ​ថា “​បុណ្យ​កាន់បិណ្ឌ ឬ បុណ្យ​ដាក់​បិណ្ឌ​” ។ ចំណែក​ថ្ងៃ​១៥​រោច ដែល​ជា​ថ្ងៃ​ចុងក្រោយ​នោះ ពុទ្ធសាសនិក ពី​គ្រប់​វេណ​ទាំងអស់​បាន​មកជួបជុំ​គ្នា ធ្វើ​ទាន​ចំពោះ​សង្ឃ​ជាមួយ​គ្នា​ដើម្បី​បញ្ចប់​បុណ្យកាន់បិណ្ឌ ។ ថ្ងៃទី​១៥ ត្រូវ​នឹង​ថ្ងៃ​១៥​រោច​ខែ​ភទ្របទ ដែល​ជា​ថ្ងៃ​ចុងក្រោយ​នេះ​អោយឈ្មោះ​ថា “​ភ្ជុំ​បិណ្ឌ ឬ ថ្ងៃ​ភ្ជុំបិណ្ឌ​” ។​

ការបោះ​បាយបិណ្ឌ​

Wednesday, September 9th, 2009

ការបោះ​បាយបិណ្ឌ (​ការបោះ​ដុំ​បាយ​) ជា​សកម្មភាព​មួយ​ដែល​មិន​ទាន់​មាន​ឯកភាព​គ្នា​នៅក្នុង​សង្គម​ពុទ្ធសាសនិក​ នៅឡើយ ដោយ​អ្នកខ្លះ​បាន​ចាត់​ទុក​ការបា​យ​បោះ​បិណ្ឌ​ជា​កិច្ច​ដ៏​សំខាន់​មួយ​មិន​ អាច​ខាន​បាន​នៅក្នុង​រដូវ​បុណ្យកាន់បិណ្ឌ​នេះ ខណៈ​ដែល​អ្នកខ្លះ​បាន​អះអាង និង រិះគន់ថា ការបោះ​បាយបិណ្ឌ​ជា​ទង្វើ​មិន​ត្រឹមត្រូវ ជា​ភាព​ខ្ជះខ្ជាយ ជា​ការ​ធ្វើ​មិន​គោរព​ទាន ជាដើម ។​

អ្នក​ដែល​ជឿ​ថា​បោះ​បាយបិណ្ឌ​ មាន​ប្រយោជន៍ គិត​ថា​បោះ​បាយបិណ្ឌ​គឺ​បោះ​អោយ​ពួក​ប្រេត ហេតុនេះ ទើប​នៅ​តំបន់​ខ្លះ​មិន​ហៅ​បាយបិណ្ឌ​ទេ តែ​ហៅ​ថា​“​បាយ​ប្រេត​” ។ ចំណែក​អ្នក​ពុទ្ធ​និយម​ខ្លះទៀត​បាន អះអាងថា ការបោះ​បាយបិណ្ឌ​ជា​ការ​ធ្វើ​ទាន​មិន​ត្រឹមត្រូវ​តាម​ការបង្រៀន​របស់​ ព្រះពុទ្ធ​ឡើយ ។

ភិក្ខុ ព្រះ​ញាណវង្ស ឃឹម សន ព្រះ​បាឡាត់​រាជធានី​ភ្នំពេញ និង ជា​ព្រះ​គ្រូសូត្រស្តាំ​ប្រចាំ វត្ត​បទុម​វត្តី​រាជរារា​មបាន​មានព្រះ​ថេរដី​កាថា​“ ការបោះ​បាយបិណ្ឌ​ត្រូវបាន​គេ​ធ្វើឡើង​ដើម្បី​អនុគ្រោះ​ដល់​ពួក​ប្រេត ដែល​មាន​បាបកម្ម​ធ្ងន់ មិន​អាច​ទទួលយក​ចំណែក​បុណ្យ​ដែល​គេ​ឧទ្ទិស​អោយបាន ” ។

ប្រភពអ្នកតា​ក្នុងសង្គម​ខ្មែរ ដែល​​មាន​ពាសពេញ​ខេត្ត​ និង និគម

Monday, September 7th, 2009

បច្ចុប្បន្ន​ប្រជាជន​ខ្មែរ​ចំនួន​ដ៏​ច្រើន​លើសលប់ មាន​ជំនឿ​លើ​ព្រះពុទ្ធសាសនា ។ ប៉ុន្តែ​មុន​នឹង​សាសនាព្រះពុទ្ធ​ចូលមក​ក្នុង​ប្រទេស​កម្ពុជា ប្រជាជន​ខ្មែរ​ធ្លាប់​មាន​ជំនឿ​លើ​សាសនាព្រាហ្មណ៍ ហើយ​នៅ​សម័យ​ដើម​មុននឹង​ទទួលយក​សាសនាព្រាហ្មណ៍​ដែល​នាំចូល​ដោយ​ជនជាតិ​ឥណ្ឌា ​នោះ ជនជាតិ​ខ្មែរ​ដើម​ជា​ម្ចាស់​ស្រុក​មាន​អរិយធម៌​និង​ជំនឿ​ ផ្ទាល់ខ្លួនរួចទៅហើយ ដូចជា ការជឿ​លើ​កម្លាំង​ធម្មជាតិ​, កម្លាំង​ក្រៅ​ខ្លួន ដែល​ហៅថា “​ជំនឿ​ជី​វច​ល​និយម​” ។

តាម​ឯកសារ​ខ្លះ​សរសេរថា​៖ ប្រពៃណី​អ្នក​កាន់​សាសនាព្រាហ្មណ៍​នៅ​ប្រទេស​ឥណ្ឌា តែង​ចាត់ទុក​វត្ថុ​បីយ៉ាង គឺ ព្រះព្រហ្ម, ព្រះ​សិវៈ​(​ឥ​សូរ​), ព្រះ​វិស្ណុ (​នារាយណ៍​)​ ថាជា​ព្រះ​អម្ចាស់​របស់គេ ប្រហែល​គ្នា​នឹង​អ្នក​កាន់​ព្រះពុទ្ធសាសនា ដែល​តែង​ចាត់ទុក​វត្ថុ​បី យ៉ាង គឺ​ព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ ជាទី​សក្ការៈ​ដែរ ។ ពួក​ព្រាហ្មណ៍​ទុក​ព្រះព្រហ្ម​ជា​ព្រះ​កសាង​លោក​, ព្រះ​សិវៈ​ជា​ព្រះ​បង្កើត​លោក និង​បំផ្លាញ​លោក​, ព្រះ​វិស្ណុ​ជា​ព្រះ​រក្សា​លោក គឺ​ពុំ​ឃើញ​មាន​ទុក​ព្រះ​សិវៈ​ជា​អ្នកតា​ទេ ។

រឿង ដើម​ចេក​ជ្វា និង ដើម​បាយ​ម៉ាត​

Monday, September 7th, 2009

ចាស់​បុរាណ​ខ្មែរ​យើង​ ច្រើន​ជឿ​ហើយ​ហាម​ប្រាប់​កូន​ចៅ​ មិន​អោយ​ដាំ​ដើម​ចេក​ជ្វា​ នៅ​ជិត​សំយាប​ផ្ទះ​ ព្រោះ​គេ​យល់​ថា​ ​វា​ដាក់​ម្ចាស់​ផ្ទះ ។ បាន​ជា​មាន​ជំនឿ​យ៉ាង​នេះ ដោយ​មាន​រឿង​ដំណាល​ដូច​ត​ទៅ​៖
ជា​យូរ​អង្វែង​ណាស់​មក​ហើយ​ មាន​គ្រួសារ​មួយ ជា​អ្នក​ទី​ទ័ល​ក្រ​ ប្រកប​រប​រក​ស៊ី​ជា​កសិករ​ ។ ក្នុង​ពេល​មួយ​ដែល​ជា​រដូវ​រាំង​​ឬ​ស​ ឥត​មាន​ភ្លៀង​ធ្វើ​ស្រែ​ បុរស​ប្ដី​ក៏​លា​ប្រពន្ធ​ទៅ​រក​ស៊ី​ឈ្នួល​គេ​ នៅ​ស្រុក​ឆ្ងាយ​។ ក្រោយ​ដែល​បុរស​នេះ​ចេញ​ផុត​ទៅ​ ស្រុក​ក៏​កើត​ជំងឺ​អហិវាត​រោគ​ រាតត្បាត​ ពាស​ពេញ​ បណ្ដាល​អោយ​អ្នក​ភូមិ​​ទាំង​មូល​ ភ័យ​ជ្រួល​ច្របល់​យ៉ាង​សំបើម​។ មិន​ដំបូង​ ជំងឺ​នោះ​បណ្ដាល​ឡើង​ពី​សត្វ​តូច​តាច​ លុះ​យូរ​បន្តិច​ទៅ​ ក៏​រាល​ដាល​រហូត​ដល់​សត្វ​ធំ​ ៗ រហូត​ដល់​ជីវិត​មនុស្ស​នៅ​ក្នុង​ភូមិ​ផង​ គ្មាន​នរណា​អាច​ជួយ​នរណា​បាន​ឡើយ​ ។ ផ្ទះ​និមួយៗ​​ ស្ងាត់​ឈឹង​ ពេល​យប់​គេ​ឮ​តែ​សំឡេង​ឆ្កែ​លូ​ និង ពន្លឺ​ភ្លើង​ប្រទីប​ ផ្លុង ៗ ត្រង់​នេះ​មួយ​ ត្រង់​នោះ​មួយ​ គួរ​អោយ​ព្រឺក្បាល​ពន់​ពេក​។
នៅ​ភូមិ​ខ្លះ​ ដែល​រោគ​នេះ​មិន​ទាន់​រាល​ដាល​ទៅ​ដល់​ អ្នក​និគម​ជន​បទ​ទាំង​នោះ​ ក៏​ពុំ​ហ៊ាន​ដើរ​ស្វែង​រក​ប្រកប​កិច្ច​ការ​រហេតរហូត​ ដូច​ប្រក្រតី​ឡើយ​មនុស្ស​ទាំង​នោះ​ មាន​កាល​ស្ងប់​ស្ងៀម​ មាន​ទឹក​មុន​​ក្រៀម​ក្រំ​ ស្រពាប់​ស្រពោន​ជា​និច្ច​ និយាយ​រក​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ខ្សឹប​ខ្សៀវ​ មិន​ហ៊ាន​និយាយ​គ្នា​កោកកាក​ ឬ នឹក​ឈ្មោះ​ទៅ​កន្លែង​ ដែល​​ ​កើត​ជំងឺ​ចង្រៃ​ទាំង​នោះ​ផង​ទេ​។
មាន​ថ្ងៃ​មួយ នៅ​ពេល​ដែល​​ជំងឺ​ [...]

រឿង ដើម​កោង​កាង​និង​ឈើទាល​

Saturday, September 5th, 2009

តាម​បុរាណ​បាន​ដំណាល​ត​ៗ មក​ថា​ កាល​ពី​ដើម​ឡើយ​ ដើម​កោង​កាង​ ជា​ឈើ​មួយ​ពួក​នៅ​តែ​លើ​ភ្នំ​ និង​ ជើង​ភ្នំ​ ។ ចំណែក​ដើម​ឈើ​ទាល​ទាំង​ឡាយ​ ដុះ​នៅ​តែ​ក្បែរ​មាត់​ព្រែក​មាត់​ស្ទឹង​ មាន​មាត់​អូរ​ ម្ល៉ោះ​ហើយ​ តែ​ដល់​រដូវ​ទឹក​ជ

រឿង ប្រាជ្ញា​អណ្ដើក​

Friday, September 4th, 2009

អណ្ដើក​ជា​សត្វ​រស់​នៅ​ក្នុង​ទឹក​បឹង​ក៏​បាន​លើ​គោក​ក៏​បាន​។​ហេតុ​ដើម​នោះ មាន​រឿង​ព្រេង​មួយ​និទាន​ថា​៖
ក្នុង​គ្រា​យូរ​យារ​អង្វែង​ហើយ​ ពេល​នោះ​មាន​ទឹក​ជំនន់​ធំ​ណាស់​។​សត្វ​ខ្លា ដំរី រាជ​សី​ហ៍​ រមាំង​ រមាស ក្ដាន់​ជា​ដើម​ អំពាវ​នាវ​បបួល​គ្នា​ទៅ​ពួន​នៅ​ព្រៃ​ហេមពាន្ត​ នៅ​សល់​តែ​អណ្ដើក​សកល​មួយ​ មិន​ព្រម​ទៅ​នា​នឹង​គេ​សោះ​។ លុះ​ទឹក​ជន់​មក​ដល់​ គាត់​ក៏​ហែល​លេង​ជា​មួយ​នឹង​ពពួក​មច្ឆជាតិ​ ស៊ី​មើម​ឈើ​ ឬ​ស​ឈើ​​​ ។ កំពុង​តែ​សប្បាយ​ ស្រាប់​តែ​ទឹក​ស្រក​ទៅ​វិញ​អណ្ដើក​ភ្លេច​ខ្លួន​ក៏​ជាប់​នៅ​នឹង​បង្គា ប​ឈើ​ តែលតោល​ពុំ​ដឹង​ជា​ទៅ​ខាង​ណា​នឹក​ថា​អាត្មា​អញ​​​​មុខ​ជា​ស្លាប់​ហើយ​ ព្រោះ​ដៃ​ខ្លី​ជើង​​ខ្លី​ ។ លុះ​ទឹក​ស្រក​ផុត​ពី​គល់​ឈើ​ទៅ​វិញ​ មាន​ល្បះ​ស្មៅ​ខ្ចី​ ដុះ​នៅ​គល់​ឈើ​ជា​ច្រើន​ ពេល​នោះ​មាន​ដំរី​មួយ​ ដើរ​មក​រក​បរិភោគ​ស្មៅ​ខ្ចី​ អណ្ដើក​ឃើញ​ដំរី​ហើយ​នឹក​ថា​ ” អើ​បាន​ការ​ហើយ​អញ​បោក​ដំរី​នេះ​ម្ដង​ ឲ្យ​វា​ដឹង​ដៃ​ ” អណ្ដើក​ក៏​ពន្លឺ​វាចា​ថា​ ” នរណា​មក​ធ្វើ​អ្វី​ ក្រោម​ដើម​​ឈើ​នេះ​ ?” ដំរី​ឆ្លើយ​ថា​” ខ្ញុំ​ជា​ដំរី​ “។​អណ្ដើក​ថា​ ” យើ​បង​ដំរី​ បង​ឯង​មិន​ទាន់​ដឹង​ខ្លួន​ទេ​ឬ​ ខ្លួន​ខ្ញុំ​នេះ​ ជា​អគ្គរាជ​ទូត​ ព្រះ​បាទ​ពារាណសី​ ឈ្មោះ​ថា​អ្នក​ហ្លួង​ចូល​ចិត្ត​មាណព​ ព្រះ​ករុណា​បាន​​​​ប្រើ​អញ​ឲ្យ​ចាំ​រក​ឯង​ក្នុង​ទី​នេះ​ ឥឡូវ​ប្រទះ​គ្នា​ហើយ​ ចាំ​អញ​និយាយ​ប្រាប់​ឯង​ ពូជ​ពង្ស​បង​ឯង​នេះ​ ពី​ដើម​​មក​នៅ​បម្រើ​ជា​បរិពារ​ព្រះ​រាជា​ហើយ​ស្រាប់​តែ​លួច​រត់​បាត់​យក​ទាំង​ផ្លិត​ចាមរី​របស់​លោក​ មក​ជា​មួយ​ផង​ ” ។ [...]

រឿង​ ឆ្កែ​មើល​ឃើញ​ខ្មោច

Thursday, September 3rd, 2009

ជា​ហេតុ​ភេទ​ស្រុក​ ខ្ញុំ​បាទ​ធ្លាប់​បាន​ឮ​ម្ដាយ​និង​ឪពុក​ខ្ញុំ​ គាត់​និទាន​ប្រាប់​ខ្ញុំ​ថា​៖​ បើ​ឮ​ឆ្កែ​លូ​ ឬ​ព្រុស​នៅ​ពេល​កណ្ដាល​អធ្រាត្រ​ស្ងាត់​​ នៅ​ភូមិ​ណា​ស្រុក​ណា​ ដែល​ក្រៅ​អំពី​ក្រុង​ ព្រោះ​ពុំ​សូវ​មាន​មនុស្ស​កុះ​ករ​ក្នុង​ពេល​យប់​ស្រុក​ភូមិ​នោះ​ ៗ ច្រើន​កើត​ជំងឺ​ ពុំ​សូវ​មាន​សេចក្ដី​

រឿង ជ្រូក​បាន​ជា​ឈ្មោះ​ឆ្នាំ​កុរ​

Thursday, September 3rd, 2009

រឿង​នេះ ​ដើម​ឡើយ​ មាន​សេចក្ដី​និទាន​ថា​ៈ
មាន​សេដ្ឋី​កុដុម្ពិក​ម្នាក់​ មាន​​សម្បត្តិ​ទ្រព្យ​​​ស្ដុក​ស្ដម្ភ​ ហើយ​មាន​កូន​មួយ តែ​អកុសល​ កូន​នោះ​កើត​មក​ មាន​ខ្លួន​ប្រាណ​ជា​សត្វ​ជ្រូក​ ។ ឪពុក​ម្ដាយ​អន់​ចិត្ត​ ពន់​ពេក​ ព្រោះ​កូន​មាន​ភាព​ជា​សត្វ​ កូន​នោះ​ឆាប់​ចេះ​ដើរ​ ចេះ​និយាយ​ភាសា​មនុស្ស​ ឧស្សាហ៍​ព្យាយាម​ មិន​មាន​

រឿង បក្សី​លៀង​អរក្ខ

Wednesday, September 2nd, 2009

នេះ​នឹង​ថ្លា​ថ្លែង​ពី​រឿង​សត្វ​ទាំង​ឡាយ កើត​ចលាចល​ដោយ​សារ​សត្វ​ផង​គ្នា​ មាន​ជំងឺ​ ហើរ​ដើរ​ស្វែង​រក​មេមត់​មក​ជួយ​មើល​។
កេរ​​​​កាល​នោះ​ មាន​សត្វ​ព្រាប​មួយ​មាន​ទុក្ខ​ដោយ​ឆ្លង​ទន្លេ​មិន​រួច​ ម្ល៉ោះ​ហើយ ព្រាប​ចេះ​ត្រូវ​ថ្ងូរ​រហ៊ឹះ​សុំ​អោយ​គេ​ជួយ​ ។ ត្រង់​នេះ​