ថ្ងៃនេះ* គឺជាថ្ងៃប្រវត្តិសាស្ត្រងថ្មីមួយទៀតហើយ សម្រាប់ប្រទេសកម្ពុជា។ សម្រាប់កម្ពុជា គឺថ្ងៃជោគជ័យ និងរីករាយ ឯសម្រាប់ប្រទេសថៃវិញ គឺជាថ្ងៃបរាជ័យ និងអាម៉ាសមុខ ម្ដងហើយម្ដងទៀត។
កម្ពុជា ថ្ងៃនេះបានសម្រេចដោយជោគជ័យនៅលើសមរភូមិការទូតរបស់ខ្លួន ប្រឈមនឹងប្រទេសថៃជាមារ ដោយបានជាប់ឆ្នោតចូលជាសមាជិក គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាមហាសន្និបាទលើកទី១៧ របស់អង្គការយូណេស្កូ នៅឯទីក្រុងប៉ារីស ប្រទេសបារាំង។
ភាពជោគជ័យនៃប្រទេសកម្ពុជាគ្រានេះ ជាថ្មីម្ដងទៀត សម្ដែងឲ្យឃើញពីបរាជ័យនៃភាពឈ្នានីសរបស់ប្រទេសថៃ ដែលបានខិតខំប្រឆាំងនឹងបេក្ខភាពរបស់ប្រទេសកម្ពុជាចូលទៅក្នុង គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនេះ។ ប្រទេសថៃតែងតែចិញ្ចឹមចិត្តប្រឆាំង នឹងប្រទេសកម្ពុជាគ្រប់វេទិកាពិភពលោក ដោយខំដើរឡប់ប៊ី និងយកហេតុផលឥតសមហេតុសមផលថាសមាជិកភាពរបស់កម្ពុជានឹងធ្វើឲ្យ មានភាពប្រេះឆាកាន់តែខ្លាំងឡើងរវាងប្រទេសកម្ពុជា-ថៃ។
តាមពិតទៅទំនាក់ទំនងកម្ពុជា-ថៃដែលកើតឡើងរហូតមកដល់ពេលនេះ គឺគ្មានអ្វីក្រៅពីបង្កឡើងដោយថៃខ្លួនឯងសោះនោះឡើយ។ ភាពជោគជ័យរបស់កម្ពុជានាថ្ងៃនេះ គឺជាកំភ្លៀងមួយថ្មីទៀតដែលទះចំមុខប្រទេសថៃ នៅលើឆាកអន្តរជាតិ។
សម្រាប់ប្រទេសថៃ ថ្ងៃនេះប្រហែលជាគេដឹងហើយពីភាពទន់ខ្សោយនៃនយោបាយការទូតរបស់គេ បើប្រៀបធៀបជាមួយប្រទេសកម្ពុជា។ ហើយប្រទេសថៃក៏ប្រហែលជាដឹងហើយថា គ្មានប្រទេសណាមួយនៅលើពិភពលោកយល់ឯកភាពពីកលមាយា និងភាពពិសពុលរបស់ខ្លួនមកលើប្រទេសជិតខាង តួយ៉ាងដូចកម្ពុជានេះឡើយ។
វាល្មមដល់ពេលដែលប្រទេសថៃត្រូវឈប់ដើរតួជាមារប្រឆាំងនឹង ប្រទេសខ្មែរទៀតហើយ ដ្បិតជ័យជម្នះផ្ទួនៗរបស់ប្រទេសកម្ពុជានារយៈកាលកន្លងមកបាន ស្ដែងចេញឲ្យឃើញច្បាស់ណាស់ថា ប្រទេសថៃមិនអាចយកឈ្នះលើកម្ពុជា ដែលប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ និងមានភាពចាស់ទុំខាងនយោបាយការបរទេស គោរពច្បាប់ទម្លាប់អន្តរជាតិបែបប្រទេសខ្មែរនេះណាស់។
ថៃគួរតែសិក្សាពីខ្លួនឯងឡើងវិញ និងគួរឈប់ឈ្នានីសប្រទេសជិតខាង ហើយគួរបែរមកអបអរជាមួយកម្ពុជា ខណៈដែលវត្ថុបំណងរបស់កម្ពុជា គឺគ្មានអ្វីក្រៅពីចូលរួមនៅក្នុងសង្គមអន្តរជាតិ ដើម្បីបុព្វហេតុមនុស្សលោកនោះឡើយ។
ជយោព្រះរាជាណាចក្រកម្ពុជា! បរាជ័យទៀតហើយ ថៃឡេនដ៍!
*ត្រូវនឹងថ្ងៃម្សិលមិញនៅទីក្រុងប៉ារីស ប្រទេសបារាំង
ប្រពភ៖ http://sopheak.wordpress.com

អភិសិទ្ធិកុំស្មានថាកើតនៅអង់គ្លេសរៀននៅអង់គ្លេសគ្រាន់បើជាងហុនសែន។
សួម្បីតែមន្ត្រីក្រសួងការបរទេសសៀមកាសិទភីរមក៍សុំទោសហុនសែនដែរ។
នៅស្រុកខ្មែរបក្សប្រឆាំងខ្មែរមិនដែលសុំទោសហុនសែនផងដល់់ទៅ
មន្ត្រីក្រសួងការបរទេសសៀមកាសិទភីរមបានសុំទោសហុនសែនដួចជា
អន់ជាងហុនសែនមែនទែន។