“អនិច្ចាតោថ្មលោកកសាង
មើលថាថាងយ៉ាងរស់ស្ទុះប្រែប្រាយ
ឥឡូវមកធ្លាយធ្លាក់បាក់ខ្ចាត់ខ្ចាយ
ស្តាយអើយស្តាយមិនគួរមកពិការ។
មានអ្នកព្រៃចង្រៃឥតគំនិត
ទៅសំលៀងកាំបិតគ្រឿងប្រហារ
ឲ្យខូងខូចខាតសាច់បង់អសារ
មិនស្តាយការស្នាដៃបុរាណសោះ។
ឱតោអើយតោឈរមិនមើលមៀង
មកឲ្យគេសំលៀងខ្នងតោចុះ
ម្តេចមិនខឹងខាំវាសំលៀងនោះ
ឲ្យវាលុះក្តីមរណ៍យក៍វាទៅ”។
ខាងលើនេះជាកថាខណ្ឌនៃកំណាព្យដ៏ល្បីល្បាញ ដកស្រង់ចេញពីអត្ថបទកំណាព្យ“និរាសនគរវត្ត”របស់ឧកញ៉ាសុត្តន្ត ប្រីជា ឥន្ទ ហើយមិនមែនមានតែ“និរាសនគរវត្ត”មួយនេះទេ លោកឧកញ៉ាមានបទនិពន្ធជាច្រើន ជាពិសេសមនុស្សខ្មែរគ្រប់រូបក៏បានស្គាល់រូបលោកតាមរយៈស្នាដៃ“គតិ លោក”ដ៏មានអត្ថន័យដ៏ជ្រាលជ្រៅ។
Archive for the ‘វីរបុរសខ្មែរ’ Category
ឧកញ៉ាសុត្តន្តប្រីជាឥន្ទ,កវីនិពន្ធខ្មែរដ៏មហិមា
Thursday, September 10th, 2009ព្រះរាជជីវប្រវត្តិនៃសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត
Tuesday, August 25th, 2009រៀបរៀងដោយព្រះមុនីកោសល សូរ ហាយ តាមឯកសារខ្លះរបស់ព្រះឃោសធម្ម ប៉ុណ្យ សុម្ភោជ និងលោកទ្រិញ វ៉ាញ ១៩៧០ (ចម្លងចេញពីទស្សនាវដ្ដី អក្សរសាស្ត្រ មនុស្សសាស្ត្រ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ) លេខពិសេស ខែធ្នូ ឆ្នាំ១៩៩៨ និងលេខពិសេស ខែមករា កុម្ភៈ មីនា ឆ្នាំ១៩៩៩។
ខ្ញុំព្រះករុណាអាត្មាភាព ជាសមាជិកនៃ គណៈកម្មការឃោសនា ដោយមានលោកទ្រិញ វ៉ាញ ជាប្រធាននៃគណៈកម្មការ អស់លោកជាសមាជិកគណៈកម្មការទាំងអស់មានលោក លាង ហាប់អាន ជាដើម បានផ្ទុកផ្ដាក់នូវការស្រាវជ្រាវរៀបរៀងព្រះរាជជីវប្រវត្តិ នៃសម្ដេចព្រះសង្ឃរាជមកលើខ្ញុំព្រះករុណាអាត្មាភាព ដូចមានលិខិតលេខ ៨៤៤ ព.ប ចុះថ្ងៃ ទី៧ ខែតុលា ឆ្នាំ១៩៦៩ ជាលិខិតលោក លាង ហាប់អាន នាយកវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដែលតម្រូវមកលើខ្លួនខ្ញុំព្រះករុណាអត្មាភាពឲ្យស្រាវជ្រាវ រៀបរៀងព្រះរាជជីវប្រវត្តិនៃសម្ដេចព្រះសង្ឃរាជជាអម្ចាស់។
ខ្ញុំ ព្រះករុណាអត្មាភាព សូមទទួលការនេះដោយគោរព តាមសមានឆន្ទៈនៃគណៈកម្មការ។ ព្រះរាជជីវប្រវត្តិនៃសម្ដេចព្រះសង្ឃរាជនេះ ខ្ញុំព្រះករុណាអត្មាភាពសូមចែកជាបរិច្ឆេទ១២ ដើម្បីឲ្យងាយមើលចំណាំក្នុងបរិច្ឆេទមួយៗ តាមរយៈកាលនៃព្រះជីវភាព ព្រះវីរយភាព និងព្រះករណីយកិច្ចនៃ សម្ដេចព្រះសង្ឃរាជ ព្រមទាំងឲ្យងាយស្រួលក្នុងការរៀបរៀងវែកញែកសេចក្ដី ដូចតទៅនេះ៖
វីរបុរសជាតិខ្មែរ លោក អាចារ្យ ហែម ចៀវ
Thursday, August 13th, 2009វ័យ១៦ ឆ្នាំក៏ចូលមកដល់ លោកមេស្រុកហែមនិងភរិយាបានជំនុំគ្នា អំពីការបំបួសកូនជាសាមណេរ ហើយមូលមតិថា ត្រូវបំបួសនៅវត្តឧណ្ណាលោម ហើយអោយគង់សំនាក់ សិក្សាបដិបត្តិធម៌នៅវត្តអុណ្ណាលោមដដែល ។ លុះបួសរួចហើយសាមណេរចៀវទន្ទេញមេសូត្រ (មូលវេយ្យាករណ៍បាលី)ចាំយ៉ាងស្ទាត់ជំនាញ ។
ថ្ងៃខែចេះ តែកន្លងជាលំដាប់…សាមណេរ ហែម ចៀវ អាយុបាន២០ឆ្នាំ ក៏បំពេញឧបសម្បទា ជាភិក្ខុភាវ ក្នុងពុទ្ធសីមានៅវត្តលង្កា ដែលមានព្រះមហាវិមលធម្ម ថោង (ចាងហ្វាងសាលាបាលីជាន់ខ្ពស់មុនដំបូង) ជាឧបជ្ឈាយ មានព្រះគ្រូបវរវិជ្ជា ល្វី អែម និងព្រះគ្រូសង្ឃសត្ថា ជួន-ណាត ជាគ្រូសូត្រ។ នៅពេលបំពេញជាភិក្ខុហើយ លោកក៏បានប្រឡងចូលរៀនសាលាបាលីជាន់ខ្ពស់ជាប់ដូច
ជីវប្រវត្ដិ អ្នកនិពន្ធកំណាព្យដ៏ល្បីក្នុងស្រុកខ្មែរ
Monday, August 10th, 2009អ្នកភិរម្យភាសាអ៊ូ ឈ្មោះពេញ អ៊ុក អ៊ូ ហៅង៉ុយ កើតនៅគ.ស ១៨៦៥ ព.ស ២៤០៨ នៅ ភូមិអណ្ដូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ ខេត្ដកណ្ដាល។ បិតាលោកនាម អ៊ុក ធ្វើមេឃុំកំបូល មានគោរម្យងារជា ចៅពញាធម្មធារា។ ចៅពញាអ៊ុកជាប់សាច់ញាតិ នឹងម្ចាស់ប៉ុក។ មាតាលោកនាម អៀង ជាបុត្រីរបស់ចៅពញា ម៉ុក មេឃុំស្ពានថ្ម ស្រុកជាមួ
