|
|||||
| ទិដ្ឋភាពផ្សារខែ្មរ ត្រូវបានឆេះ ដោយគ្រាប់ រ៉ុកកែត របស់ទាហានថៃ។ រូបភាព | |||||
| កិច្ចប្រជុំនៃគណៈកម្មាការកិច្ចការចំរុះព្រំដែន កម្ពុជា-ថៃ ដើម្បីពិភាក្សាអំពីបញ្ហព្រំដែន ដែលនៅសេសសល់ បានប្រព្រឹត្ដទៅ នាព្រឹកថ្ងៃទី ០៦ និង ទី ០៧ ខែមេសា ឆ្នាំ២០០៩ នេះ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។ |
|||||
ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០០៩ របស់ក្រសួងការបរទេស អំពីឧបទ្ទវហេតុ ដែលកើតឡើង នៅតំបន់ប្រាសាទព្រះវិហារ |
|||||
| កាលប្បវត្ដិ ប្រាសាទព្រះវិហារ ថ្ងៃទី០២-០៣ ខែមេសា ឆ្នាំ២០០៩ | |||||
|
|
នៅវេលាម៉ោង ៧:១៥ នាទី ព្រឹក ថ្ងៃ សុក្រ ទី០៣ ខែមេសា ឆ្នាំ២០០៩ នេះ មានការប៉ះទង្គិចគ្នារវាងទាហាន ខ្មែរ និង សៀម បន្ទាប់ពីមានការឈ្លានពាន ពីសំណាក់កងទ័ពសៀម ដែលបានចូលមក ក្នុងទឹកដីកម្ពុជា ប្រហែលជា ៦០០ម៉ែត្រ ដែលជាតំបន់ហាមឃាត់។ ក្នុងហេតុការណ៍នេះ ឃើញថាកងទព័សៀម បានព្យាយាម ចូលទីកន្លែង កើតហេតុ កាលពីម្សិលមិញ ឋិតក្នុងតំបន់វាលឥន្រ្ទី។នៅវេលាម៉ោង ៧:១២ នាទី បញ្ចប់ការចចាររវាងមេបញ្ជាការនៅនឹងកន្លែង កម្ពុជា-ថៃ នៅវត្ដកែវសិក្ខាគិរីស្វារៈ បន្ទាប់មកនៅវេលាម៉ោង ១៤:០០នាទី ថៃធ្វើការវាយប្រហារមកលើកម្ពុជា ដោយមិន ឱ្យដឹងមុននៅលើចំនុច ភ្នំទ្រព្យ វាលឥន្ទ្រីយ៍ តំបន់ក្បែរផ្សារក្បែរប្រាសាទព្រះវិហារ កន្លែងកើតហេតុ |
||||
|
|
កាលពីព្រឹក ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០០៩ វេលាម៉ោង ៨:២០នាទី មានការ ឈ្លានពាន ពីក្រុមទាហានថៃ ប្រមាណជា ៣០នាក់ បានចូលមកក្នុង ទឹកដីកម្ពុជា ប្រហែល ជា ៦០០ម៉ែត្រ ហើយទាហានម្នាក់បាន ដើរជាន់មីនចាស់ បណ្តាលអោយ ដាច់ជើង ទាហាននោះមាន ឈ្មោះថា ឆាឡង មនឌី។ ភ្លាមនោះ ក៏មានការបាញ់ ពីសំណាក់ទាហាន ថៃ ដើម្បី ការពារ ទាហានរបស់ពួកគេ ផងដែរ។ ជាការឆ្លើយតប ភាគីកម្ពុជា បានបាញ់តមតវិញ។ រូបភាព |
||||
|
|
នៅថ្ងៃទី ០១ ខែមេសានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន អនុញ្ញាត្ដអោយ គណៈប្រតិភូជាន់ខ្ពស់សភាថៃ និងអ្នកអមដំណើរមួយក្រុម ចូលធ្វើ ទស្សនៈ កិច្ចនៅតំបន់ប្រាសាព្រះវិហារ៕ លំអិត | ||||
![]() |
នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០០៩ គណៈប្រតិភូរបស់អង្គការ យូណេស្កូ មួយក្រុម បានមកធ្វើទស្សនៈកិច្ច នៅឯ ប្រាសាទ ព្រះវិហារ ដើម្បីធ្វើការ ពិនិត្យ ផ្ទៀងផ្ទាត់ វាយតម្លៃ។ ព័ត៌មានចុងក្រោយ | ||||
|
|
|||||
| ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ២០០៩ វេលាម៉ោង ៩និង១៥នាទី៖ កងទ័ពថៃ ក្នុងសំលៀកបំពាក់ ប៉ារ៉ា ប្រដាប់ ដោយ អាវុធគ្រប់ដៃ បានព្យាយាម ចូល ទន្រ្ទាន ទឹកដីកម្ពុជា សាជាថ្មីម្តងទៀត ក្នុងជំរៅប្រមាណ ជា ១០០ម៉ែត្រ ដែលជាទីកន្លែង ប្រឈមមុខគ្នា កាលពីម្សិលមិញ។ ហើយ ៤៥នាទី ក្រោយ បន្ទាប់ពីការ ប្រឈម មុខគ្នា ជាមួយ កងទ័ពកម្ពុជា កងទ័ពថៃបាន ដកត្រលប់ទៅក្រោយ វិញ ដោយគ្មានប្រកែក។ (ទីតាំងប្រឈម) |
|||||
| ថ្ងៃទី ២៥ ខែ មិនា ឆ្នាំ២០០៩៖ តាមរបាយការណ៏ ពីតំបន់ព្រំដែន កម្ពុជា-ថៃ ឋិតជិត ប្រាសាទព្រះវិហារ បានអោយ ដឹងថា កាលពវេលាម៉ោង ១៣,៤៥នាទីនេះ កងទ័ពថៃ ប្រហែលជា ១០០នាក់ ប្រដាប់ដោយ អាវុធគ្រប់ដៃ បានរុល ចូលទឹកដីកម្ពុជា និងដោយមានបំណងឈ្លានពាន កាន់កាប់តំបត់វាលឥន្រ្តី។ | |||||





