Archive for August, 2009

អ្នកសុំទានកម្ពុជាត្រូវគេបញ្ជោត​និងបង្ខំរកប្រាក់ឲ្យជនជាតិសៀម

Monday, August 31st, 2009

អ្នក​សុំទាន​កម្ពុជា​ជា​ច្រើន​នាក់​នៅ​ទី​ក្រុង​ប៉ាតា​យ៉ា​បាន​ក្លាយ​ជា​ ចំណាប់​ខ្មាំង​របស់​ក្រុម​អ្នក​ជួញ​ដូរ​ពល​កម្ម​សៀម​ដោយ​ពួក​គេ​ត្រូវ​បាន​ ចាប់​បង្ខំ​ឱ្យ​ដើរ​សុំ​ទាន​ជា​រៀង​រាល់​ថ្ងៃ​ហើយ​ប្រាក់​កម្រៃ​ញើស​ឈាម​ដែល ​ខំ​រក​បាន​ដោយ​លំបាក​ត្រូវ​គេ​ប្រមូល​យក​ស្ទើ​រអស់​ៗ​គ្មាន​សល់​ ។

ប៉ូលិស​សៀម​និយាយ​ថា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩​សីហា ​គេ​បាន​ដើ​រប្រមូល​អ្នក​សុំ​ទាន​កម្ពុជា​ប្រមាណ​២០​នាក់​ក្នុង​ទី​ក្រុង​ ទេស​ចរណ៍​ប៉ាតា​យ៉ា​ដោយ​អ្នក​សុំ​ទាន​ទាំង​អស់​នេះ​ស្ថិត​នៅ​ក្រោម​ការ​ចាប់ ​បង្ខំ​ពី​អ្នក​ជួញ​ដូរ​ពល​កម្ម​ជន​ជាតិ​សៀម​មួយ​ក្រុម​ហើយ​ពួក​គេ​ត្រូវ​ បាន​បោក​បញ្ឆោត​ពី​សំណាក់​មេ​ខ្យល់​ពី​កម្ពុជា​ ។

កាសែត​ថៃ​រ៉ាត់​ របស់​សៀម​បាន​រាយ​ការណ៍​ឱ្យ​ដឹង​ថា​ក្រុម​អ្នក​សុំទាន​កម្ពុជា​ដែល​ត្រូវ​ បាន​គេ​ដើរ​ប្រមូល​បាន​ជាង​២០​នាក់​នេះ​ធ្វើ​ឡើង​នៅ​តាម​ទី​កន្លែង​ទេសចរណ៍​ នានា​ក្នុង​ទី​ក្រុង​ប៉ាតា​យ៉ា ​។

បុណ្យ​ភ្ជុំបិណ្ឌ

Monday, August 31st, 2009

“​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​” ត្រូវ​បាន​ចែង​ក្នុង​មាត្រា​៤៣​ជំពូក​ទី​៣ នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សមស្រប​ទៅតាម​ផ្នត់គំនិត ចំណង់​ចំណូលចិត្ត​និង​ប្រពៃណី​ទំនៀមទម្លាប់​តាំងពី​បុរាណកាល​យូរលង់​ណាស់​មក​ហើយ​នៃ​ដូនតា​ខ្មែរ ។ អាស្រ័យ​ដោយ​ពុទ្ធ​សាសនា​ត្រូវបាន​ចាត់ទុក​ថា​ជា​សាសនា​ផ្លូវការ​ទើប​ពិធីបុណ្យ​នី​មួយៗ​នៅក្នុង​សាសនាព្រះពុទ្ធ បាន​ក្លាយ​ជា​បុណ្យ​ប្រពៃណី​ជាតិ​ហើយ​បាន​ក្លាយជា​ថ្ងៃ​ឈប់សម្រាក​របស់​ជាតិ​ដោយ​ស្របច្បាប់ ។​

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជា​ពិធីបុណ្យដ៏​ធំ​មួយ​ក្នុងចំណោម​ពិធីបុណ្យ​ធំៗ​ ជាច្រើន​នៅក្នុង​ពិធី​បុណ្យ​ប្រពៃណី​ជាតិខ្មែរ​ដែល​ត្រូវបាន​ប្រារព្ធ​ ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​មិន​ដែល​អាក់ខាន​ឡើយ ។​

រឿង សត្វ​រមាស​

Monday, August 31st, 2009

រមាស​ជា​សត្វ​ព្រៃ​មាន​ប្រក្រតី​នៅ​តែ​ក្នុង​ព្រៃ​ជា​និច្ច​។ សត្វ​នេះ​បរិភោគ​បន្លា​ជា​អាហារ​ ហើយ​ផឹក​តែ​ទឹក​ល្អក់​ បើ​គ្មាន​ទឹក​ល្អក់​ទេ​ វាយ​យក​ជើង​ជ្រំ​ឲ្យ​​ទាល់​តែ​ល្អក់​ ទើប​វា​ផឹក​ ។ នៅ​លើ​ខ្នង​សត្វ​នេះ​ មាន​ដុះ​សាច់​មួយ​ស្រទាប់​មើល​ទៅ​ហាក់​ដូច​ជា​អាន​សេះ​មាន​ស្បែក​គ្រោត​គ្រាក​កំពីកកំពក​ជ្រៅ​ខ្លះ រាក់​ខ្លះ​ ជា​ជំ​រក​​​នៃ​សត្វ​ល្អិត​ មាន​ខ្ទួយ​ជា​ដើម​ ។ សត្វ​នេះ​ជា​ទី​ប្រាថ្នា​នៃ​ព្រាន​ព្រៃ​ព្រោះ​ថា​សាច់​ ឈាម ស្បែក​ រោម សរសៃ លាមក​ ឬ​ទឹក​មូត្រ​របស់​វា​ សុទ្ធ​សឹង​ជា​ឱសថ​ យ៉ាង​​​វិសេស​​ទាំង​អស់​ ។ រមាស​មាន​ជើង​មុខ​ -​ក្រោយ​ប្រហែល​នឹង​ជើង​ដំរី​ តែ​មិន​ធំ​ដល់​ដំរី​ទេ​ ប្រហែល​ប៉ុន​ក្របី​ព្រៃ​ណា​ដែល​ធំ​​។ បាត​ជើង​ មាន​ក្រឡា​បួន​ជ្រុង​ ដូច​ក្រឡា​ចត្រង្គ​ វា​ច្រើន​តែ​រស់​ក្នុង​ហ្វូង​ដំរី​ជា​សត្វ​មាន​ អានុភាព​​ជាង​ដំរី​ ព្រោះ​ដំរី​​ខ្លាច​​រមាស​ណាស់​ ។
រមាស​បាន​ជា​មាន​រូប​រាង​ដូច​ពណ៌នា​មក​នេះ​ ដោយ​សារ​មាន​ដំណើរ​រឿង ក្នុង​រឿង​ព្រេង​មួយ​និទាន​ថា​ ៈ
កាល​នោះ មាន​ស្ដេច​មួយ​អង្គ​ មាន​នាម​ពុំ​ប្រាកដ​ ទ្រង់​មាន​ជាប់​ជំពាក់​ព្រះ​ទ័យ​ប្រតិព័ទ្ធ​លើ​ស្រី​ម្នាក់​ ឈ្មោះ​នាង​ មុខ​រា​ហ៍​ ។ យប់​មួយ​ព្រះ​អង្គ​ទ្រង់​គង់​លើ​រមាស​ជា​ទីន័ង​​​ជា​មួយ​អមាត្យ​ជា​ទ្រម័ក​ ធ្វើ​ដំណើរ​ទៅ​កាន់​លំ​នៅ​នាង​មុខ​រាហ៍​នោះ​។ ទៅ​បាន​ពាក់​កណ្ដាល​ផ្លូវ​ ព្រះ​អង្គ​ទ្រង់​យល់​ស្រី​ម្នាក់​ មាន​រូប​រាង​ ភិន​ភាគ​ដូច​នាង​មុខ​រាហ៍​ តែ​លុះ​ព្រះ​អង្គ​ពិនិត្យ​បញ្ជាក់​ទៅ​ ក៏​ឈប់​យល់​​ថា​ច្រឡំ​ទេ​ ទើប​ព្រះ​អង្គ​ទ្រង់​យាង​ហួស​ទៅ​ប្រញាប់​អោយ​បាន​ដល់​ទី​ដៅ​ឆាប់ ៗ​ ។ [...]

ដែនដីកម្ពុជាក្រោម ក្នុងប្រវតិ្តសាស្រ្ត

Monday, August 31st, 2009

កម្ពុជា ​ក្រោម ជា​ផែនដី​មួយ​ភាគ​ស្ថិត​នៅ​ប៉ែក​ខាងកើត​ប្រទេស​កម្ពុជា​សម័យ​បច្ចុប្បន្ន ។​​កាលពី​សម័យ​ដើម​ផែនដី​នេះ​មានឈ្មោះ ហៅ​ថា​កម្ពុជា​ទឹក​លិច ។ តាម​ឯកសារ​ប្រវត្តិ​សាស្ត្រ​​ឲ្យដឹង​ថា​កាល​សម័យ​នោះ​ព្រះរាជា​ណាចក្រ​ កម្ពុជា​មាន​វិសាលភាព​ធំធេង​ណាស់​, អ្នកប្រវត្តិ​សាស្ត្រ​​សន្មតិ​ហៅថា ​ចក្រភព​ខ្មែរ​។ នៅក្នុង​សម័យ​នោះ ​ប្រទេស​កម្ពុជា ជា​ប្រទេស​ចក្រពត្តិ មាន​ឥទ្ធិពល ​និងឫទ្ធានុភាព​ទៅលើ​ប្រទេស​នានា​នៅ​ជិតខាង​ដូច​យ៉ាង​ប្រទេស​ចម្ប៉ា (Champa) ​ប្រទេស​មន​,​ប្រទេស​ជ្វា ។​ល​។

ការ​ដែល​មាន​ឈ្មោះ​កម្ពុជា​លិច​ទឹក​ពីព្រោះ​កាលសម័យ​នោះ​មាន​តែ​ប្រទេស​ កម្ពុជា​កណ្ដាល​នេះ​ទេ​​ដែល​ជា​ដែនដី​គោក ។

រឿង សត្វ​ក្អែក​ការ​កូន​

Monday, August 31st, 2009

សេចក្ដី​ដំណាល​ថា​ ៈ មាន​ស្ដេច​ក្អែក​មួយ​ នៅ​អាស័យ​លើ​​ចុង​ត្នោត​យ៉ាង​ខ្ពស់​ ។​ថ្ងៃ​មួយ​ក្អែក​​នេះ​ ក៏​បាន​ប្រុង​រៀប​ចំ​ការ​កូន​ ឲ្យ​មាន​គូស​ស្រករ​។ សត្វ​ក្អែក​ក៏​ចាប់​ឲ្យ​ពួក​ពល​ខ្លះ​ហើរ​ហៅ​ភ្ញៀវ​សត្វ​ទាំង​អស់ មក​ស៊ី​ការ​ចាត់​ពល​​ខ្លះ​ទៀត​ អោយ​ហើរ​រក​ចំណី ផ្លែ​ឈើ​ ស្រូវ​អង្ករ ត្រី​សាច់​គ្រប់​មុខ​ទាំង​អស់​ ដើម្បី​យក​មក​រៀប​ចំ​ទទួល​ភ្ញៀវ​សត្វ ។ លុះ​ដល់​ថ្ងៃ​កំណត់​រៀប​ចំ​ ផ្សំ​ផ្គុំ​កូន​ប្រុស​-​ស្រី​ទាំង​ពីរ​ហើយ​ ពពួក​សត្វ​ទាំង​អស់​ ដែល​​ស្ដេច​សត្វ​ក្អែក​បាន​អញ្ជើញ​ បាន​មក​ជួប​ជុំ​យ៉ាង​គគ្រឹក​គគ្រេង​ ស៊ី​ផឹក​សប្បាយ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​លាន់​ទ្រហឹង​ពេញ​ព្រៃ ។​និយាយ​ពី​សត្វ​អណ្ដើក​ ដែល​ស្ដេច​ក្អែក​បាន​អញ្ជើញ​ដែរ​ ក៏​ខំ​វា​រក​កខ្វេសកខ្វាស​ទៅ​នឹង​​​​គេ​ដែរ តែ​ដោយ​ហេតុ​ជើង​គាត់​ខ្លី​ពេក​ ក៏​មក​ដល់​ក្រោយ​គេ​ ។ លុះ​ទៅ​ដល់​ដើម​ត្នោត​ ដក​ក​មើល​ទៅ​លើ ឃើញ​ពពួក​សត្វ​គេ​ស៊ី​ផឹក​អ៊ូអរ​យ៉ាង​ក្រៃ​លែង​ ក៏​នឹក​ឃ្លាន​ស្រក់​ទឹក​មាត់​មិន​ដឹង​គិត​ធ្វើ​ម្ដេច​នឹង​ឡើង​ទៅ​លើ​ចុង​ត្នោត​បាន​ ។​ពេល​នោះ​ស្រាប់​តែ​មាន​ពស់​មួយ​លូន​មក​ដល់​ អណ្ដើក​ក៏​សួរ​ទៅ​ពស់​ថា​ ៈ បង​ពស់​ទៅ​ណា​ដែរ ? ពស់​ឆ្លើយ​ថា​ ​ៈ ខ្ញុំ​​​ទៅ​ស៊ី​ការ​កូន​បង​ក្អែក​ ។​ចុះ​បង​អណ្ដើក​ឯង​មក​ទី​នេះ​ធ្វើ​អី​ដែរ​​​? ខ្ញុំ​បម្រុង​ទៅ​ស៊ី​ការ​កូន​បង​ក្អែក​ដែរ ។ ពស់​ថា ៈ​បើ​ដូច្នេះ​ចូរ​បង​អណ្ដើក​​ឯង​ខាំ​កន្ទុយ​ខ្ញុំ​មក​ ខ្ញុំ​នឹង​លូន​យោង​ឡើង​ទៅ​លើ​ តែ​សូម​ប្រយ័ត្ន​មាត់​បន្តិច​ ។ អណ្ដើក​ត្រេក​អរ​ណាស់​ ក៏​ខាំ​កន្ទុយ​ពស់​ភ្លាម​ ពស់​ក៏​លូន​ឡើង​ទៅ​លើ​ចុង​ត្នោត​។ លុះ​ទៅ​ដល់​ក​ត្នោត​ ស្ដេច​ក្អែក​ក្រឡេក​ឃើញ​អណ្ដើក​ ក៏​ស្រែក​សួរ​ជា​ការ​គួរ​សម​ថា​ ៈ [...]

របាំ​ព្រះ​រាជទ្រព្យ​ខ្មែរ​មាន វ័យ​ចំណាស់​ជិត​២.០០០​ឆ្នាំ

Monday, August 31st, 2009

លក្ខណសម្បត្តិ​ដ៏​សំខាន់​របស់​របាំ​ព្រះ​រាជទ្រព្យ គឺ​ភាព​ល្អ​ឥតខ្ចោះ​ជា​មែកធាង​មួយ​នៃ​មរតក​វប្បធម៌​អរូបី​របស់​ជាតិខ្មែរ ក៏​ដូច​ជា​របស់​មនុស្ស​ជាតិ​ទាំងមូល ដែល​មាន​វ័យ​ចំណាស់​ជិត ២.០០០ ឆ្នាំ​មកហើយ និង​ដើមឡើយ​ត្រូវបាន​គេ​សម្តែង​ថ្វាយ​ព្រះអាទិទេព​នៃ​ព្រហ្មញ្ញសាសនា ។​
ភាពចំណាស់ និង​ភាពរុងរឿង​ថ្កុំថ្កើង​នៃ​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ អាច​ឆ្លុះបញ្ចាំង​បាន​តាម​ចម្លាក់​បុរាណ​នា​សម័យ​បុរេ​អង្គ​រពោល គឺ​សម័យ​នគរ​ភ្នំ ចេនឡា និង​សម័យ​អង្គរ ។

ការ​ចូល​ម្លប់​របស់​កូន​ស្រី​ក្នុង​សង្គម​ខ្មែរ​ សម័យ​បុរាណ

Monday, August 31st, 2009

ខ្មែរ​បុរាណ​និយម​ឱ្យ​កូន​ស្រី​ចូល​ម្លប់​នៅ​ពេល​ដែល​កូន​ស្រី​ពេញ​ក្រមុំ​ គឺ​នៅ​ពេល​នាង​មាន​រដូវ​គ្រា​ដំបូង​។
ពិធី​ចូល​ម្លប់​របស់​កូន​ស្រី ​ក្នុង​សង្គម​ខ្មែរ​ គេ​មិន​បាន​ដឹង​ថា ​កើត​មាន​តាំង​ពី​សម័យ​ណា ​ឬ​ឆ្នាំ​ណា​មក​ទេ ​តែ​គេ​បាន​ដឹង​តាម​រយៈ​រឿង​ទុំទាវ​ ដែល​កើត​ឡើង​នៅ​សម័យ​លង្វែក​ ក្នុង​រវាង​សតវត្សរ៍​ទី១៦​ ហើយ​បាន​បន្ត​ មក​ដល់​សម័យ​ព្រះ​បាទ​ស៊ីសុវត្ថិ​ មុនី​វង្ស​ ក្នុង​រវាង​ឆ្នាំ១៩៣០​ដល់​ឆ្នាំ​១៩៤០​ ទើប​ប្រជា​ពល​រដ្ឋខ្មែរ​យើង​ បាន​បោះ​បង់​ចោល​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​។ ចំពោះ​វត្ថុ​បំណង​នៃ​ការ​ធ្វើ​ពិធី​ចូល​ម្លប់​របស់​កូន​ស្រី​នោះ​មាន​បួន​ យ៉ាង​គឺ៖

រឿង កំណើត​សត្វ​ឆ្មា​

Monday, August 31st, 2009

អតីត​ក្នុង​កាល​នោះ​ មាន​មហា​ឬ​សី​មួយ​អង្គ​គង់​នៅ​ព្រៃ​ភ្នំ​មួយ​ឈ្មោះ​វុឌ្ឍីប​ព៌ត​ តាំង​ចង្ក្រម​ភាវ​នា​ក្នុង​ទី​ភ្នំ​នោះ​ ជា​អង្វែង​ឆ្នាំ​មក​ ។ នៅ​កន្លែង​នោះ​មាន​ស្រះ​បួន​គឺ​ទិស​ បូព៌ា​១​ ទក្សិណ​១ ​ បស្ចិម​១​ និង​ ឧត្តរ​១​ ។ ស្រះ​នោះ​មាន​ទឹក​រង​ថ្លា​ មាន​ដុះ​ឈូក​ក្រហម​ឈូក​ស​ និង​បុប្ផា​ផង​ទាំង​ពួង​ ជា​ទី​សប្បាយ​នៃ​មច្ឆា​គ្រប់​បែប​ ឯ​មាត់​ច្រាំង​ក៏​ជ្រាល​ មុខ​គួរ​​អោយ​សប្បាយ​ពេក​ណាស់​ ។ ស្រះ​ទាំង​បួន​នៅ​ឆ្ងាយ​ពី​អាស្រម​ប្រហែល​ ១ យោជន៍​ ព្រះ​ឥ​សី​ក៏​ធ្លាក់​​តែ​ទៅ​ស្រង់​ទឹក​រាល់​ដង​ផង​ ។ មាន​សម័យ​ថ្ងៃ​មួយ​ ព្រះ​ឥ​សី​​​គង់​ចម្រើន​​​មេត្តា​ភាវនា​ដោយ​ញាណ​ឈាន​លោកិយ​សព្វ​គ្រប់​ទៅ​ឃើញ​ថា​ ៈ ​” ឪ ! មាន​ទេព​ធីតា​មក​ចាប់​កំណើត​ ក្នុង​ផ្កា​ឧត្បល​ ដែល​ដុះ​ក្នុង​ស្រះ​ខាង​ឧត្តរ​ បាន​អាយុ​៩​ថ្ងៃ​ហើយ​តើ អាត្មា​អញ​ ក៏​ខាន​ទៅ​ស្រង់​ទឹក​ឯ​ស្រះ​នោះ​៩​ថ្ងៃ​ហើយ​ដែរ​។ ព្រះ​ឥ​សី​ ក៏​ដាក់​ស្មឹង​ស្មាធិ៍​គិត​ថា​ អាត្មា​គួរ​តែ​យក​មក​ចិញ្ចឹម​បី​បាច់​រក្សា​ចុះ​ គិត​​ហើយ​ក៏​​រៀប​អង្គ​ផ្ចង់​ដំណើរ​តម្រង់​ទៅ​ទិស​ឧត្តរ​ ដល់​ស្រះ​ហើយ​ ព្រះ​ឥ​សី​ឈរ​សម្លឹង​មើល​គ្រប់​ផ្កា​ឃើញ​ផ្កា​ឧត្បល​មួយ​ធំ​ខ្ពស់​ ឃើញ​នាង​ទេព​ធីតា​ អង្គុយ​​ក្នុង​ផ្កា​នោះ​ ព្រះ​ឥ​សី​ក៏​ចុះ​ទៅ​កាច់​នោះ​មក​​ហើយ​និមន្ត​ត្រឡប់​មក​កាន់​អាស្រម​​វិញ​ ចិញ្ចឹម​ថែ​រក្សា​ជា​សុខ​សប្បាយ​ ។ លុះ​ដល់​នាង​ធំ​ ក៏​ឲ្យ​ឈ្មោះ​ថា​ ” ឧត្តរ​បុប្ផា​ ” [...]

អ្នក​នយោ​បាយ​និង​សង្គម​ស៊ីវិល​គាំទ្រ​នយោបាយ​ដក​ទ័ព​របស់​សម្តេច​តេជោ

Monday, August 31st, 2009

ថ្មីៗ​នេះ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ បាន​សំរេច​ចិត្ត​ដក​កម្លាំង​ទ័ព​ចេញ​ពី​តំបន់​ជម្លោះ ​ជាពិសេស​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ ហើយ​ការ​សំរេច​បែប​នោះ​នាំ​ឱ្យ​មាន​ការ​មិន​ពេញ​ចិត្ត​ចំពោះ​អ្នក​ដែល​មាន​ ទស្សនៈ​ផ្ទុយ​ប៉ុន្តែ​អ្នក​នយោបាយ​ជាន់​ខ្ពស់​និង​អង្គការ​សង្គម​ស៊ីវិល​បាន ​សំដែង​ការ​គាំ​ទ្រ​ចំពោះ​នយោបាយ​ក្នុង​ការ​សំរេច​ចិត្ត​ដក​ទ័ព​មួយ​ចំនួន​ ចេញ​ពីតំបន់​ប្រាសាទ​ព្រះវិហារ ​។

លោក ​ហង្ស ​ពុទ្ធា​ នាយក​ប្រតិបត្តិ​របស់​អង្គការ​និច​ហ្វិក​ប្រចាំនៅ​កម្ពុជា​បាន​មាន​ប្រសាសន៍ ​ប្រាប់​កម្ពុជា​ថ្មី​កាល​ពី​រសៀល​ថ្ងៃ​ទី​២៩​ ខែ​សីហា​ ឆ្នាំ​២០០៩​ថា​លោក​យល់​ថា​ការ​សំរេច​បែប​នេះ​គឺ​ជា​ការ​ខិតខំ​ប្រឹង​ប្រែង​ យ៉ាង​ខ្លាំង​ពី​សំណាក់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​បញ្ហា​ ព្រំដែន​ដោយ​សន្តិ​វិធី​ ដោយ​មិន​ប្រើ​សង្គ្រាម​ ។

មន្ត្រី​រដ្ឋាភិបាល និង​ព្រះសង្ឃ ទៅ​ចូលរួម​កាន់បិណ្ឌ​នៅ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម

Saturday, August 29th, 2009

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​មន្ត្រី​នាំ​ពាក្យ​រាជរដ្ឋាភិបាល និង​គណៈសង្ឃ​នៅ​វត្ត​លង្ការ ព្រមទាំង​ក្រុម​អ្នកកាសែត​កម្ពុជា​មួយ​ក្រុម​ធំ នឹង​ធ្វើដំណើរ​ទៅ​កាន់បិណ្ឌ​លើ​ទឹកដី​ខ្មែរ​ក្រោម ដែល​បច្ចុប្បន្ន​ជា​ទឹកដី​វៀតណាម​ភាគខាងត្បូង ។​

ក្រោយ​ពី​បិទ​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សារព័ត៌មាន​ថតរូប កាលពី​ល្ងាច​ថ្ងៃ​សុក្រ ទី​២៨ សីហា ឆ្នាំ​២០០៩ នៅ​ទីស្តីការក្រសួង​ព័ត៌មាន លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍ថា លោក​នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ចេញ​ទៅ​កាន់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃ​សៅរ៍ ទី​៥ កញ្ញា ឆ្នាំ​២០០៩ ដោយ​ធ្វើដំណើរ​តាម​ឡាន ប្រហែល ១០ ម៉ោង និង​សម្រាក​នៅ​ទី​នោះ​មួយ​យប់ ដើម្បី​ដាក់​បិណ្ឌ នៅក្នុង​វត្ត​ខ្មែរក្រោម ឈ្មោះថា វត្ត​អង្គ​រាជ​បូរី ក្នុង​ខេត្ត​ព្រះ​ត្រពាំង ឬ​វៀតណាម​ហៅថា ខេត្ត​ត្រា​វិញ ។​

កាត់ទោស​ស្ត្រី​ថៃ​អោយ​ដាក់គុក​១៨​ឆ្នាំ​ដើម្បី​ជា​ការព្រមាន​មុនពេល​ពួក​អាវ​ក្រហម​ធ្វើបាតុកម្ម​

Saturday, August 29th, 2009

តុលាការ​ព្រហ្ម​ទ​ណ្ធកាល​ពី​ថ្ងៃ​សុក្រ​បាន​កាត់ទោស​ដាក់គុក​ដា​រ៉ានី ចាន់​ឆឺង​ស៊ីន​ប៉ា​គុន​រយៈពេល​១៨​ឆ្មាំ​ចំពោះ​ការប្រមាថ​ស្តេច​។​តុលាការ​ សំរេច​ថា​ដា​រ៉ានី ដែល​ជា​សមាជិក​ក្រុម​អាវ​ក្រហម​បាន​និយាយ​ជាច្រើន​លើក​ដែល​គេ​គិត​ថា​ប្រមាថ ​ស្តេច​នៅក្នុង​សុន្ទរកថា​មួយ​នៅ​លើ​វេទិកា​នៃ​បាតុកម្ម​របស់​ពួក​អាវ​ក្រហម ​នៅ​ទីលាន​សា​ណា​ម​លួង​កាលពី​ថ្ងៃ​១៨​មករា ថ្ងៃ​៧​មិថុនា​និង​១៣​មិថុនា​កាលពី​ឆ្នាំមុន​។​

នាង​ត្រូវ​ដាក់ទោស​ចំពោះ​កំហុស​បី​ពី​បទ​ប្រមាថ​ស្តេច​ដោយ​មួយៗ​ត្រូវ​ ជាប់គុក​៦​ឆ្នាំ​។​តុលាការ​បាន​ដាក់ទោស​នាង​ដោយ​គ្មាន​ការព្យួរទោស​។​ចៅក្រម ​ម្នាក់​ក្នុង​ចំណោម​ចៅក្រម​បី​នាក់​បាន​និយាយថា​“​តុលាការ​បាន​ រកឃើញ​ថា​នាង​មាន​ចេតនា​ប្រមាថ​និង​ធ្វើការ​គំរាម​ព្រះមហាក្សត្រ​និង​ មហាក្សត្រិយានី​”​។​ក្រោយ​ស្តាប់​សាលក្រម ដា​រ៉ានី​ដែល​ពាក់​ឯកសណ្ឋាន​អ្នកទោស​និង​ម៉ា​សមុខ បាន​ធ្វើ​សញ្ញា​V​បែប​ផ្គើន​នៅ​ដៃ​របស់​នាង​ទៅកាន់​អ្នកគាំទ្រ​អាវ​ក្រហម​ ប្រមាណ​៣០​នាក់​ដែល​ទៅ​ដល់​តុលាការ​ដើម្បី​សម្តែង​ការគាំទ្រ​។​

អភិបាល​រាជធានី​ភ្នំពេញ : សព​ប្រជាជន​ក្រីក្រ​ពុំ​តំរូវឱ្យ​បង់​ប្រាក់​ទេ​នៅ​ឈាបនដ្ឋាន​ថ្មី​

Friday, August 28th, 2009

នៅពេល​ដំណើរការ​បូជាសព​នៅ ឈាបនដ្ឋាន​ថ្មី​នា​ជាយ​រាជធានី​ភ្នំពេញ​នោះ​លោក កែប ជុតិមា មាន​គំរោង មួយ​ជួយ ឬ សំរាល​ចំពោះ​ការលំបាក​ដល់​ប្រជាជន​ក្រីក្រ ពិសេស​គ្រួសារ​សព​ដែល​ខ្វះ​លទ្ធភាព​បំផុត ពុំ​តំរូវឱ្យ​បង់ថ្លៃ សំរាប់​បូជា​នោះ​ឡើយ ។

កាលពី​រសៀល ថ្ងៃទី​២៧ ខែ សីហា ឆ្នាំ ២០០៩ កន្លងទៅ​នេះ​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ រួម​ដំណើរ​ជាមួយ​អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា និង​មន្ត្រី​ជំនាញ​ក្រសួង​ធម្មការ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយ ចំនួន​ទៀត​នៅ​សាលា​រាជធានី​ភ្នំពេញ​ព្រម​ទាំង​អាជ្ញាធរ ខណ្ឌដង្កោ ជាច្រើនរូប បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​សំណង់ ឈាបនដ្ឋាន​ថ្មី មួយ​កន្លែង​ក្នុង​បរិវេណ​វត្ត​ឫស្សី​សាញ់ ស្ថិតក្នុង​សង្កាត់​ព្រៃ​សរ ខណ្ឌដង្កោ ដែល​សាលា​រាជធានី​ភ្នំពេញ​ទើប​សាងសង់​រួច សំរាប់​ទុក​បូជាសព​នៅ​ជាយក្រុង ។

រឿង សត្វ​រើស​គ្នា​ធ្វើ​ស្ដេច

Friday, August 28th, 2009

ក្នុង​​កប្ប​ទណ្ឌ​​​ខាំង​កំបាំង​បាត់​ ស្ងាត់​កន្លង​រំលង​យូរ​លង់​​ណាស់​មក​ហើយ​​មនុស្ស​ទាំង​អស់​នៅ​លើ​ផែន​ដី​ក្នុង​ពិភព​លោក​នេះ​ ពុំ​ទាន់​មាន​នរណា​មួយ​ជា​ធំ​ សំ​រាប់​ត្រួត​ត្រា​គ្នា​នៅ​ឡើយ​ ។ លុះ​ចំណេរ​កាល​មក​ខាង​​ក្រោយ​ទើប​គេ​ជំនុំ​គ្នា​ លើក​មនុស្ស​ម្នាក់​ជា​ក្សត្រ​ ដាក់​នាម​ថា​ ព្រះ​សម្មតិ​រាជ​​ អោយ​សោក​រាជ្យ​សម្បត្តិ​ និង​ គ្រប់​គ្រង​អា​ណា​​ប្រ​ជានុ​រាស្ត្រ​​តទៅ ។
ពពួក​សត្វ​ទាំង​ឡាយ​គឺ ៈ សត្វ​ម្រឹគ បក្សី​ និង​ បច្ឆា​ជាតិ​ កាល​បើ​បាន​ឃើញ​មនុស្ស​​មាន​ស្ដេច​មួយ​អង្គ​ សម្រាប់​ត្រួត​ត្រា​ប្រជា​ពល​រដ្ឋ​​ទូ​ទៅ​ដូច្នោះ​ ក៏​នាំ​គ្នា​ផ្អើល​ឆោឡោ​ជ្រួល​ច្របល់​ ប្រកូក​ប្រកាស​អោយ​ពិភព​លោក​ គឺ​មនុស្ស​និង​សត្វ​ទាំង​អស់​ដឹង​ថា​ ៈ ពពួក​ខ្លួន​នេះ​ ពុំ​ទាន់​​មាន​ស្ដេច​សំ​រាប់​ត្រួត​ត្រា​នៅ​ឡើយ​ទេ​​​​​ ដើម្បី​អោយ​ពិភព​លោក​ជួយ​គិត​គូរ​អំពី​ពួក​ខ្លួន​នេះ​ផង​ ។ មិន​យូរ​ប៉ុន្មាន​មនុស្ស​ទាំង​អស់​ ក៏​នាំ​គ្នា​ជួយ​គិត​គូរ​រើស​រក​ស្ដេច​អោយ​ពពួក​សត្វ​ទាំង​នោះ​ ។ គេ​បាន​តាំង​សត្វ​រា​ជ​សីហ​៏​​ ដែល​ជា​សត្វ​ខ្លាំង​ពូកែ​មាន​ឥទ្ធិ​ឫទ្ធិ​​អង់​អាច​ មាន​ប្រាជ្ញា​ឈ្លាស​វៃ​ និង​ចរិយា​ស្រ​គត់​​ស្រគំ​ជាង​គេ​ អោយ​ធ្វើ​ជា​ស្ដេច​នៃ​សត្វ​ម្រឹគ​ ។ ពពួក​សត្វ​ម្រឹគ​​​ទាំង​ឡាយ​ ពេញ​ចិត្ត​និង​ស្ដេច​របស់​ខ្លួន​នេះ​ដោយ​ឥត​មាន​ប្រកែក​អ្វី​ឡើយ​ ។ ពពួក​សត្វ​ត្រី​ គេ​បាន​តាំង​​អ​នុ​ន្ទ​មច្ឆា​ ដែល​ជា​ត្រី​ធំ​ជាង​គេ​ ឲ្យ​ធ្វើ​ជា​ស្ដេច​​នៃ​មច្ឆជាតិ​ទាំង​អស់​ ពពួក​សត្វ​មច្ឆា​ក៏​ទទួល​យក​ដោយ​ពេញ​ចិត្ត​យ៉ាង​ក្រៃ​លែង​។
ឯ​ពួក​បក្សី​ លុះ​បាន​មក​ជំនុំ​រើស​រក​សត្វ​ដែល​នឹង​ឲ្យ​ធ្វើ​ជា​ស្ដេច​នៃ​បក្សី​ទាំង​ពួង​ ស្រាប់​តែ​មាន​បេក្ខជន​ពីរ​រូប​ ឈរ​ឈ្មោះ​ឲ្យ​​គេ​តាំង​គឺ​សត្វ​ ៈ ក្អែក​១​ សត្វ​មៀម​១ ។ សត្វ​ទាំង​ពីរ​នេះ​ សុទ្ធ​តែ​មាន​សត្វ​ជា​បរិពារ​យ៉ាង​ច្រើន​រៀង​ៗ​ខ្លួន [...]

ស្ទូច​ធ្លាក់​មក​ដី​បាក់​ក្បាល​នាគ​អស់​២

Friday, August 28th, 2009

ក្រុមការងារ​សាលាក្រុង​បាន​ខិតខំ​ស្ទូច​យក​ក្បាល​នាគ​ទាំង​៤ ស្ថិត​នៅ​រង្វង់​មូល​ក្បាល ថ្នល់​រហូតដល់​ម៉ោង ៩ យប់ ថ្ងៃ ទី​២៧ សីហា ទើប​អាច​ដឹក​ចេញ​ទៅ​កោះ​ពេជ្រ​បាន ។​

​រង្វង់​មូល​ក្បាល ថ្នល់ ដែល​មាន​រូប​ក្បាល​នាគ​៤ បែរ​ទៅ​ទិស​ទាំង​៤ ហើយ​កន្ទុយ​នាគ​ត្រូវបាន​គេ​ស្ថាបនា​គួច​ជា​ពួរ​ឡើង​ទៅលើ​ធ្វើជា​កំពូល​តែ​ ម្តង បាន​ស្ថាបនា​ឡើង​កាលពី​ដើម​ទសវត្សរ៍​ទី ៦០ ជាមួយ​ស្ពាន​ព្រះមុនីវង្ស ។​

​បន្ទាប់​ពី​ស្ថាបនា​ស្ពាន​ថ្មី​មួយទៀត​អម​ស្ពាន​ព្រះមុនីវង្ស សាលា​រាជធានី​ភ្នំពេញ​គ្រោង​សង់ ស្ពាន​អាកាស​មួយ​ទៀត​ស្រប​ផ្លូវ​ព្រះ​ នរោត្តម និង​ផ្លូវជាតិ​លេខ​២ ដើម្បី​បញ្ចៀស​ការ កក ស្ទះ​ចរាចរ ហើយ​តម្រូវ​ឈូស​រង្វង់​មូល​ក្បាល ថ្នល់​ចេញ ។ ប៉ុន្តែ​សាលា​រាជធានី តម្រូវ​កាត់​យក​នាគ​ទាំង​៤ ដោយ​រក្សា​ស្ថានភាព​ដើម យក​ទៅ​តាំងនៅ​កោះ​ពេជ្រ ។​

រឿង ចចក​ និង​ អណ្ដើក​

Friday, August 28th, 2009

ក្នុង​សម័យ​ព្រេង​នាយ​ មាន​និទាន​មួយ​ដំណាល​​ថា​ ៈ ​ថ្ងៃ​មួយ​មាន​សត្វ​ចចក និង​ អណ្ដើក​បាន​ជួប​គ្នា​ ហើយ​បបួល​គ្នា​ ប្រលង​ប្រជែង​ដោយ​លោត​ចំ​ងាយ​​ ឆ្លង​ពី​មាត់​ស្ទឹង​ម្ខាង​ ។ អណ្ដើក​បាន​សួរ​ទៅ​ឆ្កែ​​ចចក​ថា​ ” នែ​ ! បង​ចចក​ខ្ញុំ​ចង​ភ្នាល់​ណាស់​ ថ្វី​បើ​ជើង​ខ្ញុំ​ខ្លី​ “​។​ចចក​
ឆ្លើយ​ថា​” មើល៍ !​បង​អណ្ដើក​ ដែល​បង​ឯង​បបួល​ខ្ញុំ​ភ្នាល់​នេះ​ តើ​ភ្នាល់​របៀប​ណា​?”​។​ អណ្ដើក​ឆ្លើយ​ថា​ ” ភ្នាល់​លោត​ឆ្លង​ស្ទឹង​នេះ​ ហើយ​ចង្អុល​ទៅ​ស្ទឹង​​ដែល​នៅ​ក្បែរ​ខ្លួន​ ។ ចចក​ថា​”​យី​!​ ខ្ញុំ​ដូច​ជា​ឆ្ងល់​ដែរ​ ចុះ​បង​ឯង​បបួល​ខ្ញុំ​ភ្នាល់​ដូច​ម្ដេច​បើ​ជើង​បង​ឯង​ប្រវែង​ជើង​ក្អាត់​ដូច្នោះ​ លោត​ម្ដេច​និង​កើត​” ។ អណ្ដើក​ឆ្លើយ​ថា​ ” យើ ! បង​ចចក​ មើល​ងាយ​ខ្ញុំ​ជើង​ខ្លី​ទេ​តើ​ ?​ បង​ឯង​មិន​ទាន់​ដឹង​អា​ជើង​ខ្លី​នេះ​ទេ​ មើល​បង​ឯង​សាក​ល្បង​មើល​! ” ។ ចចក​ថា​” បើ​បង​អណ្ដើក​ឯង​ចាញ់​ខ្ញុំ​ តើ​បាន​អ្វី​អោយ​ខ្ញុំ​ ! ” ។​អណ្ដើក​ថា​ ” ខ្ញុំ​សុខ​ចិត្ត​រក​សត្វ​ជើង​ពីរ​ អោយ​បង​ចចក​ឯង​ស៊ី​ ” ។ ចចក​ថា​ [...]