មានជនជាតិខ្មែរជាច្រើនជជែកដេញដោលគ្នាពីអត្ថន័យនៃពាក្យបាងកក ។ ខ្លះ ថាពាក្យបាងកកមកពីពាក្យខ្មែរបឹងកក់, ខ្លះថាជាពាក្យថៃសុទ្ធ ។
បាងកក(Bangkok)ជាឈ្មោះរាជធានីនៃព្រះរាជាណាចក្រថៃបច្ចុប្បន្ន ដែលបានស្ថាបនាឡើងក្នុងសម័យរតនកូសិន ក្រោយការបំផ្លាញទីក្រុងអយុធ្យាដោយកងទ័ពភូមានៅឆ្នាំ ១៥៦៧ ។ ក្រោយព្រឹត្តិការណ៍ដ៏ជូរចត់នាពាក់កណ្តាលទី២នៃសតវត្សរ៍ទី១៦នោះមក ព្រះមហាក្សត្រថៃក៏បានសម្រេចព្រះទ័យជម្លៀសទីក្រុងចាស់ ដែលត្រូវខ្ទេចខ្ទាំដោយភ្លើងសង្គ្រាមទៅកាន់តំបន់មួយថ្មីប្រកបដោយបឹងបួរឆ្ងាយពីរាជវាំងចាស់ប្រមាណ៦០គីឡូម៉ែត្រ ។ ទីក្រុងថ្មីនេះមានឈ្មោះថា“បាងកក”ឬ“ក្រុងថេបមហានគរ”ស្ថិតនៅខាងឆ្វេងនៃទន្លេមេណាម (MENAM) ឬ“មាតាទឹក”។
តើឈ្មោះបាងកកមកពីប្រភពណា ហើយមានអត្ថន័យយ៉ាងដូចម្តេច?
លោកបណ្ឌិត មីសែល ត្រាណេ អ្នកឯកទេសខាងបុរាណវិទ្យាបាននិយាយថា
ពិនិត្យលើផែនទីបុរាណមួយ ដែលគូរនៅឆ្នាំ១៦៨៦នៃគ្រឹស្តសករាជ ដោយលោក ឌុយ វ៉ាល់ គេនឹងឃើញពាក្យបាងកកនៅក្នុងផែនទីបុរាណនោះ ក៏ប៉ុន្តែទីនោះពុំទាន់ក្លាយ ទៅជាទីក្រុងរបស់ប្រទេសថៃនាសម័យនោះនៅឡើយទេ តាមពិតគឺអយុធ្យាទេដែលជារាជធានី ព្រោះមានព្រះមហាក្សត្រគង់នៅ ។ ម្យ៉ាងទៀតពាក្យបាងកកនេះ សរសេរខុសសព្វថៃដោយគ្មានអក្សរ“G”ទេ ។ តើមកពីហេតុអ្វី?
ក្នុងការស្រាវជ្រាវគេបានជួបការលំបាកជាច្រើនពីព្រោះបញ្ហានេះអ្នកស្រាវជ្រាវផ្នែកវប្បធម៌អារ្យធម៌ថៃពុំមាន លទ្ធភាពនឹងពន្យល់ឱ្យបានច្បាស់លាស់ឡើយ ។ ម្យ៉ាងទៀតក្នុងការសាកសួរជាទូទៅជនជាតិថៃចូលចិត្តពាក្យ“ក្រុងថេប” (ទីក្រុងទេវតា)ច្រើនជាងពាក្យបាងកក ។ លើសពីនេះទៀតការនិយមពាក្យក្រុងថេបមានសារសំខាន់ណាស់ ព្រោះវា ជានិមិត្តរូបនៃភាពរីកចម្រើនរុងរឿងកប់កំពូលនៃប្រទេសជាតិរបស់គេក្នុង អំឡុងពេលបីទសវត្សរ៍ចុងក្រោយនេះ ។
បញ្ញវន្តថៃពុំទាន់យល់ន័យនៃពាក្យបាងកកឡើយ ហើយជួនកាលមានអ្នកខ្លះថែមទាំងភ័ន្តច្រឡំរវាងពាក្យបាង(BANG)និងពាក្យបាន(BAN)ដែលមានន័យថា“ស្រុក,ភូមិ” ដូចជាបានកាពិ, បានសាលា(BANKAPI, BANSALA)…ដែលមានន័យថាភូមិកាពិ,ភូមិសាលាថែមទៀតផង ។ តាមពិតពាក្យទាំងពីរនេះមានន័យខុសគ្នា ។
នៅក្នុងក្បួនពុទ្ធទំនាយខ្មែរបានរក្សានូវស្លាកស្នាមនៃឈ្មោះស្រុកដើមជាភាសាខ្មែរ ។
ឯកសារគម្ពីរពុទ្ធទំនាយខ្មែរបានឱ្យដឹងថា ដើមឡើយទីក្រុងអយុធ្យាមានឈ្មោះថា“បឹងស្នោ” ។ ថ្វីត្បិតតែគេពុំ ទាន់ដឹងនូវកាលបរិច្ឆេទនៃគម្ពីរបុរាណនេះក៏ដោយ ក៏ប៉ុន្តែខ្មែរយើងនាសម័យអាណានិគមបារាំងបានស្គាល់ឯកសារនេះ។ មានន័យថាបានចងក្រងវាមុនសតវត្សរ៍ទី១៩នៃគ្រិស្តសករាជ ពោលគឺស្ថិតក្នុងសម័យក្រោយអង្គរ ឬលង្វែក ។
នៅក្នុងបទសម្ភាសន៍មួយ(អំឡុងទសវត្សរ៍ទី៩០នៃសតវត្សរ៍ទី២០) ចៅអធិការខ្មែរ សុរិន្ទម្នាក់មានព្រះជន្មជិត៨៧វស្សាបានមានសង្ឃដីការថា៖ “បឹងស្នោ សំដៅទៅលើមឿងកក់ (ទីក្រុងបាងកកសព្វថៃ្ង) ។ រីឯបឹងម្កាក គឺសំដៅទៅមឿង(ខេត្ត)សុខោទ័យស្រីជិនល័យឯណោះវិញ” ។ ព្រះចៅអធិការវត្តអង្គនេះក៏បានលើកហេតុផលថា “ដើមឡើយនៅមឿងកក់(មឿងគឺពាក្យថៃមានន័យថា ទីក្រុង និងកក់ស្មើនឹងពាក្យខ្មែរកុះករ, ចំនួនច្រើន)ពុំមានមនុស្សរស់នៅទេ បន្ទាប់មកទៀតក៏មានមនុស្សជាច្រើនមករស់នៅ ហើយក៏បានកើតឡើងជាមឿង ឬបុរី…បានជាហៅថាមឿងកក់ទៅ” ។
ការពន្យល់នេះអាចឆ្លុះបញ្ចាំងនូវមួយភាគនៃការពិត ដែលខុសពីការពន្យល់របស់ជនជាតិថៃចំពោះពាក្យពីរម៉ាត់ “បាង និង កក់”នេះ។ទោះបីជនជាតិថៃខ្លះខិតខំប្រឹង ប្រែងពន្យល់យ៉ាងណាក៏ដោយ ដោយសារតែពាក្យ“កក់”ជាពាក្យខ្មែរ ហើយអ្នកដែលពន្យល់មិនចេះភាសាខ្មែរ ទើបគេមិនអាចយល់ន័យបាន ។
ក្នុងរឿងទាក់ទងគ្នានេះដែរ ជនជាតិខ្មែរនៅក្នុង ព្រះរាជាណាចក្រថៃបច្ចុប្បន្នមួយភាគធំប្រើពាក្យ“បាន”ជាភាសាថៃជំនួសពាក្យភូមិ ដែលជាពាក្យខ្មែរទៅវិញ ។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៤៩មក រាជរដ្ឋាភិបាលថៃបានចាប់ផ្តើមនយោបាយថៃរូបនីយកម្មនៃជនជាតិភាគតិចក្នុង ព្រះរាជនគររបស់គេ ដោយផ្លាស់ឈ្មោះទីតាំងភូមិស្រុកមួយចំនួនធំ ហើយអំណាចកណ្តាលថៃបានបន្តធ្វើបែបនេះរហូតមកដល់សព្វ ថៃ្ង ជាពិសេសនៅតំបន់ណាដែលជនជាតិថៃពីកំណើតមានចំនួនតិច ។
តើគេអាចសន្និដ្ឋានពាក្យបាងកកមានន័យដូចពាក្យបឹងកក់នៅរាជធានីភ្នំពេញយើងនេះដែរឬទេ?
ចំពោះសំណួរនេះ លោកមីសែលបានធ្វើការបកស្រាយ ដោយឈរលើការស្រាវ ជ្រាវឈ្មោះភូមិស្រុកមួយចំនួនក្នុងរាជធានីភ្នំពេញ ។
តាមការពិនិត្យឱ្យហ្មត់ចត់ទៅឈ្មោះភូមិស្រុកឬទីតាំងមួយចំនួនដែលស្ថិតនៅជុំវិញទីក្រុងបាងកកសព្វថៃនេះ ជនជាតិថៃបានរក្សាឈ្មោះខ្មែរមួយចំនួនធំដូចជា៖ សំរោង, សង្កែ, គោក ៘ នេះជាភស្តុតាង បង្ហាញនូវវត្តមានរបស់ជនជាតិខ្មែរនៅក្នុងតំបន់នេះនៅក្នុងអតីតកាលមិនយូរប៉ុន្មាន ។
រីឯពាក្យ“ក្រុងថេបមហានគរ”វិញ ពាក្យនេះពិតជាបានតាំងឡើងតាមលំនាំនៃពាក្យខ្មែរសុទ្ធសាធ ហើយដែល ជាឈ្មោះរបស់រាជធានីខ្មែរបុរាណនាឆ្នាំ១៦០១ដែលមានដូច តទៅ៖ “ក្រុងកម្ពុជាធិបតីស្រីឥន្ទ្រីបាតរុរត្នមហានគរ” ។ នេះបើតាមឯកសារសាវតារវត្តសម្បុកឆ្នាំ១៦០១នៃគ្រិស្តសករាជ ។ បុព្វហេតុដែលបណ្តាលឱ្យជនជាតិថៃយកឈ្មោះ ទីក្រុងរបស់ខ្លួនតាមលំនាំនៃឈ្មោះរាជធានីខ្មែរ គឺមានអត្ថន័យសាសនាដែលនាំមកនូវសិរីមង្គលជ័យជម្នះ ។
សរុបសេចក្តីមកពាក្យបាងកក ឬសនកក់ ដែលមាននៅក្នុងផែនទីនៃឆ្នាំ១៦៨៦នោះ ពុំមែនជាពាក្យថៃឡើយ ហើយអាចកើតចេញពីពាក្យបឹងកក់ ពោលគឺបឹងដែលមានដើមកក់ដុះយ៉ាងច្រើនកុះករដូចបឹងកក់ដែលមាននៅទីក្រុង ភ្នំពេញអ៊ីចឹង ក៏ប៉ុន្តែនេះគ្រាន់តែជាសម្មតិកម្មមួយប៉ុណ្ណោះ៕
( cambodiaonlinenews )


វាជាពាក្យខ្មែរសុទ្ធ១០០%
បឺងកក់ជាពាក្យខ្មែរ១០០%គឺបឺងដែលមានដើមកក់ដុះ។
មហាក្សតយ៍ជាពាក្យខ្មែរ១០០%
កងកម្លាំងទ៍ពជាពាក្យខ្មែរ១០០%
កោះជាពាក្យខ្មែរ១០០%
សួស្តី!
Based on the Bangkok article, some Siamese people would like the Bangkok Post to change its newspaper name to Krong Tep Mohanokor Post in stead of Bangkok Post.
I’m not sure the reasons why they asked for the change. One reason, they raised was that it does not stand for the common name of this capital since most people refer to Krong Tep Mohanokor.