សារព័ត៌មានក្នុងស្រុករបស់ថៃបានផ្សាយអោយដឹងថា អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានមានបំណងចង់មកនិយាយអរគុណចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងទឹកដីកម្ពុជា។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ខៀវ កាញារីទ្ធ បានថ្លែងថា លោកបានទទួលព័ត៌មានបែបនេះដែរ តែមិនទាន់ដឹងអំពីកាលបរិច្ឆេទនៃការមកដល់របស់លោកថាក់ស៊ីននោះ ទេ។
Archive for October, 2009
លោក ថាក់ស៊ីន ចង់មកអរគុណលោកនាយករដ្ឋមន្ត្រីខ្មែរ
Thursday, October 29th, 2009បរាជ័យទៀតហើយ ថៃឡេនដ៍
Wednesday, October 28th, 2009ថ្ងៃនេះ* គឺជាថ្ងៃប្រវត្តិសាស្ត្រងថ្មីមួយទៀតហើយ សម្រាប់ប្រទេសកម្ពុជា។ សម្រាប់កម្ពុជា គឺថ្ងៃជោគជ័យ និងរីករាយ ឯសម្រាប់ប្រទេសថៃវិញ គឺជាថ្ងៃបរាជ័យ និងអាម៉ាសមុខ ម្ដងហើយម្ដងទៀត។
កម្ពុជា ថ្ងៃនេះបានសម្រេចដោយជោគជ័យនៅលើសមរភូមិការទូតរបស់ខ្លួន ប្រឈមនឹងប្រទេសថៃជាមារ ដោយបានជាប់ឆ្នោតចូលជាសមាជិក គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាមហាសន្និបាទលើកទី១៧ របស់អង្គការយូណេស្កូ នៅឯទីក្រុងប៉ារីស ប្រទេសបារាំង។
ទ័ពកម្ពុជាប្រុងជើងការចលនាទាហានសៀមកំពុងស្ថិតក្រោមការឃ្លាំមើលព្រោះតែមានសភាពមិនប្រក្រតី
Tuesday, October 27th, 2009ប្រាសាទព្រះវិហារ៖បណ្ដាកងកម្លាំងកម្ពុជាដែលឈរជើងនៅតំបន់ ប្រាសាទព្រះវិហាររបស់ខ្មែរ ត្រូវបានដាក់ឱ្យពង្រឹងជើងព្រួលគ្រប់ទីតាំងតាមបន្ទាត់ខ្សែត្រៀម ទាំងអស់ខណៈការឃ្លាំមើលពីសកម្មភាព ទាហានសៀមហាក់ដូចជាមានការចាប់ផ្ដើមពង្រឹង កម្លាំងខុស
ប្រជាជនថៃចង់បានថាក់ស៊ីនធ្វើជានាយករដ្ឋមន្ត្រីជាងអាប់ភិស៊ីត
Tuesday, October 27th, 2009អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រាមានសម្លេងនាំមុខនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោកអាប់ ភិស៊ីត វេចាជីវ៉ា នៅក្នុងការស្ទង់មតិរបស់សាកលវិទ្យាល័យ Assumption នៅពេលអ្នកឆ្លើយសំណួរគាំទ្រថាក់ស៊ីនច្រើនជាងអាប់ភិស៊ីតក្នុង ការដឹកនាំប្រទេស ។
អ្នកស្រង់មតិបានសួរមនុស្សជាង៤.០០០ នាក់នៅ២៧ខេត្តអំពីមនុស្សម្នាក់ដែលពួកគេចង់អោយដឹកនាំរដ្ឋាភិបាល និងបានរកឃើញថាអ្នកឆ្លើយតប២៥%គាំទ្រថាក់ស៊ីនហើយ២១,៦%គាំត្រអាប់ ភិស៊ីត ។
កម្ពុជាបង្កើនការប្រុងប្រយ័ត្នតាមព្រំដែនជាមួយថៃ បន្ទាប់ពីសង្គ្រាមពាក្យសម្តីរវាងនាយករដ្ឋមន្ត្រីទាំងពីរកើតឡើង
Tuesday, October 27th, 2009យ៉ាងហោចណាស់កងកំលាំង ២.០០០ នាក់ និងសំភារៈសឹកផង ត្រូវបានបញ្ជូនទៅសមរភូមិជួរមុខនៅតំបន់ប្រាសាទព្រះវិហារដើម្បី ពង្រឹងខ្សែត្រៀមជួរមុខ និងមានការបង្កើនការប្រុងប្រយ័ត្ននៅតាមតំបន់ព្រំដែនជាមួយប្រទេសថៃ បន្ទាប់ពីមានសង្គ្រាមពាក្យសម្តី រវាងសម្តេចតេជោ ហ៊ុន សែន និងលោក អាប់ភីស៊ីត នៅជំនួបកំពូលអាស៊ាន ដែលទើបតែចប់កាលពីថ្ងៃទី ២៥ ខែតុលា ។
លោកឧត្តមសេនីយទោ ស្រី ឌឹក ប្រធានកងពលអន្តរាគមន៍លេខ៣ ប្រចាំតំបន់ប្រាសាទព្រះវិហារអះអាងថា ស្ថានភាព នៅព្រំដែនមិនទាន់មានអ្វីតឹងតែងខ្លាំងនៅឡើយនោះទេ ។
ឧប្បត្តិហេតុថ្មីនៅលើខ្នងភ្នំដងរែកព្រំដែនខ្មែរ-សៀមទាហានសៀមបាញ់និងព័ទ្ធចាប់ខ្លួនប្រជាពលរដ្ឋខ្មែរ២នាក់
Monday, October 26th, 2009ខេត្តឧត្តរមានជ័យ ៖ តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី២២ តុលា កន្លងមកនេះ ពលរដ្ឋខ្មែរ ១ក្រុមមានគ្នា៦នាក់ ដែលឡើងទៅរកកាប់ឈើលើខ្នងភ្នំដងរែក ចំណុចព្រំប្រទល់រវាងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ត្រូវក្រុមទាហានសៀមដេញបាញ់
ថៃជាប្រជាជាតិគ្មានវប្បធម៌និងអ្វីៗទាំងអស់ត្រូវជំរុញដោយសិច
Monday, October 26th, 2009ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ក្នុងទសវត្សរ៍ ៦០ លោក សៀ អែនថូនី រូមបូល(Sir Anthony Rumbold) បានធ្វើការចាប់អារម្មណ៍អំពីសង្គមថៃថា “ពួកគេគ្មានអក្សរសាស្ត្រ គ្មានគំនូរ និងគ្រាន់តែមានតន្ត្រីដែលខុសប្លែកពីគេខ្លាំងណាស់ មួយចំណែករូបចម្លាក់ គ្រឿងកុលាលភាជន៍ និងក្បាច់រាំសុទ្ធតែខ្ចីពីគេ ហើយស្ថាបត្យកម្មរបស់គេដដែលៗគ្មានអ្វីប្រែប្រួល និងការដេក័ រ(លំអ) ផ្នែកខាងក្នុង គួរអោយខ្លាច” ។
ថាក់ស៊ីនប្រាប់អោយនាយករដ្ឋមន្ត្រីថៃសុភាពបន្តិច
Monday, October 26th, 2009នៅក្នុងវេបសាយរបស់លោកកាលពីយប់ថ្ងៃសុក្រអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រាបាននិយយាថានាយករដ្ឋមន្ត្រីអាប់ភិស៊ីត វេចាជីវ៉ាមិនគួរគំរាមប្រទេសណាមួយពីព្រោះពួកគេទាំងអស់មាន អធិបតេយ្យភាព។
លោកបានឆ្លើយតបទៅនឹងសម្តីរបស់អាប់ភិស៊ី តដែលបាននិយាយថាបើនាយករដ្ឋមន្ត្រីកម្ពុជាតែងតាំងថាក់ស៊ីនជា ទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក នោះលោកហ៊ុនសែនត្រូវតែផ្តល់ការពន្យល់បកស្រាយមកអោយលោកបើមិន ដូច្នោះទេទំនាក់ទំនងរវាងថៃនិងកម្ពុជាអាចនឹងប៉ះពាល់។
ពួកអាវលឿងថៃប្រឆាំងកម្ពុជានៅកិច្ចប្រជុំអាស៊ានហើយគ្រោងធ្វើបាតុកម្មឡោមព័ទ្ធស្ថានទូតកម្ពុជានៅខែក្រោយ
Monday, October 26th, 2009ពួកប្រឆាំងតវ៉ាមកពីក្រុមសម្ពន្ធប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ ឬក្រុមអាវលឿងថៃកាលពីថ្ងៃសៅរ៍បានគំរាមធ្វើការប្រឆាំងតវ៉ានិង ឡោមព័ទ្ធស្ថានទូតកម្ពុជានៅក្រុងបាងកកនៅខែក្រោយប្រសិនបើកម្ពុជាមិន ដកកងទ័ពរបស់ខ្លួនចេញពីតំបន់ជាប់ប្រាសាទព្រះវិហារទេ។
ការគំរាមនេះត្រូវបានធ្វើឡើងនៅពេលពួកអាវលឿងប្រមាណ៣០នាក់ធ្វើ ការប្រឆាំងតវ៉ាមួយួភ្លែតនៅស្រុកចាអាំកាលពីថ្ងៃសៅរ៍ដោយទាមទារអោយ កម្ពុជាដកទាហានចេញពីតំបន់នោះជាបន្ទាន់។ពួកគេបាននិយាយថា“យើង នឹងធ្វើការប្រឆាំងតវ៉ានៅស្ថានទូតកម្ពុជានៅខែក្រោយ។បើរដ្ឋាភិបាល ប្រទេសនេះមិនដកទ័ពចេញពីតំបន់ជម្លោះទេ យើងនឹងឡោមព័ទ្ធស្ថានទូត”។
កម្ពុជាធ្វើកំណត់ទូតស្នើឱ្យថៃ មានវិធានការទប់ស្កាត់អំពើអមនុស្សធម៌មកលើពលរដ្ឋកម្ពុជា
Friday, October 23rd, 2009រាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យអាជ្ញាធរថៃពាក់ព័ន្ធមានវិធានការសមស្រប ដើម្បីទប់ស្កាត់អំពើដ៏អមនុស្ស ធម៌មកលើប្រជាពលរដ្ឋកម្ពុជា ដែលអំពើជាបន្តបន្ទាប់នោះ បានប្រព្រឹត្តដោយទាហានឈុតខ្មៅថៃ ឈរ ជើងនៅតាមព្រំដែនកម្ពុជា-ថៃ និងស្នើឱ្យមានការស៊ើបអង្កេត ដើម្បីនាំខ្លួនជនប្រព្រឹត្តអំពើឃោរឃៅមកផ្តន្ទាទោសតាមច្បាប់ ។
បើតាមកំណត់ទូត ចុះថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០០៩ ដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ញើជូនស្ថានទូតថៃនៅភ្នំពេញ បានលើកឡើងថា កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០០៩ វេលាម៉ោង ៥ និង ២០ ល្ងាច មានទាហានឈុតខ្មៅថៃ នៃកងអង្គភាពលេខ ២៦០៨ បានធ្វើការបាញ់រះ មកលើអ្នកភូមិកម្ពុជាមួយក្រុម ដែលត្រូវគេចោទថា បានកាប់ឈើនៅតំបន់ព្រំដែនចន្លោះបង្គោលឡាក់លេខ ១៤ និង ១៥ ។
កម្ពុជា ប្រតិកម្មនឹងសភាថៃ ចំពោះការរារាំងកម្ពុជា មិនឲ្យចូលជាសមាជិក UNESCO
Thursday, October 22nd, 2009សមាជិកសភា លោក ជាម យៀប បានប្រតិកម្មដោយពាក្យសម្តីខ្លាំងៗ ក្នុងអង្គប្រជុំរដ្ឋសភា កាលពីព្រឹកថ្ងៃ ពុធ ទី២១ តុលា ឆ្នាំ២០០៩ ដើម្បីជាការឆ្លើយតបនឹងសមាជិកសភាថៃ ចំពោះការរារាំងកម្ពុជា មិនឲ្យចូលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់អង្គការ UNESCO និងរឿងប្រាសាទព្រះវិហារ ។
ចំណែករដ្ឋាភិបាលកម្ពុជាវិញ ក៏នឹងរៀបចំវេទិកាពិភាក្សាតុមូល ដែលមានការចូលរួមពីសមាជិករដ្ឋសភា ព្រឹទ្ធសភា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងអង្គទូតនានា នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២២ តុលា ឆ្នាំ២០០៩ ។
ទាហានសៀមបាញ់សម្លាប់ខ្មែរម្នាក់នៅច្រកអូរយាង
Wednesday, October 21st, 2009ប្រជាពលរដ្ឋខ្មែរបានស្លាប់ម្នាក់ទៀតហើយដោយស្នាដៃទាហានសៀមបាញ់សម្លាប់ នៅខេត្តឧត្តរមានជ័យដោយគ្រាន់តែចោទប្រកាន់ដដែលៗថា កាប់ព្រៃឈើខុសច្បាប់នៅក្នុងដែនដីរបស់គេ ។
លោកឡឹបសុខា ស្នងការរងនគរបាលខេត្តឧត្តរមានជ័យបានប្រាប់កម្ពុជាថ្មីថា ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ៥នាក់មានម្នាក់បានស្លាប់ ដោយសារគ្រាប់កាំភ្លើងរបស់ទាហានសៀមបាញ់នៅឯព្រំដែន ។ អ្នកស្លាប់មានឈ្មោះស៊ឹម ប៊ុនឈីន ភេទប្រុសអាយុ២៨ឆ្នាំនៅភូមិចំការចេក សង្កាត់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
លោកស្នងការឡឹប សុខា បាននិយាយថាហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៩នៅចំណុចច្រកអូរយាងចន្លោះបង្គោលសីមាព្រំដែនលេខ១៤-១៥ ។
សមរង្ស៊ី និយាយថា មិនចង់ដឹកនាំបាតុកម្មទេ
Wednesday, October 21st, 2009លោក សម រង្ស៊ី បានបញ្ជាក់ដោយសម្តីខ្លាំងៗថា អត់មាននរណាចង់ធ្វើបាតុកម្មទេ ។ បាតុកម្មត្រូវដើររាប់សិបគីឡូម៉ែត្រ ហាលភ្លៀងហាលខ្យល់ និងត្រូវប៉ូលិសវ៉ៃ បាញ់ រហូតដល់គេគប់គ្រាប់បែក នាំឲ្យរបួស និងស្លាប់ ។ ដូច្នេះ គួរតែមានយន្តការរកដំណោះស្រាយតាមផ្លូវច្បាប់ ដើម្បីកុំឲ្យមានបាតុកម្ម ។ ក្នុងតួនាទីជាគណបក្សប្រឆាំង រូបលោក និងសហការីផ្សេងទៀត អាចសហការជាមួយគណបក្សជាប់ឆ្នោត ដើម្បីផ្តល់ព័ត៌មាន និងដោះស្រាយបញ្ហា ។
អតីតនាយករដ្ឋមន្ត្រីថៃ ឆាវលីត ដែលគាំទ្រលោក ថាក់ស៊ីន នឹងមកកម្ពុជាជួបសម្តេចតេជោ
Wednesday, October 21st, 2009លោក ឆាវលីត យុងឆៃយុត អតីតនាយករដ្ឋមន្ត្រីថៃ ដែលបានចូលជាមួយគណបក្សភឿថៃ នឹងមកជួបសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ខណៈដែលនៅសល់ពេលតែពីរថ្ងៃប៉ុណ្ណោះ មុនពេលដែលសម្តេចធ្វើដំណើរទៅកាន់ ឆាអាម ហួរហ៊ីន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី១៥ ។
កាសែតថៃបានរាយការណ៍ថា លោក ឆាវលីត ប្រធានតំណាងរាស្ត្រថ្មីរបស់គណបក្សភឿថៃនឹងមកដល់កម្ពុជា
នៅថ្ងៃទី ២១ ខែតុលា ដើម្បីជួបជាមួយសម្តេចតេជោ ហ៊ុន សែន ។ គណបក្សភឿថៃអះអាងថា ទស្សនកិច្ចនោះមានលក្ខណៈជាឯកជនដូចដែលលោក ឆាវលីត ធ្លាប់បានជួបសម្តេចតេជោជាញឹកញាប់មកហើយ ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបច្ចុប្បន្នដែលមានគំនិតប្រឆាំងនឹងលោក ថាក់ស៊ីន មានការព្រួយបារម្ភជាពិសេសចំពោះកិច្ចប្រជុំកំពូលអាស៊ាននៅសប្តាហ៍នេះ ។
ប្រមុខរដ្ឋាភិបាលកម្ពុជានឹងចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅថ្ងៃ២៣ តុលា
Tuesday, October 20th, 2009ក្រសួងការបរទេសកម្ពុជាបានប្រកាសថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមក្នុង កិច្ចប្រជុំកំពូលអាស៊ានលើកទី១៥នៅប្រទេសថៃនៅចុងសប្តាហ៍នេះ។
យោងតាមសេចក្តីប្រកាសផ្លូវការរបស់ក្រសួងការបរទេសដែលបានផ្តល់ដល់ បណ្តាញសារព័ត៌មានកាលពីព្រឹកថ្ងៃទី២០តុលានេះបាននិយាយថា សម្តេចេតេជោ ហ៊ុន សែន ដែលអមដំណើរដោយលោកឩបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ហោ ណាំហុង នឹងចេញដំណើរពីកម្ពុជានៅថ្ងៃទី២៣តុលាដើម្បីទៅចូលរួមក្នុង កិច្ចប្រជុំកំពូលអាស៊ានលើកទី១៥ដែលនឹងប្រារព្ធធ្វើពីថ្ងៃទី ២៣-២៥ តុលា នៅឆាអាម ហួរហ៊ីន ប្រទេសថៃ។
