ជាតិ​ថៃ​ថ្ងៃ​នេះ

មួយ​ក្រុម​ស្លៀក​ពាក់​ស​ធ្វើ​បុណ្យ​ដាក់​បាត្រ ឯ​មួយ​ក្រុម​ទៀត​ស្លៀក​ពាក់​ខ្មៅ​កាន់​ទុក្ខ និង​ព្រម​ទាំង​ស្ទើរ​ពើប​ប្រយុទ្ធ​គ្នា ទាំង​នេះ ជា​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ស្រុក​ថៃ​ថ្ងៃ​នេះ។

ថ្ងៃ ​នេះ ២៦ សីហា ២០០៩ ខួប​កំណើត​ទៀត​ហើយ របស់ នាយ ប៉្រេម តិណសូលានន្ទ អតីត​នាយករដ្ឋមន្ត្រី​ថៃ និង​បច្ចុប្បន្ន​ជា​ទីប្រឹក្សា​ព្រះ​ចៅ​ផែន​ដី​ថៃ ភូមិពល អតុល្យតេជ។ នាយ ប៉្រេម តិណសូលានន្ទ ដែល​ជា​រដ្ឋ​បុរស​ថៃ​ផង​នោះ គឺ​ជា​អ្នក​ដែល​គេ​ជឿ​ជាក់​ថា មាន​ឥទ្ធិពល​ អ្នក​ដែល​ស្ថិត​នៅ​ពី​ក្រោយ​រដ្ឋ​ប្រហារ​ឆ្នាំ​២០០៦ ទម្លាក់​លោក​អតីត​នាយករដ្ឋមន្ត្រី ទក្សិណ ជិនវ័ត្រ។ សម្រាប់​ពួក​អ្នក​គាំទ្រ​លោក ទក្សិណ ឬ​ពួក​អាវ​ក្រហម​នោះ ប៉្រេម គឺ​ជា​សត្រូវ​លេខ​មួយ​ដែល​គេ​ត្រូវ​ប្រឈម។ sic

សម្រាប់​ជាតិ​ថៃ​ថ្ងៃ​នេះ គ្មាន​អ្វី​ដែល​ក្រៅ​ពី​ការ​បែក​បាក់​សង្គម​ដ៏​ខ្លាំង​មហិមា រវាង​ក្រុម​ម្ខាង​ និង​ក្រុម​ម្ខាង​ទៀត​នោះ​ទេ។ សភាពការណ៍​ប្រហែល​ជា​មិន​ងាយ​ចប់​ងាយ​ៗ​ទេ ក្រុម​អាវ​ក្រហម ដែល​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ ទក្សិណ នោះ ប្រកាស​នឹង​បន្ត​ការ​ប្រឆាំង​បន្ត​ទៀត ជា​ពិសេស​បណ្ដេញ​នាយករដ្ឋមន្ត្រី​វ័យ​ក្មេង​មុខ​ឌឺ អភិសិទ្ធិ វេជ្ជាជីវៈ នាយក​រដ្ឋមន្ត្រី​ដែល​ឡើង​ដោយ​សារ​យស​ស័ក្ដិ​ការិយាធិបតេយ្យ ដែល​អះអាង​ដោយ​ពួក​អាវ​ក្រហម។

ថៃ​ ថ្ងៃ​នេះ ប្រហែល​ជា​អស់​អី​អួត​ពិភព​លោក​ហើយ ជា​អតីត​ជាតិ​មួយ​ដែល​មិន​ធ្លាប់​រង​អាណានិគម, ជាតិ​ឯករាជ្យ, សន្តិភាព និង​សាមគ្គីភាព​នោះ sic។ ចាំ​មើល​ល្ខោន​ថៃ នឹង​បញ្ចប់​ដោយ​បែប​ណា?

ប្រភព៖ http://sopheak.wordpress.com

Leave a Reply