ការធ្វើដំណើរមកទិសខាងលិចដោយជនជាតិថៃ-លាវ ជាព្រឹត្តិការណ៍ថ្មីថ្មោងមួយ ពី ព្រោះវាទើបបានប្រព្រឹត្តឡើង នៅពាក់កណ្តាលសតវត្សរ៍ទី១៣នៃគ្រិស្តសករាជ ។ រីឯការបង្កើតប្រទេសថៃនិងលាវនៅលើទឹកដីខ្មែរ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលគេស្គាល់នូវការវិវត្តន៍ដ៏ច្បាស់លាស់របស់វា ។
បញ្ហានេះត្រូវបានអ្នកស្រាវជ្រាវជាច្រើននាក់យកមកលាតត្រដាង ក្នុងសៀវភៅប្រវត្តិសាស្ត្រ នៃភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ ។ បញ្ហាដែលបណ្តាអ្នកស្រាវជ្រាវបានបង្ហាញ គឺទឹកដីមួយភាគធំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះជាទឹកដីរបស់ខ្មែរ ទាំងមូល ពោលគឺមុនការបង្កើតប្រទេសថៃនិងលាវនៅសតវត្សរ៍ទី១៣នៃគ្រិស្តសករាជ និងប្រទេសវៀតណាមខាងត្បូងនាដើមសតវត្សរ៍ទី១៧នៃគ្រិស្តសករាជ ។ នេះជាការពិតនៃប្រវត្តិសាស្ត្ររបស់ជនជាតិខ្មែរ ដែលខ្មែរគ្រប់រូបគប្បីចងចាំ ។ ម្យ៉ាងទៀតជនជាតិ ខ្មែរ ក៏មានតួនាទីជាប្រវត្តិសាស្ត្រក្នុងការផ្ទេរចំណេះដឹងវិទ្យាសាស្ត្រ ឱ្យជនជាតិថៃផង ដែរ ។
គួររំលឹកឡើងវិញថា ក្នុងរជ្ជកាលរបស់ព្រះបាទសុរិយាវរ្ម័នទី២ ដែលបានសាងសង់អង្គរវត្ត ជនជាតិថៃដែលពុំ ទាន់បានបង្កើតរដ្ឋរបស់ខ្លួនឯងនៅឡើយបានស៊ីឈ្នួលខ្មែរ ដោយមាននាទីជាមេទ័ព ឬជាអ្នកលីសែង ជីកដីឱ្យខ្មែរ ដែលចាស់ៗជំនាន់នោះហៅថា អាជាប់ជីក ។ មានចម្លាក់នៃមេទ័ពសៀមត្រូវបានគេឆ្លាក់នៅលើជញ្ជាំងប្រាសាទអង្គរ វត្តជាភស្តុតាងស្រាប់ ។
លក្ខណៈពិសេសរបស់មេទ័ពនិងកូនទ័ពថៃនា សម័យនោះខុសប្លែកពីកងទ័ពខ្មែរ គឺពួកគេមានលក្ខណៈចិន ។ តាមរូបចម្លាក់ គេអាចសន្និដ្ឋានថា មនុស្សថៃពុំទាន់កាត់ផ្សំជាមួយខ្មែរនិងកុលសម្ព័ន្ធខ្មែរមននៅឡើយ ទេ ហើយបើមានការកាត់ផ្សំ ក៏នៅមាន កម្រិតតិចតួចដែរ ។

ក្រមុំជនជាតិឡាវ ឬលាវ
តាមរយៈនៃការសិក្សាថ្មីៗនេះ សាស្ត្រាចារ្យផ្នែកប្រវត្តិវិទ្យាជាច្រើននៃសកលវិទ្យា ល័យភ្នំពេញបានឱ្យដឹងទៀតថា ជនជាតិថៃសុទ្ធសព្វថៃ្ងនេះ នៅរស់នៅប្រទេសចិនយ៉ាងច្រើនកុះករនៅឡើយ ដោយមនុស្សកុលសម្ព័ន្ធទាំងនោះពុំទាន់កាត់ផ្សំជាមួយខ្មែរនិងខ្មែរ ព្រៃភ្នំទេគឺ នៅរក្សាទម្រង់វប្បធម៌ដើមរបស់ខ្លួន ។ រីឯរូបរាងកាយក៏ដូច្នោះដែរ ។ នេះសឱ្យឃើញថា វប្បធម៌ថៃ ក៏ដូចជាមនុស្សសាស្ត្រមានលក្ខណៈផ្សំសំយោគ ជាមូលហេតុដែលធ្វើឱ្យមានលក្ខណៈ ស្រដៀងប្រហាក់ប្រហែលនឹងខ្មែរ ។ ស្ថានភាពនេះពុំមែនជាការចៃដន្យឡើយ ត្រង់ចំណុចនេះប្រវត្តិសាស្ត្រអតីតអាច បំភ្លឺនូវបច្ចុប្បន្ន កាលបាន ។
ក្រមុំថៃក្នុងសម្លៀកបំពាក់ប្រពៃណីដែលចំឡងពីវប្បធ៌មខ្មែរ
បណ្ឌិត មីសែល ត្រាណេបានបញ្ជាក់ដែរថា គេពុំដែលបានជួបប្រទះនូវបុរាណស្ថានថៃមុនសតវត្សរ៍ទី១៣ ក្នុងរាជាណាចក្រថៃបច្ចុប្បន្នឡើយ ដូច្នេះគ្រប់ការណ៌អំពីប្រភពនៃវប្បធម៌-អារ្យធម៌ ខ្មែរបុរាណយើង ត្រូវសិក្សានូវកំណាយទាំងប៉ុន្មានដែលគេបានប្រព្រឹត្តធ្វើឡើង ក្នុងភូមិភាគនេះ ។
បណ្ឌិត មីសែល ត្រាណេ បានបន្តទៀតថា ការដែលមិនសិក្សានូវសំណង់វប្បធម៌ទាំងនោះ អាចនាំមកនូវកង្វះ ខាតមួយយ៉ាងដំណំ ដែលយើងពុំអាចយល់បានឡើយ ព្រោះថាវាជាកត្តាធ្វើឱ្យប្រវត្តិសាស្ត្រខ្មែរបាត់ទម្រង់ដើមពិតៗ របស់ខ្លួន ។
ជនជាតិថៃសព្វថៃ្ងកំពុងមានវិបត្តិផ្នែកសតិសម្បជញ្ញៈជាតិ ព្រោះថាមរតកវប្បធម៌ទាំងប៉ុន្មានដែលខ្លួនមាននៅក្នុងទឹកដីខ្លួន សព្វថៃនេះ ពុំមែនជាសមិទ្ធផលរបស់បុព្វការីជនរបស់ខ្លួនឡើយ គឺជារបស់ពួកខ្មែរ-មនទាំងអស់ ។
អ្វីដែលអ្នកស្រាវជ្រាវបានពោល បង្ហាញខាងលើនេះ គឺជាចំណុចខ្សោយរបស់ប្រវត្តិសាស្ត្រថៃ ហើយទោះជា យ៉ាងណា គេពុំអាចកែប្រែប្រវត្តិសាស្ត្រខ្មែរបានឡើយ៕

