បុរសកម្មករខ្មែរម្នាក់ អាយុ៣៧ឆ្នាំបានស្លាប់ពេលដែលទាហានប៉ារ៉ាសៀមជាច្រើននាក់ ស្ទាក់បាញ់រូបគាត់និងកម្មករ២៣នាក់ ទៀតនៅខាងជើងព្រលានដូនពោធិ៍ ហៅភ្នំអាណាត់ ជំរៅពីព្រំដែនកម្ពុជាប្រមាណ៤គ.ម ក្នុងស្រុកឈុនហាន ខេត្តស៊ីសាកេត។កម្មករទាំង២៤នាក់ជាអ្នកស៊ីឈ្នួលកាប់ឈើនៅទីនោះ បានត្រូវពួកទាហានសៀមព័ទ្ធបាញ់ ប្រហារកាលពីព្រឹកថ្ងៃទី១៩ធ្នូ២០០៩វេលាម៉ោង៨ព្រឹក។
យោធានិងប៉ូលីសកម្ពុជាឈរជើងនៅព្រំដែនស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមាន ជ័យនិយាយថា ទាហានប៉ារ៉ាសៀម បានបាញ់មកលើកម្មករទាំងនោះដោយប្រើកាំភ្លើងB40, M79 និងកាំភ្លើងដៃជាច្រើនគ្រាប់ទៅលើអ្នកគ្មានអាវុធទាំងនោះដែលជា កម្មករស៊ីឈ្នួលកាប់ឈើ។
កម្មករដែលបាត់បង់ជីវិតនោះមានឈ្មោះថាអ៊ិន សារិទ្ធជាអ្នកស្រុកពារាំង ខេត្តព្រៃ វែង បានទៅស្នាក់នៅបណ្តោះអាសន្ននៅភូមិស្រះជ្រៃ ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យដើម្បីរកទទួលទានចិញ្ចឹមជីវិត។អ៊ិនសារិទ្ធបាន ត្រូវទាហានសៀមបាញ់ចំធ្លាយពីខ្នងទៅដើមដោះខាងឆ្វេង។
ក្នុងពេលដែលរត់គេចនោះពួកកម្មករ២៣នាក់ទៀតនោះបានអូសយកសពអ៊ិន សារិទ្ធមកដីខ្មែរវិញបាន។បើធៀបនឹងការ បាញ់ប្រហារកាលពីគ្រាមុនការបាញ់ប្រហារលើកនេះមានសភាពធំដោយមាន ទាំងការបាញ់រ៉ុក្កែតB40 និងកាំភ្លើងM79ផង។រាល់ការបាញ់សមា្លប់កន្លងមកនេះពួកសៀមមិនដែល ស្វែងរកជនដៃដល់ឃើញឡើយ ហើយក៏មិនដែលមានដំណោះស្រាយអ្វីដែរ។
