ពាក្យ«ពោធិ៍ចិនតុង»កើតចេញ ពី ពាក្យដើមដែលនិយាយថា«ដើមពោធិ៍របស់តាតុង»។
កាលពីប្រមាណជាជាង២០០ឆ្នាំមុនមានគ្រួសារមួយដែលមានប្តី ប្រពន្ធ២នាក់។ប្តីឈ្មោះថា«ចិនតុង»(ចិនឈ្មោះតុង)ឯភរិយាឈ្មោះ ថា«យាយនន់»។តាយាយទាំងពីរនាក់រស់នៅ ក្នុងភូមិមួយឈ្មោះខ្លាគ្រហឹមឃុំក្រពុំឈូកស្រុកកោះអណ្តែតខេត្ត តាកែវ។គាត់ប្រកបមុខរបរធ្វើស្រែចំការផងលក់ដូរផង។តាតុងនិង យាយនន់មានកូនភ្លោះ ពីរនាក់។ម្នាក់ឈ្មោះចិនជីរីឯម្នាក់ទៀតឈ្មោះថាចិនជីវធ្វើ ដំនើរតាមរទេះគោមកភ្នំពេញដោយប្រើរយៈពេលជាងកន្លះខែទើបដល់។នៅ លើរទេះគោផ្ទុកទៅដោយប្រដាប់ប្រដាហូបចុកគ្រប់គ្រាន់។ពេលមកដល់ កន្លែងមួយដែលសព្វថ្ងៃមានឈ្មោះ ថា«ពោធិ៍ចិនតុង»(កាលនោះ ពុំទាន់មានដើមពោធិ៍ទេ)ពួកគាត់ក៏នាំគ្នាសំរាកដើម្បីស្រស់ ស្រូបអាហារ។ក្រោយមកតាតុងបានយកដើមពោធិ៍មួយដើមមកដាំកន្លែងដែល ធ្លាប់ឈប់សំរាកផងនិងសំរាប់អ្នកដំនើរឯទៀតៗបានម្លប់ជ្រកសំរាក ផង។ដើមពោធិ៍ដែលតាតុងបានដំានោះ(សព្វថ្ងៃឆ្នាំ២០០០)គេនៅឃើញមានវត្តមាននៅឡើយគេនៅឃើញដើមពោធិ៍នោះនៅ ចំពីមុខផ្សាPlaza ខាងលិចផ្សាពោធិ៍ចិនតុង។
សំគាល់៖
ចិនតុង៖តានោះ ជាជនជាតិចិនឈ្មោះ តុង(ចិនតុង=ចឹកតុង)
ចិន៖កូនចៅចិន។
សរុបសេចក្តីមក៖
ពាក្យថា«ពោធិ៍ចិនតុង»គឺមានប្រភពមកពីមានចឹកតុងគាត់បានដាំ ដើមពោធិ៍មួយដើមទុកគ្រាន់ជាគុណប្រយោជន៍ដល់អ្នកដំនើរទាំងពួង។
(អត្ថបទនេះខ្ញុំបានភ្លេចប្រភពដើមវាហើយ)

គួរឪយចង់ស្តាប់ពិរោះមែនទែន។