១៨ សីហា ២០០៩
ដោយ ជា សុផល
លោកឆត្រាប្រេម ឬឌីបានធ្វើអធិប្បាយនិងវែកញែកយ៉ាងក្បោះក្បាយនៅក្នុងសៀវភៅរបស់លោកដែលមានចំណងជើងថា”ខ្មែរ=ខម”ដែលបានបោះពុម្ភក្នុងឆ្នាំ១៩៧៤។ នៅក្នុងបណ្តាំរបស់លោកដែលជាពូជខ្មែរ=ខម មួយរូបនោះលោកបានសំណូមពរបីប្រការដល់ពលរដ្ឋខ្មែរ។
ខ្ញុំសូមលើកយកតែប្រការទីបីតែប៉ុណ្ណោះមកបង្ហាញនៅទីនេះ។ប្រការទីបីរបស់លោកពោលថា”សូមអញ្ជើញវិញាណបុព្វបុរសតំាងពីអតីតឲ្យមកបណ្តាលឲ្យខ្មែរគ្រប់ឋានះបក្សពួកគ្រប់យោបល់បានមករួបរួមគ្នាចាប់ដៃគ្នារួមកំលំាងគ្នាជាធ្លុងមួយដើម្បីជួយព្រួតដៃរក្សាប្រទេសជាតិមាតុភូមិកុំឲ្យសឹកសត្រូវមកបំបែកបំបាក់យើងឲ្យយើងទាស់ទែងខ្វែងគំនិតគ្នាបាន ព្រោះគ្មានយុគណាទៀតទេដែលប្រទេសជាតិកំពុងត្រូវការសតិបញ្ញា និងកំលាំងកាយកំលាំងចិត្តអំពីអស់លោកដូចយុគនេះ។[1]
ខាងក្រោមនេះខ្ញុំនឹងលើកយកការបង្ហាញខ្លះៗអំពីបុព្វហេតុនៃការប្រើពាក្យ ខម និងខ្មែររបស់អ្នកប្រាជ្ញខ្លះ។អ្វីដែលជាការងឿងឆ្ងល់នោះគឺត្រង់ថា អ្នកប្រាជ្ញជិតខាងយើងជាពិសេសគឺអ្នកប្រាជ្ញសៀមមួយចំនួនក្នុងការកែប្រែពីអឺរ៉ុបក្តី ការតាក់តែងក្តីសុទ្ធតែដាក់ថា ជារបស់«ខម» ទាំងអស់ដែលផ្ទុយទៅនឹងក្បួនច្បាប់ពីសិលាចារិកបូរាណវិជ្ជាបដិមាកម្មស្ថាបត្យកម្មរហូតដល់សិល្បៈនៃជនជាតិ«ខម»ដោយហេតុថា ការទាំងនេះត្រូវបានអ្នកប្រាជ្ញអឺរ៉ុបកត់ត្រាទុកថា សុទ្ធតែជារបស់ខ្មែរទាំងអស់ [2]។ មូលហេតុចម្បង គឺគេចង់បង្ហាញពលរដ្ឋខ្លួនថាខមមិនមែនជាខ្មែរ ។
ការកំណត់បែបនេះចង្អុលឲ្យឃើញថា អ្នកប្រាជ្ញជិតខាងយើងមានបំណងឲ្យអ្នកជំនាន់ក្រោយរបស់ខ្លួលយល់ឃើញថា ខម មិនមែនជាខ្មែរ ហើយខ្មែរ មិនមែនជា ខម។ហេតុដូច្នេះរាល់វត្ថុតាងដូចជាប្រាសាទទាំងឡាយដែលមានស្ថិតនៅក្នុងទឹកដីរបស់ខ្លួន គឺជារបស់ខម ដែលអ្នកប្រាជ្ញទាំងនោះអះអាងថា ខម បានលាចាកលោកនេះអស់ហើយដូចជាមន អញ្ជឹងដែរ។
តាមការបំភ្លើរបស់លោកឆត្រា ប្រេម ឬឌីគាត់ថា ពូជខម ឬ ខ្មែរ នេះបានត្រូវគេបំភាន់ឬបំភ្លេចឲ្យកាន់តែបាត់ទៅនៅចុង១០០០ឆ្នាំទី៣នៃពុទ្ធសករាជនេះ។[3] តាមពិតជាតិសាសន៏នេះជាជាតិមានពូជចាស់បូរាណណាស់បើតាមល័ក្ខឋានវិជ្ជាខាងកាយវិភាគវប្បធម៍ប្រវត្តិសាស្រ្តហើយនិងអក្សរសាស្រ្ត[4]។
តាមកំណត់ត្រាប្រវត្តិសាស្រ្តលោកអ្នកប្រាជ្ញដែលពលរដ្ឋខ្មែរត្រូវនឹកគុនហើយគួរធ្វើអនុស្សាវរីយ៍ជូននោះមានជាអាទិ៏ដូចជា លោក Barth លោក Benjaigne លោក Etiene Aymonier លោក G.Coedes លោកស្រី Geanire Auboyer លោក Philipe Stern លោក Jean Boiselier និង លោកស្រី Caral Rénusat ជាដើម។
លោកឆត្រា ប្រេម ឬឌីបានចង្អុលបង្ហាញថា ស្នាដៃរបស់អស់លោកអ្នកនិពន្ធទាំងឡាយអ្នកប្រាជ្ញទាំងឡាយដូចបានរៀបរាប់ខាងលើនោះសកលលោកទទួលស្គាល់ទាំងអស់។ប៉ុន្តែគួរឲ្យចំឡែកត្រង់ថា ឯកសារផ្លូវប្រវត្តិសាស្រ្តរបស់អ្នកប្រាជ្ញទាំងឡាយនោះកាលណាបើពោលដល់ប្រវត្តិសាស្រ្តជាតិខ្មែរយើង ប្រទេសខ្មែរយើង គេសុទ្ធតែថា ជាជនជាតិខ្មែរ ឬរបស់ខ្មែរទាំងអស់ តែលុះស្នាដៃដែលលោកអ្នកប្រាជ្ញទាំងអស់នេះត្រូវបានបកប្រែមកដោយអ្នកប្រាជ្ញប្រទេសជិតខាងយើងទៅជាឃើញដាក់ថា ជាជនជាតិខម ឬរបស់ខម ទៅវិញ។[5]
ជាការពិតណាស់ថា កាលប្រាសាទព្រះវិហារត្រូវបានកសាងនៅមិនទាន់មានក្រុង សុខោទ័យក្រុងអយុធ្យា នោះគឺនៅមិនទាន់មានទាំងស្យាម(សៀម) ឬថៃផង។តែក៏មានពាក្យសួរតាមមកទៀតថា ខ្មែរ និងខម ជាជនជាតិក្រុមតែមួយឬទេ?សំនួរនេះត្រូវបានលើកឡើងតាំងពីសម័យ ចមភុនប៉ភិប៊ុនសុងក្រាម (ចោមពលវិបុលសង្រ្គាម) ដើម្បីនាំឲ្យទៅដល់ចម្លើយតបថា«ខ្មែរ»មិនមែនជា«ខម»ព្រោះបើមិនដូច្នោះទេប្រាសាទរបស់ ខមនឹងមិនគួរជារបស់ខ្មែរទេ។[6]
ពាក្យថា«ខម» និង«ខ្មែរ»មានន័យសេចក្តីដូចគ្នាឆ្ពោះទៅដល់ជន់ដែលរស់នៅក្នុងដែនដីកម្ពុជា។ពាក្យថា«ខ្មេន»ឃ្លាតពីពាក្យថា«ខះមែរ៍ (ខ្មែរ)»ដែលជាពាក្យគេប្រើសំរាប់ហៅខ្លួនឯងរហូតមកតែជាតិថៃ ឬស្យាមអានបញ្ចេញសំនៀងជា«ខ្មេន»(ក្នុងខណះដែលខ្មែរហៅជនជាតិស្យាមថា«សៀម»ដូចចិនដែរ)។ចំណែកឯពាក្យ«ខម»មិនមែនជាឈ្មោះដែលជាតិខ្មែរហៅខ្លួនឯងនោះទេតែជាពាក្យដែលជនជាតិសៀមនៃទីទំនាបបឹងចៅប្រះយ៉ាហៅជាប់បន្តមកតាំងពីសម័យអាណាចក្រខម (ខ្មែរ) ផ្សព្វផ្សាយទៅដល់ទីឆ្ងាយៗមិនថា ជាទីក្រុងសុខោទ័យក្រុងល្វោក្រុងភិម័យ។ល។ គឺសុទ្ធសឹងតែជាដែនដីរបស់ខមទាំងអស់ទើបបានជាជនជាតិសៀមហៅជនជាតិខ្មែរក្នុងដែនដីកម្ពុជានៅខាងត្បូងចុះទៅយ៉ាងចំពោះថា ខ្មេនក្រមឬខះមែរ៍ក្រម(ខ្មែរក្រាម)ដែលប្រែថា ពួកខ្មែរដែលរស់នៅខាងត្បូង។ពាក្យទាំងពីរនេះពេលបញ្ចេញសំលេងលឿនៗក៏នឹងក្លាយទៅជា«ខម»ដូចដែលពួកភូមាហៅជនជាតិសៀមថា«យ៉ូឌា»មកពីការបញ្ចេញសំលេង«អះយ៉ូធ្យា (អយុធ្យា)»លឿនៗនោះឯង។[7]
សុរបសេចក្តីទៅមិនមានហេតុផលអ្វីចង្អុលបង្ហាញថា «ខ្មែរ»មិនមែនជា«ខម»នោះទេ។រឿងជាច្រើននឹងអាចងាយយល់បើសិនជាអ្នកជិតខាងយើងឈប់បណ្តុះគំណិតឲ្យពលរដ្ឋខ្លួនជំនាន់ក្រោយយល់ថា ខ្មែរមិនមែនជាខម។និយាយរួមពួកគេអាចកែតំរូវឲ្យប្រើពាក្យ«ខ្មែរ»ជាជំនួសពាក្យ«ខម»វិញនឹងអាចកាត់បន្ថយការភ័ន្តច្រឡំជាច្រើនបាន។
* លោកជាសុផលជាអតីតនិសិត្សបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកនីតិសាស្រ្តសាកលវិទ្យាល័យបញ្ញាសាស្រ្ត
[1] លោកឆត្រាប្រេមឬឌី «ខ្មែរ=ខម»ឆ្នាំ១៩៧៤ទំព៍រ១៧០។
[2] លោកឆត្រាប្រេមឬឌី «ខ្មែរ=ខម»ឆ្នាំ១៩៧៤ទំព៍រ«ច»។
[3] ត្រង់ចំនុចនេះខ្ញុំហាក់ដូចជាមិនសូវយល់ពីការសំដៅដល់អាយុកាលជាក់ស្តែងនោះទេដោយហេតុថាបើដកចំនួនឆ្នាំចេញគឺឋិតនៅក្នុងព.ស១៥៥៣ឬគ.ស១០០៩ក្នុងសតវត្សទី១១ដែលជាសម័យនៅរុងរឿងនៅឡើយ។
[4] លោកឆត្រាប្រេមឬឌី «ខ្មែរ=ខម»ឆ្នាំ១៩៧៤ទំព៍រ«២៨»។
[5] លោកឆត្រាប្រេមឬឌី «ខ្មែរ=ខម»ឆ្នាំ១៩៧៤ទំព៍រ«៧១»។ Homepage: http://www.nokorkhmer.blogspot.com
[6] ធីរផាបលោហិតគុនះឧុសាគ្នេយ៍(រស្មីមាសប្រាក់នៃភាគអគ្នេយ៍)បង្អួចសេចក្តីគិតពិចារណារបស់ថៃទៅនឹងមិត្តិជិតខាងប្រទេស។
[7] ធីរផាបលោហិតគុនះឧុសាគ្នេយ៍(រស្មីមាសប្រាក់នៃភាគអគ្នេយ៍)បង្អួចសេចក្តីគិតពិចារណារបស់ថៃទៅនឹងមិត្តិជិតខាងប្រទេស។

តើមានលោក អ្នកណាស្គាល់ពីប្រវត្តិលោក ឆត្រា ប្រេមឬឌី ទេ? សូមប្រាប់ផង
ខ្មែររស់នៅបន្តរៗមកពីដួនតាមកហៅថាខ្មែរៗទើបមកជួបសៀមៗហៅ
ខ្មែរថាខម។សៀមអត់មានមករស់នៅក្នុងគ្រួសារខ្មែរផងម៉េចក៍សៀមដឺង
ជាងខ្មែរទៅទៀត?មានតែចោសៀមទេដែលចង់បំបាត់ពួជខ្មែរឪយអស់
ដើម្បីលួចយកអរ្យធម៍ខ្មែរថាជារបស់ចោសៀមវិញ។ចំជាកាចសាហាវមែន
ចោសៀមនេះ។
សួស្តី taprumy
តាមខ្ញុំដឹងនៅក្នុងសៀវភៅរបស់គាត់គាត់ថាខ្លួនគាត់មានដំណើតជាខ្មែរមួយរូប។តាមន័យនេះគាត់អាចមានសញ្ញាតិ្តផ្សេងពីខ្មែរនៅពេលឥឡូវនេះ។ខ្ញុំនឹងរកមើលសៀវភៅរបស់គាត់ម្តងទៀតដើម្បីមកជំរាបជូន។
អរគុណទុកជាមុន
I can lission with music khmer.Tell:098 67 64 31
តើសៀវភៅ ខ្មែរ=ខម ដែលបោះពុម្ភនៅឆ្នាំ១៩៧៤នោះនៅមានលក់ដែលរឺទេនៅពេលបច្ចុប្បន្ន?
អគុណចំពោះការបង្កើត website នេះ។
ពួកថៃនិយមវាធ្លាប់ប្តូរគំនឹតអ្នកជំនាន់ក្រោយឲ្យយល់ខុសថា ខ្មែរ មិនមែន ខម ហើយមើលងាយពូជសាសន៍ខ្មែរថាពូកខ្ញុំឬអ្នកព្រៃ
Suosdey Lok Rith, I’m not sure about the available copies of that book but you might be able to search for it from Pannasastra University Library or National Library.