នៅក្នុងកាលៈទេសៈដែលផុយស្រួយងាយនឹងផ្ទុះបែកសារព័ត៌មានពិតជាមាន សារសំខាន់ខ្លាំងណាស់នៅក្នុងការពន្លត់ភ្លើងជម្លោះ ។ ពួកគេត្រូវធានាថា សេចក្តីរាយការណ៍ព័ត៌មានរបស់ខ្លួនគឺ ផ្អែកទៅលើការពិត និងមិនលម្អៀងដោយសារតែអារម្មណ៍ជាតិនិយមមកគ្របដណ្តប់លើវិជ្ជាជីវៈ ។ នៅក្នុងស្ថានភាពបែបនេះ វាប្រហែលជាបង្ហាញអំពីសារសំខាន់របស់សារព័ត៌មាននៅក្នុងការកសាង សន្តិភាពជាជាងពេលណាទាំងអស់ ។ ដោយប្រកាន់យកតួនាទីរបស់ខ្លួននៅក្នុងការរួមចំណែករក្សាសន្តិភាព តាមរយៈសេចក្តីរាយការណ៍ព័ត៌មានដែលមិនមានចរិតញុះញង់ ហើយផ្អែកទៅលើការពិតនោះ សារព័ត៌មានអាចអោយប្រជាជននៅក្នុងប្រទេសទាំងពីរ កម្ពុជា-ថៃ យល់កាន់តែច្បាស់អំពីបញ្ហា និងផ្លូវដែលគួរជ្រើសរើសដើម្បីដោះស្រាយជម្លោះព្រំដែន ដោយផ្អែកទៅលើផ្លូវច្បាប់ ។ ដូច្នេះ ប្រជាជនអាចនឹងយល់បាននូវអ្វីដែលរដ្ឋាភិបាលរបស់ផងខ្លួនកំពុងតែ ធ្វើ ។
Archive for September, 2009
សារព័ត៌មានត្រូវតែអព្យាក្រិតនៅក្នុងការរាយការណ៍ព័ត៌មានអំពីជម្លោះព្រំដែនកម្ពុជា-ថៃ
Wednesday, September 30th, 2009ជម្លោះព្រំដែន : ឧបនាយករដ្ឋមន្ត្រីថៃ មានគំរោងជួបសម្តេច ហ៊ុន សែន
Wednesday, September 30th, 2009ប្រតិកម្មបានចេញមកហើយពីរដ្ឋាភិបាលក្រុងបាងកក បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដំឡើងសាច់ដុំព្រមានក្រុមជ្រុលនិយមថៃអាវលឿង និងថ្នាក់ដឹកនាំក្នុងរដ្ឋាភិបាលថៃ កាលពីថ្ងៃ ២៨ ខែកញ្ញា ។ មេដឹកនាំក្រុងបាងកកកំពុងតែស្វះស្វែងចង់ជួបសមេ្តចតេជោ ហ៊ុន សែន ។
ឧបនាយករដ្ឋមន្ត្រីថៃ លោក ស៊ូថេប ថងស៊ូបាន ដែលទទួលបន្ទុកកិច្ចការសន្តិសុខ បានថ្លែងប្រាប់សារព័ត៌មានថៃ កាលពីថ្ងៃអង្គារ ម្សិលម៉ិញថា លោកមានគំរោងនឹងជួបសម្តេចតេជោ ហ៊ុន សែន ដើម្បីពិភាក្សាគ្នាអំពីការឆ្លងឆ្លើយគ្នាលើជំលោះព្រំដែននេះ ។ កាសែតបាងកកប៉ុស្តិ៍របស់ថៃ បានដកស្រង់សម្តីរបស់ឧបនាយករដ្ឋមន្ត្រីថៃ លោក ស៊ូថេប យ៉ាងដូច្នេះថា: “ ខ្ញុំជឿថា សម្តេចនាយករដ្ឋមន្ត្រីអាចយល់ច្រឡំអំពីស្ថានភាព ។ ខ្ញុំត្រៀមជាស្រេចដើម្បីជជែកជាមួយសម្តេច ” ។
នាយករដ្ឋមន្ត្រីកម្ពុជាបដិសេធមិនមានតំបន់ត្រួតស៊ីគ្នា៤,៦គីឡូម៉ែត្រក្រឡាជាមួយថៃ
Tuesday, September 29th, 2009សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានទាត់ចោលទាំងស្រុងថាមិនមានតំបន់ត្រួតស៊ីគ្នា៤,៦គីឡូម៉ែត្រការ៉េជាមួយប្រទេសថៃឡើយហើយរិះគន់ថា ថៃបានគូផែនទីជាឯកតោភាគីរំលោភចូលក្នុងអធិបតេយ្យភាពជាតិខ្មែរ ។
សម្តេចមានប្រសាសន៍ថា“ វាគឺជាការមិនអាចទទួលយកបានឡើយចំពោះការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃរបស់ឧបនាយករដ្ឋមន្ត្រីថៃ និងរដ្ឋមន្ត្រីដទៃទៀតអំពីតំបន់ជម្លោះដី៤,៦គីឡូម៉ែត្រការ៉េ ។
ផ្ទុះអាវុធនៅជាយដែនកម្ពុជា-ថៃ ទាំងកណ្តាលអធ្រាត្រ តែគ្មានរបួសស្លាប់ទេ
Tuesday, September 29th, 2009កងទ័ពកម្ពុជា ដែលឈរជើងការពារអធិបតេយ្យនៅតំបន់ព្រំដែន បានបាញ់តដៃជាមួយនឹងក្រុមកងទ័ពថៃ កាលពីយប់ថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ កញ្ញា ឆ្នាំ២០០៩ នៅព្រំដែនខេត្តឧត្តរមានជ័យ ។ ក៏ប៉ុន្តែឧបទ្ទេវហេតុនោះ មិនបណ្តាលឲ្យភាគីណាមួយរងរបួស ឬស្លាប់ឡើយ ។
ទាហានព្រំដែន បានឲ្យដឹងថា ការប៉ះទង្គិចដោយអាវុធអស់ប្រមាណមួយគ្រាប់ បានកើតឡើង ខណៈដែលកងទាហានកម្ពុជាមួយក្រុម បានដើរល្បាត តាមទម្លាប់ នៅព្រំដែន ចំនុចក្បាលទន្សោង ខាងលិចជ្រកជាំស្រងាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាវេលាម៉ោង ២ និង ៣០ នាទីយប់ យប់ថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ កញ្ញា ។ អំឡុងពេលដើរល្បាតនោះ ទាហានកម្ពុជា ក៏ត្រូវបានកងទ័ពថៃ បាញ់រះជាច្រើនគ្រាប់ ។ ជាការការពារខ្លួន កងទាហានកម្ពុជា ក៏បានបាញ់តបតវិញ ។
ប្រមុខរាជរដ្ឋាភិបាល “តម្លើងសាច់ដុំដាក់ថៃ” ក្នុងជម្លោះព្រំដែនប្រាសាទព្រះវិហារ
Tuesday, September 29th, 2009មុនដំណើរទៅប្រជុំអាស៊ាននៅហួរហ៊ីន ប្រទេសថៃ ប្រមុខដឹកនាំកម្ពុជា,សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើរសារ ដោយតម្លើងសាច់ដុំដាក់ភាគីថៃ នៅក្នុងជម្លោះព្រំដែនប្រាសាទព្រះវិហារ។ក្នុងពិធីសម្ពោធអាគារថ្មីរបស់ក្រសួងទេសចរណ៍ នៅថ្ងៃច័ន្ទ ទី២៨កញ្ញានេះ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសមិនទទួលស្គាល់ដាច់ខាតនូវការអះអាងរបស់នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងមន្ត្រីអ្នកនយោបាយថៃ អំពីដីជម្លោះទំហំ ៤,៦ គីឡូម៉ែត្រការ៉េ នៅព្រំដែនប្រាសាទព្រះវិហារ។ សម្តេច ក៏បានព្រមានថា នឹងហែកចោលនូវផែនទីឯកតោភាគីរបស់ថៃ ប្រសិនបើថៃលើកមកកាន់តុចរចាបញ្ហាព្រំដែនជាថ្មី។
រដ្ឋាភិបាលថៃត្រៀមរំលាយសភា
Monday, September 28th, 2009នាយករដ្ឋមន្ត្រីថៃ លោក អាប់ភិស៊ីត វេចាជីវ៉ា បាននិយាយក្នុងកិច្ចសម្ភាសន៍ នៅអាមេរិកថា បើសមាជិកសភាភាគច្រើនប្រឆាំងជំទាស់សំណើររបស់គណបក្សប្រជាធិបតេយ្យ ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ ២០០៧ នោះ លោកនឹងទទួលយកមតិនេះ ។
អាប់ភិស៊ីត បានបញ្ជាក់ថា លោកត្រៀមពិចារណារំលាយសភាក្រោយបញ្ចប់ដំណើរការវិសោធនកម្មរដ្ឋធ ម្មនុញ្ញដើម្បីបើកផ្លូវអោយមានការបោះឆ្នោតថ្មីមួយ ។
ស្របពេលជាមួយគ្នាការប៉ុនប៉ងរបស់គណៈកម្មការសភា ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ ២០០៧ ជួបបញ្ហាកាលពីថ្ងៃសុក្រនៅពេលប្រធានសភា លោក ឆៃ ឈីតឆប បានប្រកាសថា អាណត្តិរបស់គណៈកម្មការនេះផុតអាណត្តិ ។
ការធានាដោះលែងពលរដ្ឋខ្មែរ១៦នាក់ ភាគីសៀមសន្យាខ្យល់
Friday, September 25th, 2009ទីបំផុតការសន្យារបស់អភិបាលរងខេត្តស៊ីសាកេតថា នឹងធ្វើអន្តរាគមន៍ឲ្យដោះលែងប្រជាពលរដ្ឋខ្មែរ១៦នាក់ ដែលទាហានសៀមចាប់ខ្លួន គឺជាការសន្យាខ្យល់តែប៉ុណ្ណោះ ផ្ទុយទៅវិញប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវគេដាក់ខ្នោះនិងច្រវាក់ជើង បណ្ដើរចូលកន្លែងបើកសវនាការ កាត់ទោសនៅថ្ងៃទី២៣ កញ្ញា កន្លងមកនេះដោយតុលាការក្នុងខេត្តអ៊ូប៊ុន ប្រទេសសៀម ។
អាជ្ញាធរនិងពលរដ្ឋនៅស្វាយរៀងតវ៉ាចំពោះការហាមជួសជុលផ្លូវពីសំណាក់វៀតណាម
Friday, September 25th, 2009អាជ្ញាធរនិងប្រជាពលរដ្ឋខ្មែរក្នុងសង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង បានប្រតិកម្មតវ៉ាចំពោះអាជ្ញាធរព្រំដែនវៀតណាមដែលបានហាមឃាត់ការ ជួសជុលផ្លូវលំមួយខ្សែស្ថិតក្នុងបូរណភាពទឹកដីរបស់ខ្មែរ។
លោក មាស រដ្ឋា ជំទប់ទី២ សង្កាត់ប្រាសាទ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅព្រឹកថ្ងៃ២៣ ខែកញ្ញា ថា ការជួសជុលផ្លូវលំមួយខ្សែមានបណ្តោយ១.៨៣៨ម៉ែត្រ ស្ថិតក្នុងភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ដែលប្រើប្រាស់ថវិកាមូលនិធិរបស់សង្កាត់នោះ ត្រូវបានភាគីខាងវៀតណាមហាមឃាត់ដោយពុំបញ្ជាក់ពីមូលហេតុអ្វីឡើយ។
កិច្ចប្រជុំកំពូលអាស៊ានអាចនឹងធ្វើអោយឈាមថៃហូរជាថ្មី
Friday, September 25th, 2009កិច្ចប្រជុំកំពូលអាស៊ានត្រូវរំពឹងថានឹងចាប់ផ្តើមធ្វើនៅថ្ងៃទី២១ខែក្រោយ។រហូតមកទល់ពេលនេះ មេដឹក នាំកំពូលអាស៊ានទាំងដប់ប្រទេសរួមទាំងមេដឹកនាំជាដៃគូរចរចា៦ប្រទេសផ្សេងទៀតសុទ្ឋតែអះអាងថានឹងចូលរួមកិច្ចប្រជុំដ៏សំខាន់នោះបន្ទាប់ពីវាបានរលូតទៅបាត់កាលពីខែមេសាដោយបង្ខំអោយមេដឹកនាំអាស៊ាននិងអាស៊ីរត់ឡើងយន្តហោះយ៉ាងប្រញាប់ប្រញាល់ត្រឡប់ទៅកាន់ប្រទេសកំណើតវិញហើយប្រទេសថៃរងការអាម៉ាស់ព្រោះតែបរាជ័យក្នុងការរៀបចំកិច្ចប្រជុំនោះដោយ សារតែការធ្វើបាតុកម្មដ៏ធំមួយធ្វើឡើងដោយពួកអាវក្រហមប្រឆាំងរដ្ឋាភិបាលរបស់លោកអាប់ភីស៊ីត។
ថាក់ស៊ីន : ខ្ញុំត្រៀមវិលមកវិញក្នុងនាមជានាយករដ្ឋមន្ត្រីតែអាប់ភីស៊ីតថា ស្វាគមន៍ដើម្បីនាំទៅចូលគុក
Thursday, September 24th, 2009នាយករដ្ឋមន្ត្រីដែលត្រូវទម្លាក់ចេញពីតំណែងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីថ្ងៃអង្គារបាននិយាយថា លោកត្រៀមវិលទៅថៃវិញ ដើម្បីធ្វើជានាយករដ្ឋមន្ត្រីបើប្រជាជនប្រាថ្នាចង់អោយលោកដោះស្រាយ បញ្ហាប្រទេសជាតិ ។ លោកក៏បានអំពាវនាវអោយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន អាប់ភីស៊ីត វេចាជីវ៉ា រំលាយសភាដើម្បីប្រគល់អំណាចទៅប្រជាពលរដ្ឋ ។
លោក ថាក់ស៊ីន បាននិយាយដូច្នេះតាមបណ្តាញវីដេអូ ទៅកាន់សិក្ខាសាលាមួយក្រោមប្រធានបទ “បីឆ្នាំក្រោយរដ្ឋប្រហារថ្ងៃ១៩ កញ្ញា ឆ្នាំ២០០៦” ដែលរៀបចំឡើងដោយមូលនិធិ111 Thai Rak Thai ។ មូលនិធិត្រូវបានបង្កើតឡើងដោយសមាជិកប្រតិបត្តិ ១១១ រូប នៃគណបក្សថៃរ៉ាក់ថៃដែលត្រូវគេរំលាយចោលក្រោមបញ្ជាពីតុលាការ ។
កាលប្បវត្តិ ប្រាសាទព្រះវិហារ
Thursday, September 24th, 2009ទិដ្ឋភាពផ្សារខែ្មរ ត្រូវបានឆេះ ដោយគ្រាប់ រ៉ុកកែត របស់ទាហានថៃ។ រូបភាព
កិច្ចប្រជុំនៃគណៈកម្មាការកិច្ចការចំរុះព្រំដែន កម្ពុជា-ថៃ ដើម្បីពិភាក្សាអំពីបញ្ហព្រំដែន ដែលនៅសេសសល់
បានប្រព្រឹត្ដទៅ នាព្រឹកថ្ងៃទី ០៦ និង ទី ០៧ ខែមេសា ឆ្នាំ២០០៩ នេះ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។
យន្តហោះស៊ើបការណ៍សៀមហោះរំលោភដែនអាកាសនៅប៉ៃលិន កងទ័ពកម្ពុជាបាញ់ជាច្រើនគ្រាប់ដើម្បីព្រមាន
Thursday, September 24th, 2009តាមប្រភពព័ត៌មានពីប៉ៃលិនបានឲ្យដឹងថា យន្តហោះស៊ើបការណ៍សៀម បានហោះហើររំលោភដែនអាកាស ចូលមកក្នុងទឹកដីខេត្តប៉ៃលិន នៃប្រទេសកម្ពុជារហូត ៥ គីឡូម៉ែត្រ ។ តែជាមួយគ្នានោះ ត្រូវបានកងទ័ពជួរមុខប្រចាំទិសផ្ទុះអាវុធបាញ់ជាច្រើនគ្រាប់ ។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង ១០ នាទីរសៀល ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០០៩ នៅចំណុចភូមិសាស្ត្រឈរជើងការពារបូរណភាពទឹកដីជួរមុខស្ថិតក្នុងស្រុក សាលាក្រៅ ខេត្តប៉ៃលិន ។ លោក ជឹម ភើយ មេបញ្ជាការកងពលតូចលេខ៥២ បាននិយាយថា កងទ័ពយើងបានបាញ់រះជាច្រើនគ្រាប់ តែគឺមិនបណ្ដាលឲ្យត្រូវយន្តហោះសៀមទេ ព្រោះគ្រាន់តែបាញ់ដើម្បីព្រមានពួកទ័ពអាកាសសៀមប៉ុណ្ណោះ ។
មហិច្ឆតាចង់បានដីខ្មែរអ្នកស្រុកស៊ីសាកេតប៉ះទង្គិចជាមួយក្រុមអាវលឿងស្លាប់ទាំងសងខាង៥នាក់ របួស៧៤នាក់
Wednesday, September 23rd, 2009ប្រាសាទព្រះវិហារ៖ ក្រុមបាតុករអាវលឿង ដែលជាអ្នកចលនារបស់ក្រុមសម្ព័ន្ធភាពប្រជាជន ដើម្បីប្រជាធិបតេយ្យ ដែលមានអក្សរកាត់ជាភាសាអង់គ្លេស (PAD) មានគ្នាប្រមាណ៥.០០០នាក់ បានលើកគ្នាមកធ្វើ ការស្រែកអាក្រោសទាមទារទឹកដីទំហំ៤,៦គីឡូម៉ែត្រការ៉េ ដោយអះអាងថាជាទឹកដីរបស់ថៃ ។ ការស្រែក ទាមទារមិនចេះខ្មាសអៀននេះ មិនត្រូវបានទទួលនូវការគាំទ្រនោះឡើយ សូម្បីតែ
សភាពការណ៏ព្រះវិហារស្ងប់ស្ងាត់ ខណៈពលរដ្ឋសៀមជាច្រើនគាំទ្រគោលនយោបាយរដ្ឋាភិបាលខ្មែរ
Wednesday, September 23rd, 2009ស្ថានភាពតាមបណ្តោយព្រំដែន កម្ពុជា-សៀម ក្បែរតំបន់ប្រាសាទព្រះវិហារ បានវិលត្រឡប់មករកស្ថានភាពដូចប្រក្រតី ឡើងវិញ បន្ទាប់ពីក្រុមអ្នកជាតិនិយមសៀម ហួសហេតុមួយក្រុម (ក្រុមអាវលឿង) ដែល ដាក់ឈ្មោះក្រុមខ្លួនឯងថា ជាក្រុមសម្ព័ន្ធភាព ប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ (PAD) បានលើកគ្នាទាំងទទឹងទិសមកប្លន់សិទ្ធិកាន់ កាប់នៃចំណែក ណាមួយ ក្នុងតំបន់ប្រាសាទ ព្រះវិហារកាលពីចុងសប្តាហ៍មុនមិនបាន ទទួលជោគជ័យរួចមក។
រដ្ឋាភិបាលសៀម អនុញ្ញាតឲ្យបាតុករ១រថយន្តចូលដល់ចំណុច ម៉ូយដេង
Tuesday, September 22nd, 2009សេចក្ដីរាយការណ៍ ពីតំបន់ប្រាសាទព្រះវិហារបានឱ្យដឹងថា ក្នុងចំណោមហ្វូងបាតុករអាវលឿង រាប់ពាន់នាក់ ដែលមកធ្វើបាតុកម្ម ហើយត្រូវបានសមត្ថកិច្ចសៀម ស្ទាក់នៅចំណុចដើមស្រល់ ដែលមានចម្ងាយប្រមាណ ២០ ទៅ ៣០គីឡូម៉ែត្រ ពីព្រំដែនប្រាសាទព្រះ
