ដាក់ដោយ sreykosal
លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង សហការី ៤ នាក់ផ្សេងទៀត ដែលទទួលបន្ទុកកិច្ចការព្រំដែន បានចូលឆ្លើយបំភ្លឺអង្គប្រជុំរដ្ឋសភា នៅព្រឹកម៉ោង ៨ និង ៤០ នាទី ថ្ងៃព្រហស្បតិ៍ ទី ២៤ ធ្នូនេះ។
ចំពោះមុខសមាជិកសភា ១០០ រូប ដែលមានវត្តមានក្នុងអង្គប្រជុំរដ្ឋសភានៅព្រឹកនេះ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានលើកឡឡើងនូវបទអន្តរាគមន៍ចំនួន ៦ ចំនុចធំៗ។ ក្នុងនោះ ក៏មានការបញ្ចាំងស្លាយអំពីផែនទី និង កិច្ចព្រមព្រៀងនានាផងដែរ។
ដាក់ដោយ sreykosal
ទាហានម្នាក់ប្រចាំការនៅតំបន់ព្រំដែនប្រាសាទព្រះវិហារ បានស្លាប់កាលពីរសៀលថ្ងៃចន្ទម្សិលមិញ បន្ទាប់ពីគាត់បានដើរជាន់មីននៅប៉ែកខាងកើតនៃភ្នំប្រាសាទ ព្រះវិហារ។ ក្រៅពីឧប្បត្តិហេតុនេះ លោកឧត្តមសេនីយទោ ស្រី ឌឹកមេបញ្ជាការកងពលអន្តរាគមន៍លេខ ៣ប្រចាំតំបន់ប្រាសាទព្រះវិហារអះអាងថា ទំនាក់ទំនងរវាងកងទ័ពទាំងពីរមានសភាពល្អប្រសើរ។
ដាក់ដោយ sreykosal
រដ្ឋាភិបាលកម្ពុជា តាមរយៈលោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការជាតិ ទទួលបន្ទុកកិច្ចការព្រំដែន នឹងចូលឆ្លើយបំភ្លឺអង្គប្រជុំរដ្ឋសភា នាវេលាម៉ោង ៨ ព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ២៤ ធ្នូ ឆ្នាំ២០០៩ ។ នេះបើយោងតាមសេចក្តីប្រកាសរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ។
លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកកិច្ចការព្រំដែនរបស់រដ្ឋាភិបាល បានថ្លែងនៅព្រឹកថ្ងៃអង្គារនេះថា លោកបានត្រៀមខ្លួនរួចហើយ ដើម្បីឡើងឆ្លើយបំភ្លឺអង្គប្រជុំរដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ អំពីបញ្ហាបោះបង្គោលព្រំដែនកម្ពុជា និងវៀតណាម ដែលកំពុងមានការប្តឹងផ្តល់លើលោក សម រង្ស៊ី ។
ដាក់ដោយ sreykosal
១-ពេលដែលប្រវត្តិសាស្ត្រប្រទេស កម្ពុជាចាប់ផ្តើម និងពេលដែលខ្មែរកសាងប្រាសាទព្រះវិហារ, ប្រវត្តិសាស្ត្រប្រទេសថៃមិនទាន់មាននៅឡើយទេ។
តាំងពីសម័យនគរភ្នំ (គ.ស.ត.ទី១-គ.ស ៥៥០) រហូតដល់សម័យចេនឡា(គ.ស ៥៥០-គ.ស ៨០២) និងនៅក្នុងដំណាក់កាលដំបូងនៃសម័យអង្គរក៏មិនទាន់មានប្រវត្តិ សាស្ត្រប្រទេសសៀមដែរ។
នាសម័យអង្គររុងរឿង(គ.ស.៨០២ -គ.ស.១២២០) ចាប់ពីស្តេចជ័យវរ្ម័នទី២ ដល់ជ័យវរ្ម័នទី៧ មិនទាន់មានប្រទេសសៀមលើផែនទីពិភពលោកទេ ហើយប្រាសាទ ព្រះវិហារត្រូវបានកសាងក្នុងសម័យនោះ(សតវត្សទី៩-ទី១១)។
ដាក់ដោយ sreykosal
ការធ្វើដំណើរមកទិសខាងលិចដោយជនជាតិថៃ-លាវ ជាព្រឹត្តិការណ៍ថ្មីថ្មោងមួយ ពី ព្រោះវាទើបបានប្រព្រឹត្តឡើង នៅពាក់កណ្តាលសតវត្សរ៍ទី១៣នៃគ្រិស្តសករាជ ។ រីឯការបង្កើតប្រទេសថៃនិងលាវនៅលើទឹកដីខ្មែរ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលគេស្គាល់នូវការវិវត្តន៍ដ៏ច្បាស់លាស់របស់វា ។
បញ្ហានេះត្រូវបានអ្នកស្រាវជ្រាវជាច្រើននាក់យកមកលាតត្រដាង ក្នុងសៀវភៅប្រវត្តិសាស្ត្រ នៃភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ ។
ដាក់ដោយ sreykosal
បុរសកម្មករខ្មែរម្នាក់ អាយុ៣៧ឆ្នាំបានស្លាប់ពេលដែលទាហានប៉ារ៉ាសៀមជាច្រើននាក់ ស្ទាក់បាញ់រូបគាត់និងកម្មករ២៣នាក់ ទៀតនៅខាងជើងព្រលានដូនពោធិ៍ ហៅភ្នំអាណាត់ ជំរៅពីព្រំដែនកម្ពុជាប្រមាណ៤គ.ម ក្នុងស្រុកឈុនហាន ខេត្តស៊ីសាកេត។កម្មករទាំង២៤នាក់ជាអ្នកស៊ីឈ្នួលកាប់ឈើនៅទីនោះ បានត្រូវពួកទាហានសៀមព័ទ្ធបាញ់ ប្រហារកាលពីព្រឹកថ្ងៃទី១៩ធ្នូ២០០៩វេលាម៉ោង៨ព្រឹក។
ដាក់ដោយ sreykosal
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងកម្ពុជា កាលពីថ្ងៃទី ១៦ ខែធ្នូ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្វាយរៀង បង្គាប់អោយចូលបំភ្លឺដំណើររឿងធ្វើអោយខូចតម្រុយបង្គោលព្រំដែន កម្ពុជា និងវៀតណាម លេខ១៨៥ និងការញុះញង់អោយមានការរើសអើងជាតិសាសន៍ ។
តាមដីកានោះមេបក្សប្រឆាំងត្រូវបង្ហាញខ្លួននៅព្រឹកម៉ោង ៩ ថៃ្ងទី ២៨ ខែធ្នូ ហើយបើមិនចូលខ្លួនតាមកាលកំណត់តុលាការនឹងចេញដីកាបង្គាប់អោយ នាំខ្លួន ។ ការកោះហៅ លោក សម រង្ស៊ី ត្រូវបានធ្វើឡើងបន្ទាប់ពីចៅក្រមសាលាដំបូងខេត្តស្វាយរៀងបានកោះហៅ លោក ពៅ ភាព ដែលជាជំទប់ទី២ នៃឃុំសំរោងស្រុកចន្ទ្រា មកពីគណបក្សសម រង្ស៊ីអោយចូលបំភ្លឺក្នុងនាមជាសាក្សីក្នុងសំណុំរឿងដកបង្គោលតំរុយ ព្រំដែនកម្ពុជាវៀតណាមដែលប្រព្រឹត្តដោយលោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី ។
ដាក់ដោយ sreykosal
លោកអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្នុងនាមទីប្រឹក្សាសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា បានជម្រុញឲ្យរដ្ឋាភិបាលកម្ពុជាផ្តល់ប្រាក់កម្ចីដល់កសិករខ្មែរ ក្រីក្រដើម្បីបង្កបង្កើនផលិតផលកសិកម្មជាលក្ខណៈគ្រួសារក្នុងបំណង រក្សា ឲ្យបាននូវសន្តិសុខស្បៀង និងអាចសល់ផលិតផលកសិកម្ម ពិសេសសល់ស្រូវសម្រាប់ការនាំចេញ ។ លោកបានគណនាឃើញថា ដោយគ្រាន់តែជំរុញការនាំចេញអង្ករនោះ កម្ពុជានឹងអាចរកចំណូលបានជាង ១.០០០ លានដុល្លារ ។
គំនិតផ្តួចផ្តើមនេះ ត្រូវបានលោកអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន បានលើកឡើងក្នុងកិច្ចប្រជុំជាង ៣ ម៉ោង ស្តីពីការអភិវឌ្ឍន៍វិស័យកសិកម្ម នៅវិមានរាជរដ្ឋាភិបាល រៀបចំដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ កាលពីព្រឹកថ្ងៃអង្គារ ទី១៥ ធ្នូ ឆ្នាំ២០០៩ ។
ដាក់ដោយ sreykosal
ជាទូទៅពេលអ្នកធ្វើដំណើរនៅតំបន់ព្រៃភ្នំ ឬតាមតំបន់ខ្ពង់រាបនៃប្រទេសខ្មែរ, ថៃ និងវៀតណាមខាងត្បូង រមែង តែងជួបអ្នកស្រុកប្រើកាំបិតផ្គាក់ជាប់នឹងខ្លួន ។ តើការនិយមប្រើកាំបិតផ្គាក់នេះកើតឡើងតាំងពីពេលណាមក ?
ផ្គាក់គឺជាកាំបិតមួយប្រភេទ ដែលខ្មែរប្រើតាំងពីបុរាណកាលមកម្ល៉េះ ។ ផ្គាក់មានដងវែងធ្វើអំពីឈើ ឬប្ញស្សី ហើយមានផ្លែធ្វើអំពីដែកដ៏មុត ។ គេប្រើកាំបិតផ្គាក់នេះក្នុងកិច្ចការជាច្រើនដូចជា ការត្រួសត្រាយកាប់ឆ្ការព្រៃ ឬក៏ការពារខ្លួនទប់ទល់នឹងសត្វសាហាវក្នុងពេលធ្វើដំណើរជិតឆា្ងយតាម ព្រៃ ភ្នំ ផ្លូវសា្ងត់ ។ កាំបិតផ្គាក់មានប្រយោជន៍ច្រើនប្រការណាស់ក្នុងជីវិតប្រចាំថៃ្ងរបស់ អ្នកស្រុក ក៏ប៉ុន្តែកាំបិតផ្គាក់ក៏ជាអាវុធ ឬសាស្ត្រាវុធមួយគួរឱ្យភ័យខ្លាចក្នុងពេលសង្គ្រាម ។
ដាក់ដោយ sreykosal
អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីចំនួន ២១ រូប បានចុះទៅកាន់ព្រំដែនខេត្តស្វាយរៀង ដូចការគ្រោងទុក ដើម្បីពិនិត្យមើលតម្រុយបង្គោលព្រំដែន ដែលគណៈកម្មការចម្រុះព្រំដែនរបស់រដ្ឋាភិបាលកម្ពុជា និង វៀតណាម បានព្រមព្រៀង បោះកំណត់ព្រំដែនប្រទេសទាំងពីរ ក្នុងពេលកន្លងមក ។
ដំណើរទៅកាន់តំបន់ព្រំដែនខេត្តស្វាយរៀង ដែលហែរហមដោយក្រុមអ្នកកាសែតជាតិ អ្នកកាសែតអន្តរជាតិ និងក្រុមសកម្មជនគណបក្សសមរង្ស៊ីផងនោះ បានចេញដំណើរពីទីស្នាក់ការកណ្តាលគណបក្សសមរង្ស៊ី នៅក្រុងភ្នំពេញ ពីម៉ោង ៧ ព្រឹក និងវិលត្រលប់មកភ្នំពេញវិញ នៅម៉ោង ៣ ល្ងាច នាថ្ងៃច័ន្ទ ទី១៤ ធ្នូដដែល ។
ដាក់ដោយ sreykosal
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណប្រតិភូជាន់ខ្ពស់របស់កម្ពុជាចេញទៅប្រទេសឡាវនៅព្រឹក ថ្ងៃពុធ ទី៩ ខែធ្នូនេះ ដើម្បីចូលរួមក្នុងពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី២៥ ជាផ្លូវការ ។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងអោយដឹងថា លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីនឹងអមដំណើរសម្តេចនាយករដ្ឋមន្ត្រី ទៅទីក្រុងវៀងច័ន្ទ ។
ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន និងប្រមុខរដ្ឋាភិបាលថៃលោក អាប់ភីស៊ីត វេចាជីវ៉ា នឹងមានវត្តមាននៅក្នុងប្រទេសឡាវដូចគ្នានៅថ្ងៃនោះ ។
ដាក់ដោយ oukphalen
តាមប្រភពពីកាសែតថៃថ្ងៃទី៧ ធ្នូ បានឱ្យ ដឹងថា អ្នកស្រីស៊ីម៉ារ៉ាក់ណា ណាកខនផានុម ម្ដាយរបស់ ឈ្មោះស៊ីវ៉ារ៉ាក់ ឈូទីពុង វិស្វករថៃ ដែលត្រូវកម្ពុជាចាប់ខ្លួន បានចេញដំណើរមកប្រទេសកម្ពុជាជាលើកទី៣ តាមជើងហោះហើរ PG931 ។ នៅមុនពេលចេញដំណើរ អ្នក
ដាក់ដោយ oukphalen
ខេត្តឧត្តរមានជ័យ៖ តាមប្រភពព័ត៌មានបានឱ្យដឹងថា មានប្រជាពលរដ្ឋខ្មែរម្នាក់បានស្លាប់ ម្នាក់រងរបួស និង៩នាក់ផ្សេងទៀត ត្រូវបានទាហានសៀមចាប់ខ្លួនក្នុងហេតុការណ៍អូសឈើគ្រញូងលើខ្នង ភ្នំដងរែក នៅ ព្រឹកថ្ងៃទី៥ និង៦ ធ្នូ កន្លងមក ។
ដាក់ដោយ oukphalen
លោកអាប់ភីស៊ីត វេចាជីវ៉ា នាយករដ្ឋមន្ត្រីថៃ មកដល់ពេលនេះមិនទាន់បញ្ចេញប្រតិកម្មអ្វីចំពោះការ អត្ថាធិប្បាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ដែលរិះគន់លោកយ៉ាងចាស់ដៃនៅឡើយទេ ដោយលោក
ដាក់ដោយ oukphalen
កាលពីល្ងាចថ្ងៃទី២៩ វិច្ឆិកា កន្លងទៅក្រុមមេដឹកនាំអាវក្រហមមកពី៨ខេត្ត នៅភាគខាងជើងប្រទេសថៃគឺខេត្តឈៀងម៉ៃ ឡាំងប៉ាង ឡាំពូន ព្រែណាន ឈៀងរ៉ាយ ផាយ៉ៅ និងម៉ែហុងសន បានប្រមូលផ្គុំគ្នានៅបរិវេណទីលាន “អនុស្សាវរីយស្ដេច៣’នៅកណ្ដាលក្រុង